តោះៗ! សាលាភាសាថៃក្រុងថេប មានប្រូម៉ូសិនទៀតហើយសម្រាប់ ៨មិនានេះ​



ដើម្បីអបអរឱកាសទិវាសិទ្ធិនារី សាលាភាសាថៃក្រុងថេប โรงเรียนภาษาไทยกรุงเทพ មានផ្តល់ជូនប្រម៉ូសិនពិសេស រាល់ការចុះឈ្មោះចូលសិក្សាថ្នាក់ដំបូងទាំងថ្នាក់ភាសាថៃ និងភាសាចិនចំនួន ២នាក់ នឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ ដែលប្រូម៉ូសិនចាប់ផ្តើមពីថ្ងៃនេះដល់ថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០២០។

 

សម័យបច្ចុប្បន្ន ចំណេះដឹងផ្នែកភាសាបរទេសជាតម្រូវការដែលមិនអាចខ្វះបានបន្ថែមពីការសិក្សាចំណេះដឹងទូទៅនិងការសិក្សាជំនាញនីមួយៗ។ ក្រៅពីភាសាអង់គ្លេស ការរៀនភាសាបរទេសដទៃទៀតដូចជា ភាសាថៃ ភាសាកូរ៉េ  ភាសាបារាំងជាដើមក៏សំខាន់ណាស់ដែរដើម្បីបង្កើនសមត្ថភាព និងភាពងាយស្រួលក្នុងការចាប់យកឱកាសការងារ។ 

យើងសង្កេតឃើញថា  ទីផ្សារនៃតម្រូវការភាសាថៃកំពុងមានការកើនឡើងខ្លាំងព្រោះមានក្រុមហ៊ុនថៃជាច្រើនកំពុងចូលមកក្នុងប្រទេសកម្ពុជា ពាណិជ្ជករថៃជាច្រើនកំពុងស្វែងរកតំណាងចែកចាយ និងពង្រីកសាខារបស់ខ្លួនបន្ថែម ជាហេតុនាំឲ្យតម្រូវការនៃអ្នកចេះភាសាថៃក៏ច្រើនដូចគ្នា។ បើនិយាយពីភាសាចិនវិញ កម្ពុជានៅតែមានតម្រូវការខ្ពស់លើអ្នកចេះភាសាចិនព្រោះវិនិយោគិនចិនដែលនៅប្រទេសចិនផ្ទាល់ និងវិនិយោគិននៅតាមបណ្ដាប្រទេសផ្សេងៗកំពុងចូលមកវិនិយោគជាច្រើននៅក្នុងប្រទេសកម្ពុជាយើង។ 

កំណើននៃតម្រូវការផ្នែកភាសានេះបានជម្រុញឲ្យយុវជន និងសិស្សានុសិស្សជាច្រើនកំពុងស្វែងរកសាលារៀនដែលផ្តល់ចំណេះដឹងពិតប្រាកដ ដើម្បីជាប្រយោជន៍ដល់ការយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពសមស្របតាមការចំណាយ។ សាលាភាសាថៃក្រុងថេប โรงเรียนภาษาไทยกรุงเทพ ជួយឲ្យអ្នកទទួលបានចំណេះដឹងងាយយល់ ឆាប់ចេះទាំងការសន្ទនា ការស្តាប់ ការអានដោយប្រើរយៈពេលខ្លី សម្រាប់អ្នកដែលមិនធ្លាប់ចេះសោះនឹងអាចប្រើប្រាស់ការស្តាប់ ការសន្ទនាក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។

កុំឲ្យឱកាសដ៏ល្អនេះរំលងផុតឲ្យសោះ ចុះឈ្មោះថ្ងៃនៃដើម្បីទទួលបានប្រម៉ូសិន ជាពិសេសគឺដើម្បីទទួលបានចំណេះដឹងអាចប្រើប្រាស់បានក្នុងរយៈពេលខ្លី ព្រោះនៅសាលាភាសាថៃក្រុងថេប โรงเรียนภาษาไทยกรุงเทพ មានគ្រូល្អៗ អ្នកសិក្សានឹងទទួលបានការបណ្ដុះបណ្ដាលពីគ្រូជនជាតិខ្មែរដែលមានបទពិសោធន៍និងចំណេះដឹងជ្រៅជ្រះ ក៏ដូចជាគ្រូជនជាតិដើមដែលនឹងជួយបង្ហាត់ដល់ការពត់សម្លេងបានយ៉ាងល្អ។

ចំណាយពេលតិចទទួលបានចំណេះដឹងច្រើន ចំណេញទាំងថវិកាអ្នករៀនអាចយកទៅប្រើការបាន មិនខាតពេលវេលា ពិតជាឱកាសល្អដែលអ្នកចង់ចេះ ចង់ប្រើភាសាថៃមិនគួរមើលរំលងសាលាភាសាថៃក្រុងថេប โรงเรียนภาษาไทยกรุงเทพ៕

X
5s