ដឹងតែចំណេញ! ចាប់យកឱកាសមាស វិនិយោគលើគម្រោងរីសតជាមួយក្រុមហ៊ុន WeStrong Realty
ទំនោរនៃការដើរកំសាន្ត និងការសម្រាកលំហែរបស់ប្រជាជនទាំងក្នុងនិងក្រៅប្រទេសនៅពេលនេះ ហាក់មានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ នៅពេលមានបុណ្យទាន ឬការឈប់សម្រាកនានា គេសង្កេតឃើញថាក្រុមគ្រួសារជាច្រើនតែងនាំគ្នាចេញទៅធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋានធម្មជាតិ ក៏ដូចជារមណីយដ្ឋានកែច្នៃផ្សេងទៀតជាច្រើន។ ដោយសារមូលហេតុនេះ បានជម្រុញឲ្យអ្នកដែលមានធនធានសមល្មមកំពុងតែសំលឹងមើលការវិនិយោគលើគម្រោងរីសត ព្រោះទីផ្សារលើការអភិវឌ្ឍគម្រោងមួយនេះនៅទូលាយ ហើយមានសក្តានុពលខ្ពស់ក្នុងការទទួលបានផលចំណេញ។
និយាយពីគម្រោងរីសតវិញ គឺជាគម្រោងមួយត្រូវការតំបន់ទីតាំងស្រលះល្អ មានទេសភាពស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ ដែលអាចផ្តល់ជាបរិយាកាសស្រស់បំព្រងដល់ការសម្រាកលំហែ។
ថ្ងៃនេះ BizKhmer សូមធ្វើការណែនាំលោកអ្នកពីក្រុមហ៊ុនមួយដែលកំពុងមានគម្រោងអភិវឌ្ឍរីសតស្ថិតនៅលើទីតាំងល្អ ស្អាតបែបធម្មជាតិ។ នោះគឺក្រុមហ៊ុន WeStrong Realty ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិពិសេសលក់គម្រោងអភិវឌ្ឍន៍រីសតព្រៃបៃតងដ៏ស្រស់ត្រកាល Green Farm លាតសន្ធឹងលើផ្ទៃដី៨៥៨ហិកតា។ គម្រោងអភិវឌ្ឍន៍ដីរីសតនេះមានចំការដំណាំហូបផ្លែចម្រុះជាង ២០ប្រភេទ មានទីតាំងនៅភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងមានចម្ងាយត្រឹមតែ ១០៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ក្រុមហ៊ុនបានរៀបចំពុះជាដីចំការលំហែកាយប្រមាណជិត ២០០០ប្លង់ នៅលើផ្ទៃដី ៨៥៨ ហិកតា នៃគម្រោងអភិវឌ្ឍន៍រីសតនេះ ដែលក្នុងមួយប្លង់មានទំហំ ២០ម៉*៥០ម៉ មានបន្ថែមជូននូការដាំដើមឈើចំនួន ៥០ដើមជូនដល់អតិថិជន ហើយដំណាំហូបផ្លែនោះមានដូងក្រអូប មៀនក្រអូប ល្មើ ធុរេន គូលែន រួមទាំងផ្តល់ការថែទាំជូនរយៈពេលពីរឆ្នាំដល់អតិថិជន។ លើសពីនេះក៏មានការដាំជូននូវដើមឈើប្រណីត គឺដើមធ្នុងចំនួន ៨ដើម បន្ថែមទៀត ពោលគឺខាងមុខ ៤ដើម និងក្រោយ ៤ដើម។
ក្រៅពីដំណាំហូបផ្លែទាំង ៥ប្រភេទ និង ដើមធ្នុង ៨ដើម នៅលើផ្ទៃដី ទំហំ ២០ម៉*៥០ម៉ នេះអតិថិជនដែលទិញដីពីក្រុមហ៊ុន WeStrong Realty អាចធ្វើការសាងសង់ផ្ទះលំហែកាយបាន ២បន្ទប់ សម្រាប់ជួល ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងនៅរីសត ក្នុងតម្លៃចន្លោះពី ១០០$ ទៅ ២០០$ ក្នុងមួយបន្ទប់។
ស្រមៃមើលទិដ្ឋភាពនៅជុំវិញទីតាំងដីវិញ ក៏មានគម្រោងអភិវឌ្ឍជាច្រើនទៀតដូចជា មានចំការល្មើ ១២០ ហិកតា ចំការមៀនក្រអូប ១៣០ហិកតា ចំការដូងក្រអូប ១០ហិកតា ចំការធុរេន និងចំការគូលែន។ ក្រៅពីនេះក៏នៅមាន សួនផ្កា ១០ហិកតា សួនបន្លែ ១០ហិកតា រួមទាំងចំការឬស្សីទំពាំងផ្អែមដែលពោរពេលដោយធម្មជាតិបៃតងស្រស់តែម្តង។
តំបន់នៃគម្រោងអភិវឌ្ឍន៍មួយនេះ ក៏មានទេសភាពបៃតងស្រងាត់យ៉ាងស្រស់ស្អាតពីភ្នំនៅខាងក្រោយ ហើយតំបន់នេះគ្រោងមានការរៀបចំជាស្ពានយោលពីភ្នំមួយទៅភ្នំមួយ ដែលអាចឲ្យអ្នកដើរកំសាន្តបានទស្សនាទេសភាពធម្មជាតិនៃព្រៃព្រឹក្សាពីលើភ្នំយ៉ាងត្រជាក់ភ្នែក។
នៅមិនទាន់អស់ទេ ក្រឡែកទៅមើលការអភិវឌ្ឍបន្ថែមទៀតនៅទីតាំងនោះមានដូចជាការសាងសង់ អាហារដ្ឋាន ហាងកាហ្វេ កន្លែងស្ទូចត្រី កន្លែងជិះទូក កន្លែងចិញ្ចឹមសត្វ កន្លែងហែលទឹក ផ្សារកសិផល រោងចក្រផលិតចំណីសត្វជាដើម ដែលសុទ្ធសឹងជាការទាក់ទាញវិនិយោគិន និងអ្នកមកកំសាន្តច្រើននៅទីតាំងនេះ ហើយពិតជាផ្តល់នូវសក្តានុពលខ្ពស់លើការវិនិយោគ។
អ្នកវិនិយោគលើគម្រោងរីសតមួយចំនួនច្រើនមានការព្រួយបារម្ភលើផលដំណាំដែលមានក្នុងចំការ តែអ្នកដែលធ្វើការវិនិយោគនៅ WeStrong Realty គឺចាំតែចំណេញ ព្រោះគម្រោងវិនិយោគលើផលដំណាំផ្លែឈើហូបផ្លែបានពីចំការ ម្ចាស់គម្រោងធំនឹងទទួលទិញដើម្បីលក់នៅផ្សារកសិផលដែលមានក្នុងតំបន់អភិវឌ្ឍន៍នោះ ដូច្នេះអ្នកវិនិយោគលើដីចំការពីក្រុមហ៊ុន WeStrong Realty មិនបាច់ព្រួយបារម្ភពីការស្វែងរកទីផ្សារលក់កសិផលរបស់ខ្លួនឡើយ។
ជាមួយនឹងតម្លៃកាន់តែពិសេស ក្នុងមួយប្លង់ដែលមានទំហំ ២០ម៉*៥០ម៉ នេះ បើលោកអ្នកធ្វើការបង់ផ្តាច់មានតម្លៃត្រឹមតែ ៩,០០០ដុល្លារតែប៉ុណ្ណោះ ចំណែកការបង់រំលស់គឺមានតម្លៃ ១៥,០០០។ រាល់ការទិញដីពីក្រុមហ៊ុន WeStrong Realty ផ្តល់ជូននូវប្លង់រឹងស្របច្បាប់ ១០០% ដល់អតិថិជនដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់។
អត្ថប្រយោជន៍កាន់តែពិសេសនោះគឺ អតិថិជនដែលទិញដីពីក្រុមហ៊ុន WeStrong Realty យើងខ្ញុំនឹងទទួលបានផលចំណេញពីផលដំណាំក្នុងចំការ និងសាងសង់ផ្ទះលំហែកាយ ដែលផ្ទះនោះនឹងក្លាយជាកម្មសិទ្ធិរបស់អតិថិជនផ្ទាល់ ឬអាចយកចំណេញពីការវិនិយោគបន្តនៅថ្ងៃអនាគត ដែលអាចបង្កើតប្រាក់ចំណូលអកម្ម (Passive Income) បានយ៉ាងច្រើនទៀតផង។
កុំបង្អង់យូរឲ្យសោះនេះជាឱកាសវិនិយោគល្អបំផុតដែលកម្ររកបាន ប្រញាប់រួសរាន់ឡើង ចាប់យកឱកាសមាសឱកាសប្រាក់ដើម្បីបង្កើតចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃអនាគត៕
ដោយ៖ យ៉ាយ៉ា