Cellcard សម្ពោធកម្មវីធី iKnow iKnow App ដើម្បីជួយដល់និស្សិតមហាវិទ្យាល័យបង្កើនសមត្ថភាពការសិក្សា​



ជាមួយការនាំមុខទៅលើភាពច្នៃប្រឌិតថ្មី ក្រុមហ៊ុនសែលកាត បានបើកដំណើរការកម្មវិធីជំនួយការសិក្សាបែបថ្មី iKnow iKnow App ដោយមានផ្តល់ជូននូវរង្វាន់អាហារូបករណ៍ រយៈពេល 1ឆ្នាំ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យនាំមុខគេទាំងបីនៅក្នុងប្រទេសកម្ពុជា។ 

កម្មវិធីច្នៃប្រឌិតថ្មីអមដោយភាពសប្បាយនេះ បានច្របាច់បញ្ចូលនូវបច្ចេកវិទ្យាឌីជីថល ដើម្បីជួយជំរុញ និងលើកទឹកចិត្តដល់សិស្ស និស្សិតឱ្យខិតខំបង្កើនចំណេះដឹង និងក្លាយខ្លួនជាសិស្សពូកែ។ 

សាកលវិទ្យាល័យល្បីៗដែលចូលរួមមានដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC)។ 

រាល់អ្នកប្រើប្រាស់កម្មវិធី iKnow iKnow ទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់អាហារូបករណ៍រយៈពេលមួយឆ្នាំចំនួន 5រង្វាន់ជារៀងរាល់សប្តាហ៍។ ក្នុងនោះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវរង្វាន់ប្រចាំខែម៉ូតូ Yamaha QBIX 2020 ចំនួន 1រង្វាន់ សម្រាប់រយៈពេល 6 ខែផងដែរ។ 

ព្រឹត្តិការណ៍បើកសម្ពោធនេះមានរួមបញ្ចូលនូវពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនសែលកាត និងសាកលវិទ្យាល័យទាំងបីផងដែរ។ ភ្ញៀវកិត្តិយសដែលបានចូលរួមមានដូចជា៖

● សាស្រ្តាចារ្យបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

● ឯកឧត្តមបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

● បណ្ឌិត ញ៉ សញ្ញេ អនុប្រធានផ្នែកកិច្ចការសាលានៃសាកលវិទ្យាល័យកម្ពុជា

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បានថ្លែងឱ្យដឹងថា ការចាប់ទំនាក់ទំនងជាដៃគូជាមួយសាកលវិទ្យាល័យកំពូលៗទាំងបីនេះ គឺជាជោគជ័យដ៏ធំធេងមួយ សម្រាប់ក្រុមការងារគាត់ផ្ទាល់ ដែលពួកគេតែងខិតខំរៀបចំជូននូវរង្វាន់ជាទីពេញចិត្តទៅដល់អតិថិជន តាមរយៈប្រូម៉ូសិនដែលមានជារៀងរាល់ឆ្នាំ។ 

លោក Watson បានបន្តថ្លែងទៀតថា៖ «កម្មវិធី iKnow iKnow App គឺជាមធ្យោបាយដ៏វិសេសបំផុតមួយសម្រាប់សែលកាត ក្នុងការជួយគាំទ្រទៅដល់សិស្សនិស្សិត ឱ្យពួកគេទទួលបានភាពសប្បាយរីករាយក្នុងការសិក្សា ហើយមានលក្ខណៈសមស្របទៅតាមជីវិតបែបឌីជីថលរបស់ពួកគេផ្ទាល់ផងដែរ។»

«សិស្សនិស្សិតភាគច្រើនក្នុងសម័យនេះសុទ្ធតែមានស្មាតហ្វូន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហើយពួកគេថែមទាំងមានបទពិសោធន៍ច្បាស់លាស់ក្នុងការប្រើប្រាស់វាដើម្បីសិក្សាស្រាវជ្រាវ និងចែករំលែកឯកសារជាមួយមិត្តរួមថ្នាក់។»

«ដូច្នេះកម្មវិធី iKnow iKnow នឹងជួយជម្រុញបន្ថែមដល់ការសិក្សាតាមបែបឌីជីថលរបស់ពួកគេ ហើយថែមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្តទៀតផង។»

លោក Watson បានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនសែលកាត តែងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ហើយវិស័យអប់រំត្រូវបានចាត់ចូលជាចំណុចដ៏សំខាន់បំផុតមួយ។

លោកថ្លែងថា៖ «កម្មវិធី iKnow iKnow App នឹងជួយដល់ភាពរីកចម្រើននិងការអភិវឌ្ឍនៃចិត្តគំនិតរបស់យុវជនកម្ពុជា ដើម្បីធានាថាប្រទេសជាតិនឹងរីកចម្រើនទៅថ្ងៃអនាគត។»

កម្មវិធី iKnow អាចប្រើប្រាស់បាននៅលើស្មាតហ្វូនដើរដោយប្រព័ន្ធប្រតិបត្តិការទាំង iOS និង Android។ យុវជននិងសិស្សនិស្សិតខ្មែរ ជាពិសេសចាប់ពីថ្នាក់ទី9 ដល់ទី12 អាចប្រើប្រាស់កម្មវិធីនេះដើម្បីចូលសិក្សាកម្មវិធីសាលាបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ មុខវិជ្ជាទាំងអស់ដែលមានផ្តល់ជូននៅលើកម្មវិធី iKnow iKnow ត្រូវបានអនុលោមទៅតាមកម្មវិធីសិក្សាថ្នាក់ជាតិរបស់ប្រទេសកម្ពុជា។ 

កមុ្មវិធីនេះ ផ្តោតជាពិសេសទៅលើយុវវ័យ ដោយមានផ្តល់ជូននូវ Sound Effect និងរូប Emoji អមដោយផ្ទាំងកម្មវិធីងាយស្រួលប្រើ ហើយថែមទាំងសប្បាយលេងផងដែរ។ 

លោកអ្នកអាចទាញយកកម្មវិធីនេះបានទាំងនៅលើហាងកម្មវិធីរបស់ iOS និង Android។ សិស្សនិស្សិតទាំងអស់អាចជាវនូវគម្រោងប្រើប្រាស់ឥតដែនកំណត់ដើម្បីដោះស្រាយលំហាត់ជ្រើសរើសចំលើយត្រឹមត្រូវ ដោយចំណាយត្រឹមតែ 30សេនប៉ុណ្ណោះក្នុងមួយសប្តាហ៍៕

 

X
5s