យុទ្ធសាស្ត្រទាំង ៨ ចំណុចដែលបុគ្គលជោគជ័យតែងធ្វើទាក់ទងនឹងការសម្រេចចិត្ត
ពីមួយថ្ងៃទៅមួយថ្ងៃខួរក្បាលរបស់អ្នកត្រូវបានបំពេញដោយការសម្រេចចិត្តឥតឈប់ឈរ។ តាមការសិក្សាស្រាវជា្រវរបស់សាកលវិទ្យាល័យកូឡុំបៀ (Columbia) បានរកឃើញថាមនុស្សស្ទើរតែគ្រប់គ្នាមានការអាក់អន់ចិត្តស្រពន់ចិត្តដោយការសម្រេចចិត្ត ៧០ ដងក្នុងមួយថ្ងៃ។ ការសម្រេចចិត្តខ្លះជារឿងតូចតាច ដូចជាអ្វីដែលត្រូវញ៉ាំ ផ្លូវណាដែលត្រូវបើកឡានទៅធ្វើការ ឬក្នុងគោលបំណងអ្វីដើម្បីដោះស្រាយកិច្ចការនានាជាដើម។ អ្នកផ្សេងទៀតមានការលំបាកជាងមុនដូចជាការសម្រេចចិត្តរវាងការផ្តល់ការងារចំនួនពីរ មិនថាត្រូវផ្លាស់ទៅរស់នៅទីក្រុងថ្មីសម្រាប់មនុស្សដែលអ្នកស្រលាញ់ ឬក៏កាត់ទំនាក់ទំនងអ្នកជាមួយមនុស្សដែលមកបំពុលចេញពីជីវិតអ្នក។
ជាមួយនឹងការសម្រេចចិត្តជាច្រើនបានកើតឡើងជារៀងរាល់ថ្ងៃ ការរៀនផ្តល់អាទិភាពដល់ពួកគេ និងធ្វើឲ្យវាមានប្រសិទ្ធិភាពគឺចាំបាច់សម្រាប់ភាពជោគជ័យ និងសុភមង្គលរបស់អ្នក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រទាំង ៨ ដែលបុគ្គលជោគជ័យធ្វើការសម្រេចចិត្ត៖
- ប្រែក្លាយការសម្រេចចិត្តតូចៗទៅជាទម្លាប់
ការសម្រេចចិត្តធ្វើការដូចជាសាច់ដុំ នៅពេលអ្នកប្រើវាពេញមួយថ្ងៃវាហត់នឿយពេកក្នុងការដំណើរការប្រកបដោយប្រសិទ្ធភាព។ យុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តល្អៗដែលមនុស្សជោគជ័យប្រើដើម្បីធ្វើការជុំវិញការសម្រេចចិត្តរបស់ពួកគេគឺដើម្បីលុបបំបាត់ការសម្រេចចិត្តតូចៗដោយបង្វែរវាទៅជាទម្លាប់ជាប្រចាំ។ ការធ្វើដូច្នេះជួយផ្តល់ធនធានផ្លូវចិត្តសម្រាប់ការសម្រេចចិត្តដែលស្មុគស្មាញ។ លោក ស្ទីវ ចប ស្លៀកសំលៀកបំពាក់អាចយឺតដៃវែង និងលោក ម៉ាក ហ្គាប៊ឺក ពាក់អាវយឺតដៃខ្លីរៀងរាល់ថ្ងៃ។ ដូចជាលោកបារ៉ាក់អូបាម៉ាដែលបាននិយាយថា «អ្នកនឹងឃើញថាខ្ញុំស្លៀកតែឈុតពណ៌ប្រផេះឬខៀវប៉ុណ្ណោះ ពីព្រោះខ្ញុំព្យាយាមកាត់សេចក្តីសម្រេចចិត្តខ្ញុំ ដោយមិនចង់ធ្វើការសម្រេចចិត្តអំពីអ្វីដែលខ្ញុំកំពុងញ៉ាំ ឬស្លៀកពាក់ដោយសារមានការសម្រេចចិត្តជាច្រើនទៀតដែលត្រូវធ្វើ»។ - ធ្វើការសម្រេចចិត្តធំនៅពេលព្រឹក
វិធីល្អមួយទៀតដើម្បីកាត់បន្ថយភាពនឿយហត់ក្នុងការសម្រេចចិត្តគឺសន្សំនូវការសម្រេចចិត្តតូចៗសម្រាប់ក្រោយពេលធ្វើការ និងដោះស្រាយការសម្រេចចិត្តស្មុគស្មាញនៅពេលព្រឹកនៅពេលចិត្តរបស់អ្នកស្រស់ថ្លាឲ្យអស់សិន។ នៅពេលដែលអ្នកប្រឈមមុខនឹងការសម្រេចចិត្តសំខាន់ៗជាច្រើនគឺត្រូវក្រោកពីព្រលឹម ហើយធ្វើការងារដែលស្មុគស្មាញមុនពេលអ្នកចាប់ផ្តើមធ្វើការសម្រេចចិត្តតូចតាចដែលរំខាន (ទូរស័ព្ទរោទិ៍ អ៊ីមែលចូលមក)។ យុទ្ធសាស្រ្តស្រដៀងគ្នានេះគឺត្រូវធ្វើរឿងតូចតាចមួយចំនួននៅយប់មុនដើម្បីចាប់ផ្តើមនៅថ្ងៃស្អែក។ ឧទាហរណ៍រៀបចំសម្លៀកបំពាក់របស់អ្នកនៅពេលយប់ ដូច្នេះអ្នកមិនចាំបាច់គិតអំពីវានៅពេលងើបពីគេង។ - យកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ខ្លួន
មានពាក្យចាស់ពោលថា «កុំធ្វើការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍» ហើយវាប្រាកដជាត្រឹមត្រូវ។ មនុស្សជោគជ័យទទួលស្គាល់ និងយល់ពីអារម្មណ៍របស់ពួកគេ រាប់បញ្ចូលទាំងឥទ្ធិពលរបស់ពួកគេចំពោះអាកប្បកិរិយា ដូច្នេះពួកគេអាចមើលការសម្រេចចិត្តដោយវិចារណញ្ញាណ និងសមហេតុផលតាមដែលអាចធ្វើទៅបាន។
ជាអកុសលមនុស្សភាគច្រើនមិនពូកែក្នុងការគ្រប់គ្រងឬសូម្បីតែទទួលស្គាល់អារម្មណ៍របស់ពួកគេ។ TalentSmart បានសាកល្បងមនុស្សជាងមួយលាននាក់ហើយបានរកឃើញថាមានតែ ៣៦% ប៉ុណ្ណោះដែលអាចកំណត់អត្តសញ្ញាណអារម្មណ៍របស់គេបានត្រឹមត្រូវនៅពេលដែលវាកើតឡើង។ ម៉្យាងវិញទៀតអ្នកធ្វើការសម្រេចចិត្តរឹងមាំដឹងថាអារម្មណ៍មិនល្អអាចធ្វើឲ្យពួកគេព្រងើយកន្តើយ ឬវង្វេងស្មារតីពីទិសដៅរបស់ពួកគេបានយ៉ាងងាយស្រួលដូចជាអារម្មណ៍ល្អអាចធ្វើឲ្យពួកគេមានភាពជឿជាក់ហួសហេតុ និងអសកម្ម។ - វាយតម្លៃជម្រើសដោយគោលបំណង
នៅមុនពេលការសម្រេចចិត្តពិតជាបានសម្រេច មនុស្សជោគជ័យនឹងថ្លឹងថ្លែងជម្រើសរបស់ពួកគេប្រឆាំងនឹងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ជាមុនពីព្រោះពួកគេដឹងថានេះធ្វើឲ្យការសម្រេចចិត្តកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ នេះគឺជាលក្ខណៈវិនិច្ឆ័យមានប្រយោជន៍មួយចំនួនដែលត្រូវពិចារណា៖ តើការសម្រេចចិត្តនេះផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំយ៉ាងដូចម្តេច? តើវាធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងដូចម្តេច? តើអត្ថប្រយោជន៍នេះ ___ យ៉ាងដូចម្តេច? តើវាឈឺចាប់យ៉ាងម៉េច ___? តើការសម្រេចចិត្តឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ខ្ញុំទេ? តើខ្ញុំសោកស្តាយចំពោះការសំរេចចិត្តនេះទេ? តើខ្ញុំសោកស្តាយដែលមិនបានធ្វើការសម្រេចចិត្តនេះទេ? តើការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ខ្ញុំទេ? - ធ្វើលំហាត់ប្រាណ
បញ្ចូលថាមពល ក៏ដូចជាពង្រឹងការសម្រេចចិត្តរបស់អ្នកដោយការហាត់ប្រាណ។ ជាការពិតគ្មានបុគ្គលជោគជ័យណាម្នាក់ដែលមិនមានទម្លាប់ហាត់ប្រាណនោះទេ។ ការហាត់ប្រាណជាគ្រឿងផ្សំបន្ថែមពីការសម្រេចចិត្តរបស់ពួកគេ។ តាមការស្រាវជ្រាវបង្ហាញថាការធ្វើលំហាត់ប្រាណរយៈពេលវែងធ្វើឲ្យប្រសើរឡើងនូវមុខងារទូទៅនៃខួរក្បាលដែលទទួលខុសត្រូវចំពោះការសម្រេចចិត្ត។ ឬក៏អាចត្រឹមតែ ៣០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។ - ឈរលើត្រីវិស័យសីលធម៌
មនុស្សជោគជ័យដឹងពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវសីលធម៌របស់ពួកគេនៅពេលធ្វើការសម្រេចចិត្តសំខាន់។ សីលធម៌បម្រើជាមគ្គុទេសក៍ដែលអាចទុកចិត្តបាននៅពេលអារម្មណ៍របស់អ្នកកំពុងទាញអ្នកក្នុងទិសដៅផ្សេង។ - ស្វែងរកដំបូន្មានខាងក្រៅ
នៅពេលឈានដល់ការសម្រេចចិត្តមនុស្សម្នាក់ៗមាននិន្នាការធម្មជាតិក្នុងការជ្រើសរើសជម្រើសរបស់ខ្លួនហើយបន្ទាប់មកប្រមូលព័ត៌មានដើម្បីគាំទ្រទាំងឡាយទាក់ទងនឹងការសម្រេចចិត្តនោះជំនួសឲ្យការប្រមូលព័ត៌មានហើយបន្ទាប់មកជ្រើសរើសផ្នែកម្ខាង (នេះហៅថាភាពលំអៀងនៃការបញ្ជាក់)។ វិធីដ៏ល្អមួយដើម្បីផ្តួលភាពលំអៀងគឺការស្វែងរកគំនិត និងយោបល់ពីអ្នកដែលនាំទស្សនៈខុសគ្នាទៅនឹងស្ថានភាពរបស់អ្នក។ ទស្សនវិស័យរបស់ពួកគេជួយអ្នកថ្លឹងថ្លែងជម្រើសរបស់អ្នកឲ្យកាន់តែច្បាស់និងមើលឃើញពីប្រធានបទ ឬនិន្នាការមិនសមហេតុផលរបស់អ្នក។ - ឆ្លុះបញ្ចាំងពីការសម្រេចចិត្តពីមុន
លោក Mark Twain បានពិពណ៌នាអំពីលក្ខណៈស្មុគស្មាញនៃការធ្វើការសម្រេចចិត្តដូចតទៅ៖ «ការសម្រេចចិត្តល្អកើតចេញពីបទពិសោធន៍ ប៉ុន្តែបទពិសោធបានមកពីការធ្វើការសម្រេចចិត្តមិនល្អ» ។ វាគ្រាន់តែមានន័យថាវាសំខាន់ក្នុងការរក្សាការសម្រេចចិត្តពីអតីតកាល។ មនុស្សជោគជ័យដឹងច្បាស់ពីការសម្រេចចិត្តពីអតីតកាលដើម្បីប្រើវាដើម្បីផលប្រយោជន៍របស់ពួកគេនៅពេលមានអ្វីស្រដៀងគ្នាកើតឡើង៕
ដោយ៖ Arthony