វិនិយោគលើដីឡូតិ៍ល្អ វិនិយោគជាមួយវិថីអមតៈ អចលនទ្រព្យ​



កាលពីជាងដប់ឆ្នាំមុនដង្កោ ជាខណ្ឌមួយដែលស្ថិតនៅជាយក្រុងមិនសូវមានសកម្មភាពវិនិយោគអ្វីច្រើននោះទេ តែបច្ចុប្បន្នខណ្ឌដង្កោ បានប្រែមុខមាត់ទៅជាខណ្ឌមួយដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំងស្ទើរគ្រប់វិស័យ។

អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា “សក្តានុពលនៃខណ្ឌដង្កោគឺស្រដៀងគ្នាទៅនឹងខណ្ឌពោធិ៍សែនជ័យ ដោយសារតែតម្លៃដីទាប លំនៅដ្ឋានមានតម្លៃសមរម្យ និងជាបណ្តុំនៃរោងចក្រឧស្សាហកម្ម ដែលបានជម្រុញឲ្យពលរដ្ឋផ្លាស់ប្តូរមករស់នៅក្នុងតំបន់នេះកាន់តែច្រើន។ បើប្រៀបធៀបទៅនឹងខណ្ឌច្បារអំពៅ ឬខណ្ឌជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍន៍ឆាប់រហ័ស ខណ្ឌដង្កោមានតម្លៃដីទាបជាងដែលទាក់ទាញប្រជាជនមានជីវភាព ក្រោមមធ្យម និងមធ្យម ម្យ៉ាងទៀត ដង្កោគឺជាទីតាំងល្អបំផុតសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងឧស្សាហកម្មរោងចក្រ។ 

ក្រុមហ៊ុនវិថីមតៈ អចលនទ្រព្យជាក្រុមហ៊ុនដែលមានគម្រោងដីឡូតិ៍ស្ថិតក្នុងតំបន់កំពុងមានការអភិវឌ្ឍខ្លាំង ជាទីប្រជុំជនមានមនុស្សរស់នៅច្រើនកុះករ មានទីតាំងស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅជិតផ្សារទួលពង្រ និងបុរីសន្តិភាព២ ហើយមានចម្ងាយត្រឹមតែ ៤ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលចោមចៅ។

ក្រៅពីនេះ ដីឡូតិ៍របស់ក្រុមហ៊ុនវិថីអមតៈ អចលនទ្រព្យ ក៏ស្ថិតក្នុងតំបន់ដែលមានសក្តានុពល មានសន្ទុះនៃ ការវិនិយោគលឿនដូចជា មានរោងចក្រធំៗជាច្រើននៅព័ទ្ធជុំវិញ មានសាលារៀនផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស មានផ្ទះល្វែងងាយស្រួលក្នុងការរស់នៅ មានឃ្លាំងទំនិញ មានអគារសម្រាប់ជួល ព្រមទាំងមានគម្រោងបុរីជាច្រើនដែលកំពុងសាងសង់ ទាំងអស់នេះគឺជាកត្តាអំណោយផលខ្លាំងបំផុតសម្រាប់អ្នកដែលមានបំណងទិញដើម្បីស្នាក់នៅ និងការប្រកបអាជីវកម្ម។ លើសពីនេះវាក៏កាន់តែជាផលល្អមួយសម្រាប់អ្នកដែលមានបំណងចង់ធ្វើការវិនិយោគ ទុកចំណេញនាពេលអនាគតព្រោះដូចដែលអ្នកជំនាញបានបញ្ជាក់ថា តំបន់ស្ថិតក្នុងខណ្ឌដង្កោនេះនៅមានតម្លៃទាបធ្វើឲ្យមានអត្រាចំណេញច្រើនលើការវិនិយោគ។  

លក្ខណៈពិសេសដែលមាននៅក្នុងដីឡូតិ៍ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អដោយការដាំបង្គោលភ្លើង តភ្ជាប់បណ្តាញទឹកស្អាតរដ្ឋរួចជាស្រេច មានបន្ថែមនូវការដាក់បំពាក់នូវប្រព័ន្ធលូប្រកបដោយស្តង់ដារ រួមទាំងការចាក់ដីបំពេញយ៉ាងស្អាតជូវអតិថិជនទៀតផង។ បើនិយាយអំពីច្រកសម្រាប់ធ្វើដំណើរវិញ ពិតជាមានភាពងាយស្រួលមែនទែនដោយនៅប៉ែកខាងជើង និងខាងកើតដីឡូតិ៍មានផ្លូវរដ្ឋទំហំ ៣០ ម៉ែត្រ  រីឯខាងលិច និងខាងត្បូងព័ទ្ធដោយផ្លូវរដ្ឋទំហំ ១៦ម៉ ចំណែកផ្លូវក្នុងដីឡូតិ៍វិញ គឺមានផ្លូវទំហំ ១០ម៉ ក្នុងនោះក្រាលដោយផ្លូវបេតុងទំហំ ៨ម៉។

អតិថិជនដែលមានបំណងធ្វើការវិនិយោគលើដីរបស់ក្រុមហ៊ុនវិថីអមតៈ អចលនទ្រព្យនឹងទទួលបានទីតាំងល្អ មានច្រើនទំហំតាមតម្រូវការ បូករួមជាមួយតម្លៃកាន់តែពិសេសគឺតម្លៃចាប់ពី ២១,០០០ដុល្លារឡើងទៅ។ នៅមិនទាន់អស់ទេ អតិថិជននឹងទទួលបានការបង់រំលស់ឥតការប្រាក់រយៈពេល ១២ខែ និងធានាមានប្លង់ស្របច្បាប់ ១០០%។

អតិថិជនមិនចាំបាច់ព្រួយបារម្ភពីការស្វែងរកទីតាំងដីឡូតិ៍របស់ក្រុមហ៊ុនវិថីអមតៈ អចលនទ្រព្យបើលោកអ្នកធ្វើដំណើរពីរង្វង់មូលចោមចៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ត្រឹមតែ ៣.៥ គីឡូម៉ែត្រតែប៉ុណ្ណោះ ពេលមកដល់ផ្សារសុភមង្គល លោកអ្នកបន្តដំណើរត្រឹមតែ  ៥០០ ម៉ែត្រទៀតតែប៉ុណ្ណោះនឹងបានឃើញដីឡូតិ៍របស់យើងខ្ញុំ។ ម្យ៉ាងវិញទៀត បើលោកអ្នកធ្វើដំណើរមកតាមផ្សារទួលពង្រ មកដល់បុរីសន្តិភាព ២ នោះលោកអ្នកនឹងឃើញផ្សារសុភមង្គល រួចបន្តដំណើរត្រឹម ៥០០ ម៉ែត្រដូចគ្នា៕

ដោយ៖ យ៉ាយ៉ា

 

X
5s