វិធី ៣ យ៉ាងក្នុងការវាយតម្លៃអចលនទ្រព្យសម្រាប់ការវិនិយោគប្រកបដោយប្រសិទ្ធភាព
ការវិនិយោគអចលនទ្រព្យប្រកបដោយស្ថិរភាព នឹងទទួលបាននូវផលត្រឡប់មកវិញស្ទើរតែទាំងអស់។ ស្របពេលនៃការផ្សព្វផ្សាយនាពេលបច្ចុប្បន្នមានភាពប្រសើរឡើងផងនោះវាបានជំរុញឲ្យយើងងាយស្រួលក្នុងការស្វែងរក និងវិភាគទិន្នន័យវិនិយោគ ដើម្បីមានសមត្ថភាពក្នុងការវាយតម្លៃអចលនទ្រព្យ។ ខាងក្រោមនេះគឺជាវិធីល្អបំផុតចំនួន ៣ដែលអ្នកអាចធ្វើបានប្រកបដោយប្រសិទ្ធភាពនិងត្រឹមត្រូវក្នុងការវាយតម្លៃ៖
១) ប្រៀបធៀបការលក់
នេះជាវិធីសាស្រ្តទូទៅមួយហើយមានភាពពេញនិយមបំផុតដែលមនុស្សគ្រប់គ្នាតែងយកវាទៅប្រើស្ទើរតែគ្រប់កាល:ទេស:ទៅហើយ។ ក៏ប៉ុន្តែវិធីសាស្រ្តនេះជាវិធីដែលអ្នកត្រូវតែប្រើក្នុងការបៀបធៀបតម្លៃផ្សេងទៀតដែលមានការប្រហាក់ប្រហែលគ្នា ដើម្បីកំណត់ថាតើតម្លៃមួយណាសមរម្យសម្រាប់អ្វីដែលអ្នកកំពុងពិចារណា។ ទោះបីជាមានពេលខ្លះតម្លៃវាដូចគ្នាក៏ពិតមែនតែវាក៏នៅមានភាពលើសខ្វះគ្នានៅចំណុចណាមួយដែរ ដូចជាស្ថិតទៅទីតាំង មានប្រព័ន្ធភ្លើងឬក៏អត់ លក្ខណ:ពិសេសណាខ្លះដែលវាមាន ដូច្នេះវិធីសាស្រ្តនេះនឹងអាចជួយអ្នកបានចំនួនធំមុនពេលសម្រេចថាត្រូវយកដើមទុនទៅដាក់ផ្ញើនឹងវា។
២) កំណត់តម្លៃដើមទុន
វាជាវិធីសាស្រ្តដ៏ធំមួយដើម្បីវិនិយោគ និងព្យាយាមកំណត់ថា តើអ្នកគួរតែអនុម័តវានៅតម្លៃប៉ុន្មាន? ដើម្បីឲ្យសមស្របនឹងតម្លៃដែលត្រូវជួលឲ្យអតិថិជន(យើងចង់និយាយទៅលើការជួលអចលនទ្រព្យមួយចំនួន) និងគណនាចំណូលពីការជួលដែលមានសក្តានុពល បន្ទាប់មកមើលថា តើតម្លៃអ្វីដែលអាចធ្វើឲ្យអ្នករកប្រាក់ចំណូលបានច្រើនជាងនេះ នៅពេលមានការជួលលើកក្រោយៗទៀតជាមួយនឹងលក្ខណ:ពិសេសបន្ថែមទៀតនៃអ្វីដែលអ្នកជួលឲ្យពួកគេ។
ហើយចំណុចមួយទៀតដែលអ្នកត្រូវគិតគឺការចំណាយដែលមានសក្តានុពលដូចជាការជួសជុលសំខាន់ៗ ដែលអាចជាការវិនិយោគដ៏អស្ចារ្យព្រោះបើអ្នកកាន់តែធ្វើឲ្យវាមានការទាក់ទាញអ្នកក៏នឹងអាចទទួលបាននូវការជួលក្នុងតម្លៃខ្ពស់ដែរ។
៣) ចំណាយដើម្បីចំណូល
វិធីសាស្រ្តចំណាយនេះវាទាក់ទងនឹងការប៉ាន់ស្មានថា តើវានឹងត្រូវចំណាយប៉ុន្មានទៅលើការប្រើប្រាស់សម្ភារ:សំណង់ និងដំណើរការសាងសង់ ឬក៏របស់ផ្សេងៗទៀត។ ចំណាយដើម្បីចំណូលមកវិញតាមរយ:ការជួលឬលក់អចលនទ្រព្យ ដែលទាំងនេះត្រូវបានធ្វើជាធម្មតាទៅហើយ ដោយគ្មានម្ចាស់សំណង់ណាម្នាក់សុខចិត្តឲ្យខ្លួនឯងខាតនោះទេ បានយ៉ាងហាចណាស់ក៏អាចរួចថ្លៃដើមដែរ ជាពិសេសគេប្រើយុទ្ធសាស្រ្តដើម្បីកំណត់រយៈពេលសក្តានុពល និងកាត់ភាគរយដោយផ្អែកលើថា តើអាយុនៃទ្រព្យនោះមានអាយុកាលប៉ុន្មាន?