បញ្ញា វីរៈស័ក្ក អចលនទ្រព្យ ដីឡូតិ៍ល្អដាច់គេក្នុងតំបន់អភិវឌ្ឍន៍ក្រុងច្បារមន​



ប៉ុន្មានឆ្នាំចុងក្រោយនេះកំពង់ស្ពឺបានក្លាយខេត្តមួយស្ថិតក្នុងក្រសែភ្នែករបស់វិនិយោគិនក្នុងការបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍ជាច្រើន។ ស្របពេលជាមួយគ្នានេះដែរ ក្រុងច្បារមនក៏បានប្រែមុខមាត់មិនតិចដែរ ដោយបានក្លាយជាទីប្រជុំជន មានមនុស្សរស់នៅច្រើន បង្កើតបានជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ច។

ក្រុងច្បារមន

កំពង់ស្ពឺក៏ត្រូវបានគេចាត់ទុកថាជាខេត្តដែលតភ្ជាប់ចរន្តសេដ្ឋកិច្ចធំមួយ ដោយសារគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងត្រូវកាត់តាមខេត្តកំពង់ស្ពឺប្រវែងប្រមាណ ៨០គីឡូម៉េត្រ ជាតំបន់ដែលមានគម្រោងវិនិយោគច្រើនពីបរទេសពិសេសលើការសាងសង់រោងចក្រឧស្សាហកម្ម ផ្តល់ទាំងឱកាសវិនិយោគ និងឱកាសការងារដល់ប្រជាជន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក៏បានរួមចំណែកទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនស្ទើរគ្រប់វិស័យ ជាហេតុនាំឲ្យការអភិវឌ្ឍអចលនទ្រព្យក៏មានសន្ទុះកើនឡើងយ៉ាងប្រសើរផងដែរ។ 

ផ្ទះល្វែងកំពុងសាងសង់

និយាយពីគម្រោងដីឡូតិ៍ដែលវិនិយោគលើទឹកដីក្រុងច្បារមនក៏មានច្រើនគួរសម តែក្នុងនោះមានគម្រោងដីឡូតិ៍មួយបានចាប់ទីតាំងលើតំបន់ល្អ ពោរពេញដោយសក្តានុពលនោះគឺ គម្រោងដីឡូតិ៍ បញ្ញា វីរៈស័ក្ក អចលនទ្រព្យ ដែលមានទីតាំងស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មូលហេតុដែលនាំឲ្យគម្រោងដីឡូតិ៍មួយនេះជាគម្រោងដែលល្អ ព្រោះលក្ខណៈពិសេសនៅជុំវិញដីឡូតិ៍នោះមានដូចជា រោងចក្រកាត់ដេរស៊ីគ្លូ, រោងចក្រកាបូប ស៊ុយ យ៉ាតអេ, រោងចក្រផលិតខ្សែរូត និងឡេវ ហ័រសេងហ្សីបភើ, និង រោងចក្រផលិតកាបូប សុន ស៊ុយ ស៊ីង អិនដាសស្រ្ទៀល មានកម្មកររាប់ម៉ឺននាក់បំរើការងារ។

ផ្ទះល្វែងជាប់ផ្លូវរដ្ឋ៦០ម៉ែត្រ

បន្ថែមពីនេះ នៅជិតទីតាំងដីឡូតិ៍ក៏មាន ផ្សារបុរីកម្មករថ្មី ក្បែរផ្ទះល្វែងជាច្រើន ឃ្លាំងធំៗ និងមានចំងាយត្រឹមតែ ៧០០ម៉ែត្រប៉ុណ្ណោះពីពហុកីឡដ្ឋានថ្មីរបស់ខេត្តកំពង់ស្ពឺ ទាំងនេះសុទ្ធសឹងជាចំណុចប្រជុំជនល្អ ងាយស្រួលរស់នៅ និងការប្រកបរបរទទួលទាន។  មិនតែប៉ុណ្ណោះ ទីតាំងដីឡូតិ៍របស់គម្រោងបញ្ញា វីរៈស័ក្ក អចលនទ្រព្យ ក៏ជាគម្រោងដីដែលមានសក្តានុពលខ្ពស់ក្នុងការយកចំណេញពីការវិនិយោគនាថ្ងៃអនាគតផងដែរ។

ផ្លូវរដ្ឋ៦០ម៉ែត្រ

ចំណែកលក្ខណៈពិសេសក្នុងដីឡូតិ៍មានដូចជា មានការរៀបចំប្រព័ន្ធទឹក-ភ្លើង រួមទាំងការដាក់ប្រព័ន្ធលូប្រកបដោយស្តង់ដាររួចជាស្រេច។ ម្យ៉ាងវិញទៀត គម្រោងដីឡូតិ៍បញ្ញា វីរៈស័ក្ក អចលនទ្រព្យនេះនៅជាប់នឹងផ្លូវជាតិលេខ ៤៤ ដែលមានទទឹង ៦០ម៉ែត្រ ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ រួមទាំងផ្លូវក្រវ៉ាត់ក្រុងថ្មីដែលជាផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏ល្អ។ 

គម្រោងដីឡូតិ៍ស្ថិតក្នុងក្រុងច្បារមន

អតិថិជនដែលទិញដីពីគម្រោងបញ្ញា វីរៈស័ក្ក អចលនទ្រព្យ នឹងទទួលបានឱកាសបង់ប្រាក់ពិសេសគឺធ្វើការបង់មុនចំនួន ២,០០០ដុល្លារ ឬ ២៥% នៃតម្លៃដីនោះដោយការបង់មុននេះអតិថិជនអាចធ្វើការបង់ជាដំណាក់កាលបាន លោកអ្នកនឹងក្លាយជាម្ចាស់ដីយ៉ាងពិតប្រាកដ។ ចំណែកប្រាក់ដែលនៅសល់ អាចធ្វើការបង់រំលស់ផ្ទាល់ជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់ (០%) រយៈពេល ២៤ខែ និងធានាផ្តល់ប្លង់រឹងស្របច្បាប់ ១០០% ជូនអតិថិជន។ នៅមិនទាន់អស់នៅឡើយទេ អតិថិជននឹងទទួលបានបន្ថែមនូវប្រូម៉ូសិនពិសេសគឺ មានការបញ្ចុះតម្លៃពី ៣០០ ទៅ ៥០០ដុល្លារក្នុងមួយប្លង់ នេះជាឱកាសដ៏ពិសេសបំផុត៕

តំបន់សក្ដានុពលសំខាន់ៗនៅជុំវិញដីឡូតិ៍

ដោយ៖ យ៉ាយ៉ា 

 

 

X
5s