សហព័ន្ធក្រុមហ៊ុន HK Titan Stone Group បង្កើតសក្តានុពលថ្មីលើវិស័យ ៣ សំខាន់ៗនៅកម្ពុជា
សហព័ន្ធក្រុមហ៊ុន HK Titan Stone Group មានវត្តមាននៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះ Titan Stone Group នឹងពង្រីកសក្តានុពលថែមមួយកម្រិតទៀត។
នាល្ងាចថ្ងៃអាទិត្យទី១ ខែមិនា ឆ្នាំ២០២០ ក្នុងសន្និសីទនៃការបើកសម្ពោធការពង្រីកការវិនិយោគបន្ថែមគម្រោងធំៗចំនួន ៤ ក្នុងពេលតែមួយនៅរាជធានីភ្នំពេញ ដែលបង្ហាញពីការពង្រីកការវិនិយោគបន្ថែមរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group នៅក្នុងប្រទេសកម្ពុជារួមមាន៖ គម្រោងក្រុមហ៊ុនធានារ៉ាប់រង Titan Stone Life Insurance គម្រោងតំបន់សេដ្ឋកិច្ចពិសេស Titan Stone Specialize Economic Zone គម្រោងអគារពាណិជ្ជកម្ម Titan Stone Financial Building និងគម្រោងអគារ Picasso Sky Garden។ នៅក្នុងពិធីសម្ពោធដ៏ពិសេសនេះ ក៏មានវត្តមានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។ គម្រោងវិនិយោគថ្មីនេះ ជាឱកាសដ៏ល្អដែលបង្ហាញពីទំនុកចិត្តរបសសហព័ន្ធក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅថ្ងៃអនាគត និងការប្តេជ្ញាចិត្តដើម្បីភាពរីកចម្រើនជាមួយគ្នា។
សហព័ន្ធក្រុមហ៊ុន Titan Stone Group បានរៀបចំពិធីពិសារអាហារពេលល្ងាច កាលពីថ្ងៃទី ១ ខែមិនា ដើម្បីអបអរការសម្ពោធគម្រោងវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។ ឆ្នាំនេះសហព័ន្ធក្រុមហ៊ុនបានសម្ពោធគម្រោងធំៗ ៤ ដែលផ្តោតទៅលើសេវាធានារ៉ាប់រង និងអចលនទ្រព្យ សរុបជាទឹកប្រាក់ប្រមាណ ៤៥០លានដុល្លារអាមេរិក។
ក្នុងពិធីដ៏ពិសេសមួយនេះ ភ្ញៀវកិត្តិយស និងដៃគូវិនិយោគសំខាន់ៗដែលអញ្ជើញចូលរួមមានពីស្ថាប័នរដ្ឋ និងវិស័យឯកជនផ្សេងៗក្នុងនិងក្រៅប្រទេសជាច្រើនរូប បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះរួមមាន៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត Wei Qilin ប្រធានទីប្រឹក្សាសហព័ន្ធក្រុមហ៊ុន Titan Stone Group និងលោកឧកញ៉ា ហេង វុទ្ធី ប្រធានសមាគមវិនិយោគទុកកម្ពុជា ចិន ជាដើម។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលស្គាល់និងកោតសរសើរពីការវិនិយោគរបស់សហព័ន្ធក្រុមហ៊ុននៅកម្ពុជា និងការបន្តនាំយកនូវបច្ចេកវិទ្យាអន្តរជាតិ និងធនធានសំខាន់ៗមកកាន់ប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិតក៏បានមានប្រសាសន៍ដែរថា៖ កម្ពុជា គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងមានសក្តានុពលពេញលេញក្នុងការស្វាគមន៍សហព័ន្ធក្រុមហ៊ុនលំដាប់អន្តរជាតិ ដូចជាសហព័ន្ធក្រុមហ៊ុន Titan Stone Group ដើម្បីវិនិយោគ។
លោកបណ្ឌិត Wei Qilin ប្រធានទីប្រឹក្សាសហព័ន្ធក្រុមហ៊ុន Titan Stone Group ជឿជាក់ថា ប្រទេសកម្ពុជាមានធនធាន សម្បូរបែប ទីតាំងភូមិសាស្រ្តល្អ និងគោលនយោបាយសេដ្ឋកិច្ចបើកទូលាយនិងល្អបំផុតក្នុទ្វីបអាស៊ី។ ទៅថ្ងៃអនាគត ប្រទេសកម្ពុជាមាមនឱកាលក្ហលាយជា “ទីក្រុងហុងកុងតូចនាអាស៊ីអាគ្នេយ៍” ព្រមទាំងអាចក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីមួយទៀតនៅលើពិភពលោក។
លោកឧកញ៉ា ហេង វុទ្ធី ប្រធានសមាគមវិនិយោគទុកកម្ពុជា ចិន ជឿថាគុណសម្បត្តិពិសេសរប់ប្រទេសកម្ពុជា ត្រូវការឲ្យវិនិយោគិនបរទេសស្កាល់ឲ្យបានកាន់តែច្រើន។ សមាគមកំពុងដើរតួរនាទីជាស្ពានសេដ្ឋកិច្ចសម្រាប់កម្ពុជា និងសហគ្រាសបរទេសដោយដឹកនាំសហគ្រាសល្បីៗចូលវិនិយោគកម្ពុជា និងជួយធ្វើឲ្យការវិនិយោគនៅកម្ពុជាប្រកបដោយភាពងាយស្រួល។
សហព័ន្ធក្រុមហ៊ុន Titan Stone Group បានបើកសម្ពោធអគារខុនដូរ “Picasso Sky Garden” និងអគារការិយាល័យ Smart Co-Working “KY iCenter” ដែលគម្រោងទាំអពីរនេះទទួលបានការកោតសរសើរខ្លាំងនៅលើទីផ្សារ។
ក្រោយពីសិក្សាវាយតម្លៃលើទីផ្សារ និងរៀបចំផែនការបានគ្រប់ជ្រុងជ្រោយហើយនោះ សហព័ន្ធក្រុមហ៊ុនបានរៀបចំសម្ពោធគម្រោងសំខាន់ៗចំនួន ៤ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើននៃសេដ្ឋកិច្ច និងតម្រូវការទីផ្សារនៅកម្ពុជា។ ជាដំបូង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone Life Insurance បានបង្កើតឡើងដោយផ្តល់នូវការធានារ៉ាប់រងបែបសន្សំ ដែលមានអត្រាការប្រាក់សន្សំសំចៃខ្ពស់ និងរយៈពេលខ្លី ដើម្បីជួយឲ្យប្រជាជនបានធ្វើផែនការហិរញ្ញវត្ថុ និងការការពារអាយុជីវិតរបស់ពួកគេ។ លើសពីនេះទៀត សហព័ន្ធធានារ៉ាប់រង ធានារ៉ាប់រងឱសថសាស្រ្ត និងធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន អាចបំពេញរាល់តម្រូវការវេជ្ជសាស្ត្ររបស់សាធារណជនទូទៅបានយ៉ាងងាយស្រួល។
លោក Ye WeiGuo អគ្គនាយកសហព័ន្ធ Titan Stone Group និង Titan Stone Life Insurance បានមានប្រសាសន៍ថា៖ ការធានារ៉ាប់រងមិនត្រឹមតែធានាដល់សុខុមាលភាពជីវិតបុគ្គល និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនួយមួយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។ លោកសង្ឃឹមថា ក្នុងការនាំចូលមកពីគោលការណ៍នៃការផ្តល់ហិរញ្ញប្បទាន ដើម្បីឲ្យប្រសិទ្ធិភាពវិនិយោគរបស់ប្រជាជនកាន់តែប្រសើរ។ ម្យ៉ាងវិញទៀត រចនាសម្ព័ន្ធជាតិរបស់ប្រទេសកម្ពុជានៅមានភាពវ័យក្មេង ដូច្នេះឧស្សាហកម្មធានារ៉ាប់រងពិតជាមានតម្រូវការទីផ្សារខ្ពស់ និងអត្រានៃការរីកចម្រើនគឺធំទូលាយ។
សហព័ន្ធក្រុមហ៊ុន Titan Stone Group បានសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស ពិសេស Titan Stone Specialize Economic Zone ដែលជាតំបន់សេដ្ឋកិច្ចពិសេសផ្តោតសំខាន់លើឧស្សាហកម្មវិទ្យាសាស្រ្ត និងបច្ចេកទេស។ តាមរយៈធនធានគម្រោងវិនិយោគរបស់សហព័ន្ធ និងការរៀបចំផែនការដ៏ល្អឥតខ្ចោះ និងទាក់ទាញក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាកំពូលៗឲ្យមកចាប់អារម្មណ៍ និងធ្វើការវិនិយោគដើម្បីបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់ ពង្រឹងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅកម្ពុជា និងជួយឲ្យវិស័យឧស្សាហកម្មមានភាពរីកចម្រើនប្រសើរឡើង។ គម្រោងនេះ គឺស្ថិតនៅជាប់កំពង់ផែទឹកជ្រៅចំនួនពីរនៃខេត្តព្រះសីហនុ និងខេត្តកំពត ឯផ្លូវល្បឿនលឿន (Highway) ពីភ្នំពេញទៅកាន់ព្រះសីហនុ ដែលនឹងត្រូវបញ្ចប់គម្រោងសាងសង់នាពេលខាងមុខ អាចជួយសម្រួលដល់ការដឹកជញ្ជូនឲ្យកាន់តែប្រសើរឡើងផងដែរ។ សេវាកម្មងាយស្រួលរហ័ស និងទីតាំងល្អនៃតំបន់សេដ្ឋកិច្ចពិសេស នឹងទាក់ទាញសហគ្រាសបរទេសល្បីៗចូលមកវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។
អាជីវកម្មអចលនទ្រព្យរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group បានបង្កើតនូវសមិទ្ធិផលយ៉ាងធំធេងនៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំនេះ គម្រោងអគារ Titan Stone Financial Tower និង Picasso Sky Garden ជាគម្រោងថ្មីសំខាន់របស់សហព័ន្ធ។ អគារ Titan Stone Financial Tower នឹងសាងសង់ឡើងដោយបំពាក់នូវបច្ចេកទេសឆ្លាតវៃ និងថាមពលបៃតងការពារបរិស្ថាន 4R ជាលក្ខណៈសម្បត្តិសំខាន់របស់អគារទាំងមូល ហើយជាអគារការិយាល័យទំនើប ឆ្លាតវៃ Intelligent City Oasis 5A ដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ។ ដោយរួមបញ្ចូលបច្ចេកវិទ្យាបន្ថយថាមពលប្រើប្រាស់ឡើងវិញ (Reducing) ការបង្កើតបរិយាកាសបៃតងឡើងវិញ (Renewing) ការកែច្នៃធនធានធម្មជាតិប្រើប្រាស់ឡើងវិញ (Recycling) និងទំនួលខុសត្រូវសង្គម (Responsibility) ដើម្បីបង្កើតនូវសម្ព័ន្ធថាមពលបៃតងក្នុងអគារទាំងមូល។
ក្រៅពីគម្រោងអគារខុនដូរ Picasso City Garden សហព័ន្ធ Titan Stone Group ក៏បានសម្ពោធគម្រោង Picasso ទី២ ដែលមានឈ្មោះថា Picasso City Garden។ អគារ Picasso City Garden មានទម្រង់បែបឡៅតឿ ដើម្បីបង្កើតទំហំធំទូលាយុសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។ ការបញ្ចូលរចនាបថសិល្បៈរបស់ Picasso ដល់បរិយាកាសដែលពោរពេញទៅដោយភាពច្នៃប្រឌិតថ្មី បង្កើតបានភាពច្នៃប្រឌិតគ្មានដែនកំណត់ នោះជាលំនៅដ្ឋានលំដាប់ខ្ពស់ (Loft) ប្រណីតនៅភ្នំពេញ។
លោក Deng Zhenyue អគ្គនាយកគ្រប់គ្រងទូទៅរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Titan Stone Real Estate Development មានប្រសាសន៍ថា៖ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែគុណភាពផលិតផលលទីផ្សារមានគុណភាពមិនសមមាត្រគ្នា។ សហព័ន្ធក្រុមហ៊ុន Titan Stone Group កំពុងបន្តបើកដំណើរការគម្រោងដែលមានគុណភាពខ្ពស់ថ្មីទៀត ដែលមិនត្រឹមតែផ្តល់នូវការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សាធារណជនប៉ុណ្ណោះទេ តែក៏សង្ឃឹមថាយើងនឹងក្លាយជាសហព័ន្ធក្រុមហ៊ុនដឹកនាំ និងឈានមុខគេនៅលើទីផ្សារផងដែរ។
សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្រេចបានជោគជ័យថ្មីផ្សេងទៀតនៅឆ្នាំនេះនិងបន្តរីកចម្រើនឲ្យកាន់តែខ្លាំងឡើងក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងធំៗទាំង ៤។ តាមរយៈសង្វាក់ផ្គត់ផ្គង់លំដាប់កំពូល គំនិតច្នៃប្រឌិតវប្រកបដោយភាពទាក់ទាញ និងបច្ចេកវិទ្យាអន្តរជាតិទំនើបចុងក្រោយ យើងអាចរកឃើញគោលដៅវិនិយោគដ៏ល្អបំផុតសម្រាប់សហគ្រាស និងវិនិយោគិនបរទេស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា បង្កើតនូវជ័យជម្នះ៣ សម្រាប់សហព័ន្ធក្រុមហ៊ុន វិនិយោគិន និងប្រទេសកម្ពុជា។
អំពីសហព័ន្ធក្រុមហ៊ុន HK Titan Stone Group
ក្នុងនាមជាសហព័ន្ធក្រុមហ៊ុនជំនាញវិនិយោគហិរញ្ញវត្ថុ សហព័ន្ធក្រុមហ៊ុន HK Titan Stone Group មានភាពជោគជ័យក្នុងវិស័យហិរញ្ញវត្ថុជាមួយនបទពិសោធន៍ប្រតិបត្តិការជាងដប់ឆ្នាំក្នុងការវិនិយោគ និងបង្កើតគុណតម្លៃសម្រាប់អតិថិជនជាច្រើន។ សេវាកម្មរបស់យើងបែងចែកជាបីធំៗគឺ ហិរញ្ញវត្ថុ ធានារ៉ាប់រង និងអចលនទ្រព្យ ដែលអាជីវកម្មទាំងអស់រួមមាន៖ អចលនទ្រព្យនៅក្រៅប្រទេស ការទិញទំនិញមូលធន ការគ្រប់គ្រងទ្រព្យសម្បត្តិ ដែនការធានារ៉ាប់រង និងការអាណត្តិព្យាបាលនៃគ្រួសារ (Family Trust)។ ជាមួយនឹងចក្ខុវិស័យលំដាប់កំពូលនៅលើទីផ្សារ បានផ្តល់ឱកាសវិនិយោគដ៏ល្អបំផុត និងឈានមុខគេសម្រាប់សហគ្រាស និងអ្នកវិនិយោគ។ ការរៀបគម្រោងនៅតំបន់អាស៊ីដែលប្រកបដោយប្រសិទ្ធិភាព អភិវឌ្ឍន៍សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ និងសម្រេចឲ្យបាននូវលទ្ធផលឈ្នះ-ឈ្នះ សម្រាប់វិនិយោគិន រដ្ឋាភិបាល និងសាធារណជន។ ស្វែងយល់បន្ថែមអំពីសហព័ន្ធ Titan Stone Group សូមមើលគេហទំព័រ http://www.titanstonegroup.com