ដីឡូតិ៍ដែលផ្តល់ផលចំណេញខ្ពស់ដល់លោកអ្នក គឺគម្រោងដីឡូតិ៍វិថីអមតៈ អចលនទ្រព្យ
រោងចក្រវាយនភណ្ឌកាត់ដេរ រោងចក្រឧស្សាហកម្មអេឡិចត្រូនិច រោងចក្រកែច្នៃផលិតផលកសិកម្ម និងរោងចក្រដទៃទៀតជាច្រើន ត្រូវបានក្រុមហ៊ុនចិនបាញ់សំដៅឆ្ពោះមកកម្ពុជាក្នុងការបោះទុនវិនិយោគ ដោយមើលឃើញពីភាពរីកចម្រើន និងសក្តានុពលរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះផងដែរ ខេត្តកំពង់ស្ពឺកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់យកឱកាសដ៏វិសេសវិសាលនៃការវិនិយោគពិបរទេសនេះ។ បើតាមរដ្ឋបាលខេត្តកំពង់់ស្ពឺបានឲ្យដឹងថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនឹងមានក្រុមហ៊ុនចិនជាងដប់ក្រុមហ៊ុន (១០) នឹងមកវិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺដោយមានការសាងសង់រោងចក្រ និងត្រូវការកម្លាំងពលកម្មជាច្រើនម៉ឺននាក់។ កត្តាទាំងនេះក៏បានឆ្លុះបញ្ចាំងពីភាពរីកចម្រើន និងស្ថេរភាពរបស់ប្រទេសដែលអាចកៀរគរវិនិយោគិនពីបរទេសឲ្យចាប់អារម្មណ៍ និងចាប់ដៃសហការណ៍ជាមួយកម្ពុជាជម្រុញល្បឿនអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែមានសន្ទុះ។ នេះអាចចាត់ទុកថា ជាពេលវេលាមួយដែលខេត្តកំពង់ស្ពឺកំពុងប្រែរូបកាយទៅជាខេត្តទាន់សម័យ រឹតតែបន្ថែមលទ្ធភាពក្នុងការរុញច្រានជីវភាពប្រជាជនឲ្យប្រសើរឡើង តាមរយៈការកើនឡើងនៃតម្រូវការការងារទាំងផ្នែកវិជ្ជាជីវៈ និងផ្នែកកម្លាំងពលកម្ម។
ទន្ទឹមគ្នានេះផងដែរ ខេត្តកំពង់ស្ពឺក៏កំពុងបង្អួតសម្រស់ និងកិត្តិស័ព្ទរបស់ខ្លួនដោយសារខេត្តមួយនេះជាតភ្ជាប់សេដ្ឋកិច្ចដ៏សំខាន់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលជាខេត្តមានសកម្មភាពខ្លាំងក្នុងការនាំចេញ នាំចូលទំនិញតាមកំពង់ផែសមុទ្រ។ ផ្លូវល្បឿនលឿនដែលជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ រត់កាត់តាមខេត្តកំពង់ស្ពឺប្រវែងប្រមាណ ៨០គីឡូម៉ែត្រ រួមទាំងផ្លូវក្រវ៉ាត់ក្រុងថ្មីដែលជាសរសៃឈាមយ៉ាងសំខាន់ក្នុងការចែកចាយឈាមសេដ្ឋកិច្ចយ៉ាងសំបើមទៅដល់ការចរាចរណ៍ទំនិញទាំងក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗ។
ចំណុចសំខាន់ដែលមិនអាចមើលរំលងបាន ឃ្លាំងផ្ទុកទំនិញត្រូវបានបង្វែរទិសដៅលែងឲ្យមាននៅក្រុងភ្នំពេញបន្តទៀត ហើយតម្រូវឲ្យឃ្លាំងទាំងនោះផ្លាស់ទៅតាំងទីនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ជាហេតុនាំឲ្យខេត្តកំពង់ស្ពឺក្លាយជាគោលដៅសំខាន់ក្នុងការចាប់ទីតាំងឃ្លាំងផ្ទុកទំនិញទាំងនោះ។ ទីប្រជុំជនផ្សារ សាលារៀន មន្ទីរពេទ្យ គ្រិះស្ថានហិរញ្ញវត្ថុឯកជនជាច្រើនចាប់ផ្តើមសំដៅឆ្ពោះទៅបើកដំណើរការ បង្កើតបានជាភាពអ៊ូរអរ ចរាចរណ៍សេដ្ឋកិច្ចក៏កាន់តែមមាញឹកដោយសារតម្រូវការក៏កាន់តែមានការកើនឡើងជាលំដាប់។ អ្វីទាំងអស់នេះ បានរុញច្រានឲ្យការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យក្នុងខេត្តកំពង់ស្ពឺឲ្យមានការហក់ឡើងយ៉ាងគួរឲ្យកត់សម្គាល់ ពិសេសគម្រោងអភិវឌ្ឍន៍ដីឡូតិ៍តែម្តង។
ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនវិថីអមតៈ អចលនទ្រព្យ ជាក្រុមហ៊ុនមួយដែលមានគម្រោងដីឡូតិ៍ស្ថិតក្នុងតំបន់កំពង់មានការអភិវឌ្ឍខ្លាំង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងកក់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សក្តានុពលនៃទីតាំងដីគឺស្ថិតនៅលើផ្លូវលេខ ១៤៣ ជាផ្លូវក្រវ៉ាត់ក្រុងថ្មីមានទំហំដល់ទៅ ៣០ម៉ែត្រ ក្រាលដោយកៅស៊ូយ៉ាងស្អាតងាយស្រួលក្នុងការធ្វើដំណើរ មានចម្ងាយប្រមាណជាង ៧គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលវិមានឯករាជ្យក្រុងច្បារមន និងមានចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះពី គម្រោងសួនសត្វលោកឧកញ៉ា ម៉ុង ឬទ្ធី។ ជាគម្រោងដីឡូតិ៍ដែលមានរៀបចំប្រព័ន្ធទឹក ភ្លើង និងលូបង្ហូរទឹករួចជាស្រេច មានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើ រីឯផ្លូវក្នុងដីឡូតិ៍ជាប្រភេទផ្លូវក្រាលដោយថ្មមិចទំហំ ៨ម៉ែត្រ។ នៅជិតទីតាំងដីឡូតិ៍មានតំបន់អំណោយផលជាច្រើនទៀតដូចជា សាលាបឋមសិក្សាកំណប់ មណ្ឌលសុខភាពក្រាំងស្គុះ សាលាឃុំស្គុះ ផ្ទះល្វែងដែលកំពុងសាងសង់ មានរោងចក្រនិងទីប្រជុំជនផ្សារ មានមនុស្សរស់ច្រើន មានសេដ្ឋកិច្ចដំណើរការល្អ ងាយស្រួលក្នុងការប្រកបរបរអាជីវកម្ម ក៏ដូចជាការទិញយកចំណេញពីការវិនិយោគបន្តក៏បាន។
កាន់តែពិសេស អតិថិជននឹងទទួលបានដីដែលមានទំហំក្បាល ៦.៥ម៉ែត្រឡើងទៅ ឯជម្រៅរហូតទៅដល់ ២០ម៉ែត្រ អាចនិយាយបានថាជាទំហំល្អមួយខុសពីដីឡូតិ៍ដទៃទៀត។ ហើយកាន់តែពិសេសជាងនេះទៀត អតិថិជនដែលធ្វើការទិញដីពីក្រុមហ៊ុនវិថីអមតៈ អចលនទ្រព្យឥឡូវនេះនឹងទទួលបានប្រម៉ូសិនដ៏អស្ចារ្យគឺ៖
អតិថិជនធ្វើការបង់មុន ៣០% នឹងទទួលបានមាស ១ជី
អតិថិជនធ្វើការបង់មុន ៤០% នឹងទទួលបានមាស ទូរទឹកកកមួយគ្រឿង
អតិថិជនធ្វើការបង់មុន ៥០ ទៅ ៦០% នឹងទទួលបានមាស ទូរទស្សន៍មួយគ្រឿង
លើសពីនេះអតិថិជនអាចធ្វើការបង់រំលស់ជាមួយក្រុមហ៊ុនឥតការប្រាក់រហូតដល់រយៈពេល ១២ខែ និងធានាការផ្តល់ជូននូវប្លង់ស្របច្បាប់ ១០០% ជូនអតិថិជន។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចធ្វើការទាក់ទងទៅកាន់ការិយាល័យកណ្ដាល ក្រុមហ៊ុនវិថីអមតៈអចលនទ្រព្យ ដែលមានទីតាំងស្ថិតក្នុងបុរីKC ផ្ទះលេខ K01 ផ្លូវបេតុង 20ម៉ែត្រ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទល់មុខព្រលានយន្តហោះ ចូលតាមច្រកវត្តតាំងកសាង។ រឺ លោកអ្នកអាចអញ្ជើញទៅកាន់ទីតាំងដីឡូតិ៍ផ្ទាល់តែម្តងក៏បាន ព្រោះទីតាំងដីឡូតិ៍ក្នុងខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុនវិថីអមតៈ អចលនទ្រព្យស្ថិតនៅលើផ្លូវជាតិ ១៤៣ នោះតែម្តង។
បញ្ជាក់មួយទៀត ចំពោះអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងដីឡូតិ៍មួយនេះ ក្រុមហ៊ុនវិថីអមតៈ អចលនទ្រព្យក៏មានការរៀបចំរថយន្តដើម្បីជូនអតិថិជនដើម្បីទៅទស្សនាដោយឥតគិតថ្លៃផងដែរ។ លោកអ្នកក៏អាចធ្វើការសាកសួរព័ត៌មានពីគម្រោងដីឡូតិ៍ ក៏ដូចជាការណាត់ពេលវេលាជាមុនដើម្បីទៅមើលដីតាមរយៈទូរស័ព្ទលេខ 092 / 093 / 066 822 666, 031 77 79 777 និង 093 778 777៕
ដោយ៖ យ៉ាយ៉ា