ពានរង្វាន់ប្រចាំឆ្នាំ PropertyGuru Cambodia Property Awards លើកទី៥បានត្រលប់មកវិញហើយ​



កម្មវិធីប្រកួតប្រជែងពានរង្វាន់ប្រចាំឆ្នាំ PropertyGuru Cambodia Property Awards បានត្រលប់មកសារជាថ្មីនៅប្រទេសកម្ពុជា។ នេះជាកិត្តិយសយ៉ាងសម្បើមសម្រាប់កម្ពុជា ពិសេសលើវិស័យសំណង់ និងអចលនទ្រព្យដែលអាចមានឱកាសគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ។

កិត្តិយសអចលនទ្រព្យដ៏គួរឱ្យស្ញប់ស្ញែងបំផុតរបស់អាស៊ី បន្តអញ្ជើញជាថ្មីម្តងទៀតពីសំណាក់អង្គភាព និងគម្រោងអភិវឌ្ឍន៍នានាដែលស័ក្ដិសមនឹងទទួលពានរង្វាន់នៅក្នុងប្រទេសកម្ពុជា ដោយធ្វើសេចក្ដីប្រកាសអំពីពេលវេលានៃកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ2020 ដែលធ្វើបទបង្ហាញដោយក្រុមហ៊ុន Hitachi Elevators and Escalators។ 

ការប្រារព្ធលើកទីប្រាំនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ ដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសកម្ពុជានឹងប្រារព្ធធ្វើឡើងនាក្នុងពិធី Black -tie Gala Dinner និងកម្មវិធីប្រគល់ពានរង្វាន់ប្រព្រឹត្តិទៅនាថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលកម្មវិធីនៃភោជនីយដ្ឋានសូហ្វីតែលភ្នំពេញភូគីត្រា។ ដោយមានការរៀបចំពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ី កម្មវិធីពានរង្វាន់ PropertyGuru នឹងទទួលបេក្ខភាពពីសំណាក់សាធារណជនរហូតដល់ថ្ងៃសុក្រ ទី២៧ ខែមីនា។ 

បុគ្គលល្បីៗ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យប្រចាំតំបន់ត្រូវបានរំពឹងថា នឹងវិលមកចាប់អារម្មណ៍ជាថ្មីចំពោះប្រទេសកម្ពុជាបន្ទាប់ពីទទួលជ័យជំនះ ក្នុងរដូវកាលទី ១៤ នៅក្នុងវគ្គផ្ដាច់ព្រ័តកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ប្រចាំតំបន់អាស៊ី។ ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd ទទួលបាននូវកិត្តិនាមដ៏ល្បីល្បាញដែលអ្នកដទៃប្រាថ្នាចង់បានចំពោះការអភិវឌ្ឍន៍ខុនដូដ៏ល្អផ្ដាច់គេនៅតំបន់អាស៊ីនៅក្នុងកម្មវិធី ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកកាលពីខែវិច្ឆិកាកន្លងទៅនេះ។ ម្ចាស់ជ័យលាភីមួយក្នុងចំណោមម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ខុនដូដ៏ធំជាងគេបំផុតទាំងប្រាំពីរនៅក្នុងតំបន់អាស៊ីដោយមានកិត្តិនាមជាគម្រោងភូមិទីក្រុង។ 

លោក Jules Kay ដែលជានាយកកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ក៏នឹងចូលរួមជាមួយនឹងប្រធានកម្មវិធីនៅក្នុងប្រទេសកម្ពុជា រួមជាមួយលោក Sorn Seap ដែលជាអគ្គនាយកក្រុមហ៊ុន Key Real Estate Co Ltd ផងដែរ។ លោក Sorn Seap ត្រឡប់មកដឹកនាំគណៈកម្មការវិនិច្ឆ័យ និងអ្នកដឹកនាំជំនាញការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការជ្រើសរើសអចលនទ្រព្យ ដ៏ល្អផ្ដាច់គេបំផុតនៅក្នុងប្រទេសកម្ពុជានាឆ្នាំថ្មីនេះ។   

យោងតាមប្រសាសន៍របស់លោក Sorn Seap បានលើកឡើងថា៖ “កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards នៅតែជាយុទ្ធនាការទីផ្សារដ៏ល្អប្រសើរបំផុតនៅក្នុងវិស័យ ដែលផ្ដល់នូវឱកាសសម្រាប់គម្រោងនានានៅក្នុងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីកិត្តិសព្ទរបស់ខ្លួនទៅកាន់អតិថិជនក្នុងស្រុក និងក្រៅប្រទេស”។ 

បេក្ខភាពដែលជាប់ជ័យលាភីក្នុងការប្រកួតប្រជែង ដែលនឹងប្រកាសលទ្ធផលនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ នឹងត្រូវបន្តទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

កាលបរិច្ឆេទសំខាន់ៗសម្រាប់កំណែប្រែឆ្នាំ ២០២០ មានដូចជា៖  

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ – បើកចុះឈ្មោះបេក្ខភាព 

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ –បិទបញ្ជីបេក្ខភាព 

ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ – បិទការចុះឈ្មោះ 

ថ្ងៃទី២០-៣០ ខែមេសា ឆ្នាំ២០២០ – ចុះត្រួតពិនិត្យទីតាំងផ្ទាល់ 

ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ – ធ្វើសេចក្ដីវិនិច្ឆ័យចុងក្រោយ 

ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ – កម្មវិធីពិសាភោជនាអាហារពេលល្ងាច និងកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ – កម្មវិធីប្រកួតផ្ដាច់ព្រ័តនៅទីក្រុងបាងកក ប្រទេសថៃ

ម្ចាស់ជ័យលាភីមកពីប្រទេសកម្ពុជានឹងមានសិទ្ធិចូលរួមប្រកួតម្ដងទៀត សម្រាប់ពានរង្វាន់មហាកិត្តិយស “ក្រុមហ៊ុនអភិវឌ្ឍន៍ល្អផ្ដាច់គេប្រចាំអាស៊ី” នៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards Grand Final  លើកទី១៥ វគ្គផ្ដាច់ព្រ័ត ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែវិច្ឆិកា ដែលនឹងដឹកនាំកម្មវិធីដោយ Road to Gold Tour ផ្ដាច់មុខក្នុងការជ្រើសរើសអចលនទ្រព្យដែលនឹងត្រូវទទួលបានពានរង្វាន់ និងមហាសន្និបាតវិស័យអចលនទ្រព្យអាស៊ី PropertyGuru ស្ដីពីបច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព សន្និសីទសកលសម្រាប់ក្រុមហ៊ុនដែលធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងនៅក្នុងវិស័យអចលនទ្រព្យ។

កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards កាលពីឆ្នាំមុនបានស្វាគមន៍ភ្ញៀវកិត្តិយសចំនួន ៣៧០នាក់ ប្រារព្ធកម្មវិធីពិសាភោជនាអាហារពេលល្ងាចដ៏ធំអស្ចារ្យ និងកម្មវិធីប្រគល់ពានរង្វាន់ក្នុងប្រទេសកម្ពុជាដែលរៀបចំឡើងដោយ PropertyGuru និងបន្តរហូតមកដល់សព្វថ្ងៃនេះ។ PropertyGuru បានផ្ដល់ពានរង្វាន់ចំនួន ៣៩ និងប័ណ្ណសរសើរចំនួន ២៧ ជូនក្រុមហ៊ុនខ្មែរ និងគម្រោងនានាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។

ការបើកសម្ពោធកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ បានរៀបចំធ្វើឡើងកាលពីដើមឆ្នាំ២០១៦ ដោយមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមចំនួន ៣២៧នាក់ ហើយក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន ១៥ ទទួលបានពានរង្វាន់ចំនួន ១៣។ 

កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២០ គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនឈានមុខគេ រួមមានអ្នកឧបត្ថម្ភកម្រិត platinum គឺ ក្រុមហ៊ុន Hitachi Elevators and Escalators អ្នកឧបត្ថម្ភកម្រិត Gold គឺ  ក្រុមហ៊ុន CBRE កម្ពុជា អ្នកឧបត្ថម្ភកម្រិត silver គឺ  ក្រុមហ៊ុន Jotun ក្រុមហ៊ុនទស្សនាវដ្ដីផ្លូវការ PropertyGuru Property Report ក្រុមហ៊ុនដៃគូសារព័ត៌មានផ្លូវការ Construction & Property Magazine និងមន្រ្តីត្រួតពិនិត្យផ្លូវការ BDO។

កម្មវិធីពានរង្វាន់ PropertyGuru’s Asia Property Awards ដែលបានបង្កើតឡើងនៅឆ្នាំ2005 នេះគឺជាកម្មវិធីពានរង្វាន់អចលនទ្រព្យកម្រិតខ្ពស់បំផុត និងមានកិត្យានុភាពដ៏ល្បីល្បាញប្រចាំតំបន់។ កម្មវិធីពានរង្វាន់ Asia Property Awards ត្រូវបានទទួលស្គាល់ជាស្លាកសញ្ញាតាមឧត្ដមភាពវិស័យនៅក្នុងវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ី។ ជាមួយនឹងគណៈជំនាញការវិស័យឯករាជ្យដ៏ជំនាញ និងអ្នកគ្រប់គ្រងដែលបានទទួលទំនុកចិត្តខ្ពស់បំផុត ពានរង្វាន់ពីកម្មវិធីនេះគឺតំណាងឱ្យមុខមាត់ដ៏មានកិត្យានុភាពមិនអាចប្រៀបផ្ទឹមបាន ទៅលើទំនុកចិត្ត យុត្តិធម៌ និងតម្លាភាព។ 

នៅឆ្នាំ ២០២០ ពានរង្វាន់នេះបានបើកទទួលស្វាគមន៍សម្រាប់ទីផ្សារអចលនទ្រព្យចំនួន ១៥ នៅជុំវិញតំបន់នេះ។ នាឱកាសកម្មវិធីពិសាភោជនាអាហារដែលបានអញ្ជើញអ្នកដឹកនាំជាន់ខ្ពស់នៅក្នុងវិស័យចំនួនរហូតដល់ទៅ ៦០០ នាក់ ដើម្បីបានស្គាល់អំពីឧត្ដមភាពទីផ្សារអាស៊ីនីមួយៗ ការទទួលពានរង្វាន់សម្រាប់ផ្នែកនីមួយៗក្នុងតំបន់ នឹងត្រូវចាត់ថ្នាក់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ដែលប្រារព្ធធ្វើឡើងទន្ទឹមគ្នាជាមួយនឹងមហាសន្និបាតវិស័យអចលនទ្រព្យអាស៊ី PropertyGuru នៅទីក្រុងបាងកក ក្នុងខែវិច្ឆិកា ឆ្នាំ២០២០។

គួរបញ្ជាកផងដែរថា PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាក្រុមហ៊ុនទិសដៅដ៏សំខាន់បំផុតសម្រាប់អ្នកស្វែងរកអចលនទ្រព្យជាង 23 លាននាក់ជារៀងរាល់ខែដើម្បីស្វែងរកគេហដ្ឋានក្នុងក្ដីសុបិនរបស់ខ្លួន។ ក្រុមហ៊ុន PropertyGuru និងក្រុមហ៊ុនដៃគូរបស់ខ្លួនបានផ្ដល់សិទ្ធិអំណាចកាន់តែច្រើនឡើងដល់អ្នកស្វែងរកអចលនទ្រព្យឱ្យមានជម្រើសគេហដ្ឋានកាន់តែច្រើនឡើងរហូតដល់ 2.4 លានគេហដ្ឋាន ព្រមទាំងមានការវាយតម្លៃ និងដំណោះស្រាយស៊ីជម្រៅដែលធ្វើឱ្យអ្នកស្វែងរកទាំងនោះធ្វើការសម្រេចចិត្តជ្រើសរើសអចលនទ្រព្យប្រកបដោយទំនុកចិត្តបំផុតនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។

គេហទំព័រ PropertyGuru.com.sg ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ2007 ហើយបានធ្វើបដិវត្តន៍ទីផ្សារអចលនទ្រព្យប្រទេសសិង្ហបុរីតាមរយៈការដាក់បញ្ចូលបញ្ជីអចលនទ្រព្យអនឡាញ និងធ្វើឱ្យការស្វែងរកអចលនទ្រព្យកាន់តែមានតម្លាភាពសម្រាប់អ្នកស្វែងរកអចលនទ្រព្យ។ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុននេះសម្រេចបាននូវការរីកចម្រើនពីក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យនៅក្នុងតំបន់ទៅជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យារីកចម្រើនខ្លាំង ដែលមានផលប័ត្រជាប់ចំណាត់ថ្នាក់លេខមួយផ្នែកច្រកអចលនទ្រព្យនៅទូទាំងទីផ្សារ ការទទួលពានរង្វាន់នៅកម្មវិធីក្នុងទូរសព្ទដៃ វេទិកាជំរុញការលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នើមនៅក្នុងវិស័យ កម្មវិធី FastKey និងជាអ្នករៀបចំកម្មវិធីផ្ដល់រង្វាន់ដល់ក្រុមហ៊ុនវិស័យអចលនទ្រព្យឈានមុខគេ រួមមាន កម្មវិធីប្រគល់ពានរង្វាន់ កម្មវិធី និងការបោះពុម្ពផ្សាយនៅទូទាំងតំបន់អាស៊ីផងដែរ។   

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.PropertyGuruGroup.com និង https://www.linkedin.com/company/propertyguru 

 

X
5s