អាថ៌កំបាំងនៃសម្រស់ White Secret Collagen បើកសម្ពោធលក់ជាផ្លូវការហើយ​



White Secret Collagen ដែលជាផលិតផលនាំចូលដោយក្រុមហ៊ុន Lovimex Trading Co.,Ltd បានបើកសម្ពោធលក់ជាផ្លូវការហើយកាលពីថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់១ (សាខាទួលទំពូង)។

ក្នុងកម្មវិធីបើកសម្ពោធលក់ជាផ្លូវការ White Secret Collagen នេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន និងតំណងចែកចាយ  រួមទាំងអ្នកជំនាញផ្នែកចំណីអាហារមកពីក្រសួងសុខាភិបាលថៃផងដែរ។ 

លោកស្រី អ៊ំ ចរិយា អគ្គនាយកក្រុមហ៊ុន Lovimex Trading Co.,Ltd បានមានប្រសាសន៍ថា មូលហេតុចំបងដែលលោកស្រីសម្រេចចិត្តយកផលិតផល White Secret Collagen នេះចូលមកប្រទេសកម្ពុជាគឺព្រោះតែមានបំណងចង់អោយគ្រប់ស្ត្រីមានសម្រស់ស្អាតពីខាងក្នុង មានសុខភាពល្អ និងធ្វើមិនចង់ឲ្យស្រ្តីមានសម្រស់ចាស់ជាងវ័យរបស់គាត់។

ម្យ៉ាងទៀតមកពីបានដឹងថា សារធាតុផ្សំដែលមាននៅក្នុង White Secret Collagen នេះវាល្អខ្លាំងខុសពីផលិតផលផ្សេង ហើយលោកស្រីផ្ទាល់ក៏ទទួលទាននិងទទួលបានប្រសិទ្ធិភាពពិតប្រាកដ។ អ្វីដែលគួរឲ្យទុកចិត្តខ្លាំងបំផុតគឺ White Secret Collagen បានឆ្លងកាត់ការផលិត ការពិសោធន៍ច្រើនដំណាក់កាល មិនត្រឹមតែជាខូឡាជែនធម្មតា តែវាជាអាហារសុខភាពយ៉ាងប្រសើរខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធីនៃការបើកសម្ពោធលក់ជាផ្លូវការ White Secret Collagen នេះ អ្នកជំនាញផ្នែកចំណីអាហារមកពីក្រសួងសុខាភិបាលថៃ លោកស្រីវេជ្ជបណ្ឌិត Varisa Hirunkoopt ក៏បានធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៍នៃផលិតផល White Secret Collagen ព្រោះជាផលិតផលដែលផលិតតាមបែបធម្មជាតិ មិនមានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លើសពីនេះ White Secret Collagen គឺបានឆ្លងកាត់ការពិនិត្យគុណភាពត្រឹមត្រូវពីក្រសួងសុខាភិបាលថៃមុនអនុញ្ញាតឲ្យចរាចរណ៍លក់នៅលើទីផ្សារ ដែលទាំងអស់នេះអាចបញ្ជាក់ពីគុណភាព និងសុវត្ថិភាពមួយរយភាគរយជូនអ្នកប្រើប្រាស់។ 

បន្ថែមពីលើកម្មវិធីនៃការសម្ពោធលក់ជាផ្លូវការនេះ ក្រុមហ៊ុន Lovimex ក៏បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលលើការបង្កើនសមត្ថភាពនៃការលក់អនឡាញផងដែរ ដែលការរៀបចំកម្មវិធីនេះក្នុងគោលបំណងពង្រឹងបន្ថែមនូវស្មារតី និងសមត្ថភាពនេះការលក់ដល់តំណាងចែកចាយរបស់ White Secret Collagen រួមទាំងអ្នកលក់តាមអនឡាញមួយចំនួនទៀត។ 

គួរបញ្ជាក់ផងដែរថា លោកស្រី អ៊ំ ចរិយា ជាសហគ្រិនស្រី្តឆ្នើមមួយរូបដែលមានបទពិសោធន៍ និងជំនាញផ្នែកស្បែកនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ភាពជោគជ័យនេះការដឹកនាំអាជីវកម្មរបស់លោកស្រីបានជម្រុញឲ្យក្រុមហ៊ុន Lovimex Trading Co.,Ltd មានឈ្មោះបោះសម្លេងទាំងលើក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ក្នុងនាមជាសហគ្រិនស្រ្តីឆ្នើមលោកស្រី អ៊ំ ចរិយា បានទទួលពានជាអ្នកដឹកនាំធុរកិច្ចឆ្នើម CEO Master Award 2019 ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពានរង្វាន់ជាក្រុមហ៊ុនលក់ផលិតផលស្តង់ដារប្រចាំអាស៊ាន (ASEAN Best Sell Award 2019) និងពានរង្វាន់ផលិតផលគុណភាពល្អផ្តាច់ប្រចាំឆ្នាំពី Standard Organization នៅប្រទេសថៃកាលពីខែកញ្ញា និងតុលាឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។ 

ជាកិច្ចបញ្ចប់នៃកម្មវិធី ក៏មានការអញ្ជើញទទួលទានអាហារពេលល្ងាចរួមគ្នាយ៉ាងសប្បាយរីករាយដើម្បីបង្កើនចំណងមិត្តភាព និងភាពស្និតស្នាលរវាងសហគ្រិន តំណាងចែកចាយ និងអ្នកចូលរួមផ្សេងៗទៀត ដែលញ៉ាំងឲ្យកម្មវិធីមួនេះកាន់តែមានអត្ថន័យ និងដើរផ្លូវឆ្ពោះទៅរកភាពជោគជ័យរួមគ្នា៕

ដោយ៖ យ៉ាយ៉ា

X
5s