ក្រុមហ៊ុនសែលកាតរៀបចំ កម្មវិធី Super Data Race ប្រចាំឆ្នាំ 2020 ជាលើកទី៨
ក្រុមហ៊ុនសែលកាតនឹងរៀបចំកម្មវិធី Super Data Race ប្រចាំឆ្នាំ 2020 ជាលើកដំបូង នៅវិទ្យាល័យហ៊ុនសែនសេរីភាពក្រុងតាខ្មៅ នាចុងសប្តាហ៍នេះ (ត្រូវនឹងថ្ងៃទី 1 ខែមីនា)។ តាមការរំពឹងទុក កម្មវិធីនេះនឹងមានមនុស្សយ៉ាងច្រើនកុះករមកចូលរួមទស្សនាកំសាន្តសប្បាយ។
កម្មវិធី Data Races បានបង្ហាញវត្តមានជាលើកដំបូងក្នុងឆ្នាំ 2020 ហើយនេះគឺជាលើកទី 8 ហើយដែលក្រុមហ៊ុនសែលកាតបានរៀបចំកម្មវិធីប្រណាំងប្រជែងដ៏មានប្រជាប្រិយភាពមួយនេះឡើង។ យ៉ាងណាមិញ កម្មវិធីសម្រាប់ឆ្នាំ 2020 នឹងកាន់តែអស្ចារ្យជាងឆ្នាំកន្លងទៅ ដោយយុវជនមកពីបណ្តាខេត្តផ្សេងៗ ក៏អាចចូលរួមប្រណាំងប្រជែងនៅក្នុងព្រឹត្តិការណ៍នេះបានផងដែរ។
ការចូលរួមទស្សនាក្នុងឆ្នាំនេះនឹងកាន់តែអធិកអធមអស្ចារ្យ ហើយការប្រណាំងប្រជែងដើម្បីឈ្នះរង្វាន់វិញក៏កាន់តែស្វិតស្វាញដូចគ្នា។ រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា iPhone 11 Pro, Apple Watch, Ipad, Airpods, JBL Go និងគម្រោងផ្តល់ទិន្នន័យនិងបញ្ចូលទឹកប្រាក់ដោយឥតគិតថ្លៃ។
Super Data Race គឺជាកម្មវិធីហ្គេមលេងលើទូរស័ព្ទចល័តដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត ដែលត្រូវបង្កើតឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យុវជន ក៏ដូចជាអនុញ្ញាតឱ្យពួកគេទទួលបាននូវបទពិសោធន៍ពិតប្រាកដនៃការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនបំផុតនៅលើបណ្តាញ 4GLTE ដែលជាបណ្តាញលឿនជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សិស្សនិស្សិតដែលចូលរួមលេងនឹងត្រូវប្រណាំងប្រជែងជាមួយពេលវេលាក្នុងការដោះស្រាយកិច្ចការឌីជីថល ដើម្បីឈានទៅដល់ការរកឃើញតម្រុយនិងភាពភ្ញាក់ផ្អើល ដោយក្នុងនោះអ្នកចូលរួមប្រកួតប្រាំនាក់ដំបូងគេដែលអាចបញ្ចប់គ្រប់វគ្គដោយជោគជ័យ នឹងទទួលបានរង្វាន់ធំពិសេសអស្ចារ្យពីកម្មវិធី។
កម្មវិធីប្រណាំងប្រជែងនេះបានទាក់ទាញអ្នកចូលរួមដែលជាយុវវ័យពោរពេញទៅដោយភាពស្វាហាប់ជាង 2000នាក់។ ក្រុមការងារសែលកាតរំពឹងទុកថា នឹងអាចបំបែកកំណត់ត្រាបាននៅចុងសប្តាហ៍នេះ ដោយសារមានសិស្សនិស្សិតជាង 1500នាក់ បានទាញយកកម្មវិធីនេះសម្រាប់ទុកប្រើប្រាស់រួចរាល់ហើយ។
កម្មវិធី Super Data Race បានទទួលពានរង្វាន់យុទ្ធនាការទីផ្សារឆ្នើមបំផុតប្រចាំឆ្នាំ (Best Marketing Campaign Of the Year) ពី CMO Asia កាលពីខែសីហាឆ្នាំ 2019 កន្លងទៅនេះ។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនៅទូទាំងប្រទេសកម្ពុជា ។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា ក្រុមការងាររបស់លោកបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍ដ៏ធំនៅចុងសប្តាហ៍នេះ ដោយក្នុងនោះក្រុមការងារលោកក៏បានរៀបចំដំឡើងបណ្តាញបន្ថែមនៅជុំវិញទីតាំងប្រារព្ធកម្មវិធី ដើម្បីអនុញ្ញាតឱ្យសិស្សនិស្សិតចូលរួមប្រណាំងប្រជែង ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន។
ក្រុមតន្រ្តីករ អ្នកចម្រៀង និង Influencer មួយចំនួនទៀត ក៏ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធីតន្រ្តីខ្នាតតូច ដើម្បីជួយបង្កបរិយាកាសឱ្យកាន់តែសប្បាយអធិកអធមនៅក្នុងបរិវេណសាលា បន្ទាប់ពីការប្រណាំងប្រជែងត្រូវបានបញ្ចប់ទៅ។
សម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួម សូមទាញយកកម្មវិធី Super Data Race ដោយឥតគិតថ្លៃនៅលើទូរស័ព្ទ ហើយបន្ទាប់មកធ្វើការចុះឈ្មោះជាអ្នកប្រណាំងជាមួយនឹងលេខទូរស័ព្ទសែលកាតរបស់អ្នក។ អ្នកចូលរួមប្រណាំងត្រូវមានស៊ីមកាតសែលកាតដើម្បីចុះឈ្មោះ ហើយរាល់អ្នកចូលរួមប្រណាំងទាំងអស់ នឹងទទួលបានកាដូពិសេសមួយនៅក្នុងថ្ងៃប្រកួត៕