គន្លឹះសម្ងាត់ ៧យ៉ាង ជួយឲ្យអ្នកផ្តោតអារម្មណ៍លើគ្រប់ភារកិច្ចទទួលលទ្ធផលអស្ចារ្យ​



ក្នុងការសម្រេចកិច្ចការងារផ្សេងៗជាក់ស្តែងរាប់តាំងពីការងារតូចតាច រហូតដល់ការងារធំដុំឬការលំដាប់ថ្នាក់កំពូល អ្វីដែលត្រូវចាប់ផ្តើមដំបូងគេបង្អស់នោះគឺការផ្តោតអារម្មណ៍ បើអ្នកគ្មានអារម្មណ៍ធ្វើការទៅហើយ ទោះការងារនោះជាអ្វីដែលអ្នកស្រឡាញ់ និងចូលចិត្តធ្វើក៏ដោយក៏មិនប្រាកដថាវាទទួលបានលទ្ធផលល្អដែរ។ ជាពិសេសការបែកអារម្មណ៍ អារម្មណ៍មិនមូល ហើយក៏មិនមែនដោយសារវាសំប៉ែតអីនោះទេ ដោយសារខណៈពេលដែលអ្នកកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ក៏ស្រាប់តែមានអ្វីម្យ៉ាងចូលក្នុងខួរក្បាលបណ្តាលឲ្យកាត់ផ្តាច់អារម្មណ៍អស់រលីងទៅវិញ។ ដូច្នេះខាងក្រោមនេះជាវិធីសាស្រ្តទាំង ៧ ក្នុងប្រមូលអារម្មណ៍ឲ្យមករកសភាពដើមវិញបំពេញការងារយ៉ាងមានប្រសិទ្ធភាពឡើងវិញ៖

  1. រៀបចំផែនការ និងចាត់ចែងការងារសំខាន់ៗតាមផ្នែកប្រចាំថ្ងៃ
    ការរៀបចំផែនការសម្រាប់ថ្ងៃស្អែកអ្វីដែលល្អបំផុតគឺនៅពេលយប់ព្រោះវាអាចធ្វើឲ្យអ្នកមិនត្រូវបានខ្វាយខ្វល់ច្រើន គឺដឹងរួចរាល់ជាស្រេចសម្រាប់ថ្ងៃស្អែកក្នុងការគ្រប់គ្រងពេល និងចាត់ចែងការងារតាមផ្នែកបានយ៉ាងល្អ។ ហើយសូមធ្វើវាក្លាយជាផែ្នកមួយនៃទម្លាប់ពេលយប់របស់អ្នក។ ធ្វើដូច្នេះអ្នកដឹងថាការងារណាដែលចាំបាច់ និងដឹងថាការងារណាមិនសូវចាំបាច់ដើម្បីធ្វើវានៅពេលក្រោយទៀត ហើយវាពិតជាចាំបាច់ក្នុងការបណ្តុះការផ្តោតអារម្មណ៍របស់អ្នកលើកិច្ចការសំខាន់ និងចាំបាច់បំផុត។

  2. ពង្រឹងការផ្ដោតអារម្មណ៍របស់អ្នកដូចជាសាច់ដុំ
    បណ្តុះការយកចិត្តទុកដាក់់ផ្តោតអារម្មណ៍ទៅលើការងាររបស់អ្នកម្តងបន្តិចៗ រហូតអាចគ្រប់គ្រងវាយ៉ាងមានប្រសិទ្ធភាព។ វាប្រៀបបាននឹងការធ្វើលំហាត់ប្រាណយកសាច់ដុំ ឬក៏រត់ម៉ារ៉ាតុងដែរ ដំបូងវាពិបាក ប៉ុន្តែក្រោយមកវានឹងដំណើរការយ៉ាងរលូន។ ត្រឡប់មកការបណ្តុះការផ្តោតអារម្មណ៍ ដោយអ្នកអាចសាកល្បងបានប្រហែល ៣០ នាទីរួចហើយឈប់សម្រាក ៥នាទី ធ្វើបែបនេះជារៀងរាល់ថ្ងៃវានឹងក្លាយជាទម្លាប់យ៉ាងល្អក្នុងការប្រមូលផ្តុំអារម្មណ៍ ផ្ចង់អារម្មណ៍បានយ៉ាងអស្ចារ្យ។

  3. ផ្តោតអារម្មណ៍
    នៅពេលដែលអ្នកសម្រេចចិត្តអនុវត្តការចងចាំអ្នកគួរតែភ្លេចអំពីអ្វីៗផ្សេងទៀត។ ហេតុអ្វីគួរតែបំភ្លេចការចងចាំ? បើអ្នកមិនត្រូវបានបំភ្លេចអំពីអតីតកាល និងអនាគតនោះទេ អ្នកនឹងមិនអាចធ្វើការផ្តោតអារម្មណ៍បានទេ។ វាគ្មានអីពិបាកនោះទេ គ្រាន់តែផ្តោតលើអ្វីដែលអ្នកកំពុងធ្វើនៅពេលនេះ។ ហើយអ្នកអាចធ្វើការអនុវត្តនេះបានជាមួយនឹងមិត្តរបស់អ្នក ក្រុមគ្រួសារ បងប្អូន សាច់ញាតិ ហើយកុំភ្លេចនូវគន្លឹះសំខាន់ គឺការផ្តោតអារម្មណ៍នៅពេលចាប់ផ្តើមការសន្ទនាជាមួយពួកគេ។

  4. ធ្វើសមាធិ
    វិធីសាស្រ្តមួយទៀតដែលជះឥទ្ធិពលផ្ទាល់ដល់សមត្ថភាពខួរក្បាលក្នុងការផ្តោតអារម្មណ៍គឺការធ្វើសមាធិ។ ការសមាធិកត្រូវបានបញ្ជាក់ដោយការសិក្សាជាច្រើនដែលបង្ហាញថាការអនុវត្តការធ្វើសមាធិជួយបង្កើនផ្ចង់អារម្មណ៍បានល្អពិតមែន។
    នៅក្នុងការសិក្សាមួយឆ្នាំ ២០១០របស់ Katherine Maclean ដែលបានធ្វើការស្ទង់មតិលើក្រុមមនុស្ស ៦០នាក់។ ក្រោយពីការបញ្ចប់ការសិក្សាអស់រយៈពេល ៣ខែមក គេសង្កេតឃើញថាអ្នកចូលរួមទាំងនោះមានសមត្ថភាពនៃការយល់ដឹងខ្ពស់ ដោយអាចមានសមត្ថភាពធ្វើសមាធិបានរយៈពេលយូរ។

  5. លំហាត់ប្រាណ
    សកម្មភាពរាងកាយមានឥទ្ធិពលស្រដៀងគ្នាដូចជាការធ្វើសមាធិ។ នៅក្នុងការពិសោធន៍ផ្សេងទៀតអ្នកវិទ្យាសាស្ត្របានស្នើឲ្យសិស្សវិទ្យាល័យដោះស្រាយបញ្ហាដែលទាក់ទងនឹងការផ្តោតអារម្មណ៍នៅក្នុងស្ថានភាពធម្មតា បន្ទាប់ពីសម្រាក ២០ នាទីនិងបន្ទាប់ពីដើរ ២០ នាទីនៅលើម៉ាស៊ីនហាត់ប្រាណ។ អ្នកវិទ្យាសាស្ត្រក៏បានកត់ត្រាពីសកម្មភាពណឺរ៉ូនក្នុងខួរក្បាលផងដែរ។ ជាលទ្ធផល អ្នកវិទ្យាសាស្រ្តបានរកឃើញថា ពួកគេមានដំណើរការល្អបំផុតទាំងការតេស្ត និងទិន្នន័យ EEG បន្ទាប់ពីធ្វើលំហាត់ប្រាណដោយដើរនៅលើម៉ាស៊ីនរួចមក។

  6. ចំណាយពេលវេលាលំហែរខួរក្បាល
    បើអ្នកចង់ក្លាយជាម្ចាស់ជើងឯកលើការឡើងទម្ងន់ អ្នកត្រូវហ្ឲ្យញុំាឲ្យបានច្រើន និងសម្រាកឲ្យបានច្រើន។ តែប្រសិនបើអ្នកចង់ក្លាយជាម្ចាស់ជើងឯកក្នុងការផ្តោតអារម្មណ៍គឺវាដូចគ្នាសម្រាប់អ្នក។ ប្រាកដណាស់អ្នកមិនអាចធ្វើការផ្តោតអារម្មណ៍បានគ្រប់ពេលនោះទេ។ បើអ្នកធ្វើការកាន់តែច្រើន សម្រាកកាន់តែតិច វានឹងធ្វើឲ្យខួរក្បាលអ្នកខ្សោយលើការផ្តោតអ្វីមួយ។ ផ្ទុយទៅវិញការឈប់សម្រាកត្រឹមតែ ៥ នាទីបន្ទាប់ពីការងារបានមួយម៉ោងអនុញ្ញាតឲ្យអ្នកបញ្ចូលថ្មម្តងហើយម្តងទៀតឆ្ពោះទៅមុខដោយមានផលិតភាពខ្ពស់។ ដូចជាប្រសិនបើអ្នកអង្គុយនៅមុខកុំព្យូទ័ររយៈពេលមួយ សូមធ្វើលំហាត់ប្រាណរៈពេល ៥នាទី ទោះបីគ្រាន់តែជាការដើរក៏ដោយ៕

ដោយ៖ Anthony

 

X
5s