គាំទ្រផលិតផលខ្មែរ ទុកចិត្តលើប្រេងដូងធម្មជាតិ K.T Oil ហើយមានប្រម៉ូសិនពិសេសទៀត​



ប្រេងដូង ត្រូវបានប្រជាពលរដ្ឋខ្មែរប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយ ក្នុងការយកមកប្រើប្រាស់ក្នុងការចម្អិនអាហារ ធ្វើនំ ឬប្រើជាឱសថជាដើម គេបានរកឃើញថា ប្រេងដូងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

ថ្ងៃនេះ BizKhmer សូមធ្វើការណែនាំផលិតផលធម្មជាតិរបស់ស្នាដៃកូនខ្មែរគឺ ប្រេងដូងធម្មជាតិ K.T Oil ជាប្រេងដូងធម្មជាតិ និងជាផលិតផលខ្មែរសុទ្ធ ១០០% គ្មានជាតិគីមីប៉ះពាល់ដល់សុខភាព ផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ដូចជា សម្រាប់ជូតសម្អាតគ្រឿងសម្អាង លាបការពារសក់ស្កូវ ធ្វើឲ្យស្បែកមុខសទន់ម៉ត់ ការពារពីការបែកសង្វារពោះ ជួយទ្រទ្រង់ដល់រាងកាយ ជួយបំបាត់បញ្ហាឈឺសន្លាក់ជាដើម។ 

តើលោកអ្នកដឹងទេថាក្រៅពីនេះ ប្រេងដូងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព? តោះទៅមើលពីអត្ថប្រយោជន៍ប្រេងដូងទាំងអស់គ្នា៖ 

១) ជួយផ្តល់សំណើមដល់ស្បែក៖ ការប្រើប្រាស់ប្រេងដូងជាប្រចាំមុនពេលចូលគេង ជួយឲ្យស្បែកទន់រលោង តឹងណែន និងភ្លឺថ្លា ជួយឲ្យអ្នកដែលមានស្បែកដៃគ្រើម ឬប្រអប់ដៃក្រិនប្រែជាទន់ស្រឡូនស្អាត។ 

២) ជួយបំបាត់សង្វារ៖ ល្អបំផុតសម្រាប់អ្នកមានបញ្ហាសង្វារបន្ទាប់ពីសម្រាលបុត្ររួច ឬអ្នកដែលឡើងគីឡូរហូតខ្លាំងបែកសង្វារតាមនៅកំភួនជើង គល់ភ្លៅ ត្រគាក និងដើមដៃជាដើម។ លើសពីនេះ ចំពោះស្រ្តីមានផ្ទៃពោះក៏គួរប្រើប្រេងដូងលាបលើស្បែកពោះដើម្បីការពារសង្វារដូចគ្នាដែរ។ 

៣) ជាប្រេងដ៏ល្អសម្រាប់ការម៉ាស្សា៖ ការម៉ាស្សាដោយប្រើប្រេងដូង ជួយការពារការរលាកស្បែកពីការកកិតផ្សេងៗដោយផ្ទាល់លើស្បែក លើសពីនេះវីតាមីន E ដែលមាននៅក្នុងប្រេងដូងជួយស្បែកមានសំណើម និងចិញ្ចឹមស្បែកបានល្អ។ ប្រេងដូងក៏បានដើរតួនាទីជួយបំបាត់បញ្ហារលាករោលនៃស្បែក ព្យាបាលបញ្ហាសរសៃឈាមដែលឡើងប៉ោងបានយ៉ាងល្អ។

៤) ប្រឆាំងទប់ស្កាត់ភាពជ្រីញជ្រួញ៖ កោសិកាស្បែកនឹងបាត់បង់ភាពរលាស់ ដែលជាហេតុបណ្តាលឲ្យស្បែកមានភាពជ្រីវជ្រួញ និងយារធ្លាក់។ ប្រេងដូងមានប្រយោជន៍ក្នុងការធ្វើឱ្យស្បែករក្សាបាននូវភាពចាំ មានប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងអុកស៊ីតកម្ម ជួយឲ្យសម្រស់ក្មេងជាងវ័យ។ 

៥) ជំនួយដល់សុខភាពសរសៃសក់៖ អាចប្រើប្រេងដូងលាបការពារសក់ស្កូវ ជួយឲ្យសក់ទន់ ភ្លឺរលោង ធ្វើឲ្យសរសៃសក់មានសុខភាពរឹងមាំដុះបានល្អ មិនដាច់ និងមិនបែកចុង។ 

ជាមួយគ្នានេះផងដែរប្រេងដូងធម្មជាតិ K.T Oil ក៏មានរៀបចំកម្មវិធីប្រម៉ូសិនពិសេសពីក្រុមហ៊ុនដែលមិនធ្លាប់មានពីមុនមក លោកអ្នកដែលជាវប្រេងដូងធម្មជាតិ ៦ដប នឹងទទួលបានការថែមជួនមួយដប ហើយកម្មវិធីប្រម៉ូសិននេះចាប់ពីថ្ងៃទីអង្គារទី ០១ ខែមករា ដល់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រេងដូងធម្មជាតិ K.T Oil ជាប្រេងដូងធម្មជាតិមានការទទួលស្គាល់គុណភាពពីមន្ទីរឧស្សាហកម្ម ទទួលបានវិញ្ញាបនបត្រវិញ្ញាបត្រហាឡាល ភូមិមួយផលិតផលមួយ និងធ្លាប់បានយកទៅពិសោធន៍នៅមន្ទីរពិសោធន៍ប្រទេសជប៉ុនថាពិតជាមានគុណភាពល្អពិតមែន៕

X
5s