បើកដំណើរការបានត្រឹម ២ឆ្នាំ The Desk Coworking Space ពង្រីកខ្លួនរហូតដល់ទៅ ២សាខា​



បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារនៅឆ្នាំ ២០១៧ The Desk ទទួលបានអតិថិជនជាបន្តបន្ទាប់ ដែលអាចពង្រីកទំហំកន្លែងធ្វើការត្រឹមតែ៦ការិយាល័យ រហូតដល់២០ការិយាល័យ និងកន្លែងធ្វើកាបើកចំហរ (Open Space) ជាច្រើនកន្លែង (នៅសាខា The Desk Co Working ទី១)។

ដោយសម្លឹងមើលឃើញឱកាសលើទីផ្សារ ការរីកចម្រើន និងពង្រីកអាជីវកម្មរបស់សមាជិកក្នុងសាខាទី១ The Desk Co Working Space ក៏សម្រេចចិត្តពង្រីកសាខាទី២របស់ខ្លួន ដែលមានទំហំជាង ១,៥០០ម៉ែត្រការ៉េ ក្នុងនោះរួមមានទាំង កន្លែងធ្វើកាបើកចំហរ (Open Space) ការិយាល័យ (Private Offices) កន្លែងសម្រាក បន្ទប់និងសាលប្រជុំសម្រាប់មនុស្សចាប់ពី១០នាក់ ដល់ ១២០នាក់ ជាមួយនឹងហាងកាហ្វេនៅកន្លែងស្រាប់ ផ្តល់ភាពងាយស្រួលដល់សមាជិកទាំងឡាយដែលធ្វើការនៅទីក្នុងនោះ។ 

កាលពីព្រឹកថ្ងៃសៅរ៍ទី ២២ ខែកុម្ភៈ ឆ្នាំ២០២០ The Desk បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការក្នុងការបើកដំណើរការសាខាទី ២ របស់ខ្លួនដែលមានទីតាំងនៅកណ្ដាលក្រុងភ្នំពេញ ក្នុងខណ្ឌដូនពេញផ្ទាល់តែម្តង ដោយមានវត្តមានរបស់ម្ចាស់អាជីវកម្ម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង ៣០០នាក់។

លោក គីម នរិទ្ធិ សហស្ថានិក The Desk បានមានប្រសាសន៍ថា The Desk អាចពង្រីកសាខាទីបាននៅថ្ងៃនេះក៏ដោយសារមានការគាំទ្រពីសំណាក់អតិថិជន ការកើនឡើងនៃតម្រូវការកន្លែងធ្វើការងាររួម (Co Working Space) និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សនៃអាជីវកម្មដៃគូសហការរបស់ The Desk ទើបសម្រេចឲ្យសហស្ថាបនិករបស់មូលមតិគ្នាបង្កើតសាខាទី ២ ឬសាខាដូនពេញនេះឡើង។

អ្វីដែលជាចំណុចពិសេសដែលមាននៅក្នុង The Desk គឺ ម្ចាស់អាជីវកម្មមិនចាំបាច់ចំណាយធនធានក្នុងការរៀបចំការិយាល័យ ទិញសម្ភារៈ បង់ថ្លៃទឹកភ្លើង និងអ៊ីនធើណេតនោះទេ គ្រាន់តែយកកុំព្យូទ័រមកធ្វើការជាការស្រេច។ លើសពីការិយាល័យធ្វើការរួមដែលមានតម្លៃសមរម្យ The Desk បានផ្តល់នូវកម្មវិធីបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍន៍ចំណេះដឹងផ្នែកអាជីវកម្ម ភ្ជាប់បណ្តាញទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មផ្សេងៗ និងកម្មវិធីប្រឹក្សាយោបល់ផ្នែកអាជីវកម្មជាមួយអ្នកជំនាញ។ លោកគឹម នរិទ្ធិ ក៏បានបញ្ជាក់ថាបន្ថែមទៀតថា ចក្ខុវិស័យ និងការរំពឹងទុករបស់ The Desk គឺនឹងអាចពង្រីកសាខារបស់ខ្លួនរហូតដល់៥សាខា ក្នុងរាជធានីភ្នំពេញ ត្រឹមឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា The Desk Co Working Space ជាការិយាល័យធ្វើការរួមដែលបានបង្កើតក្នុងឆ្នាំ២០១៧ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងធម្យម សហគ្រិន និងអ្នកធ្វើការឯករាជ្យផ្សេងៗ ដែលមានតម្រូវការជួលការិយាល័យធ្វើការ។

អាស័យដ្ឋានទី១: #២០៦D ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

អាស័យដ្ឋានទី២៖ អគារលេខ១៨៤ ផ្លូវ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១០ ៥២០ ៥២០

 

X
5s