ហេតុផល ៥ យ៉ាងដែលអ្នកត្រូវតែទទួលទានខូឡាជែន​



ខូឡាជែន គឺជាប្រូតេអ៊ីនដែលមានច្រើនជាងគេបំផុតនៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ វាក៏ជាសមាសធាតុផ្សំសំខាន់សម្រាប់ភ្ជាប់ជាលិកានៃសារពាង្គកាយ បង្កើតបានផ្នែកជាច្រើននៃរាងកាយរួមទាំងសរសៃពួរសរសៃចំណង ស្បែក និងសាច់ដុំ។ 

ខូឡាជែនមានមុខងារពិសេសជាច្រើនដើម្បីជួយដល់ស្បែក និងសុខភាពពេញមួយតួខ្លួនរបស់មនុស្ស ហើយខាងក្រោមនេះជាសារៈសំខាន់ ក៏ដូចជាហេតុផលសំខាន់ទាំង ៦ ចំណុចដែលអ្នកត្រូវទទួលទានខូឡាជែន៖

១) ជួយពង្រឹងសុខភាពស្បែក

វ័យកាន់តែច្រើន រាងកាយផលិតខូឡាជែនក៏កាន់តែតិច ជាហេតុធ្វើឲ្យស្បែកមានស្នាមជ្រីវជ្រួញ និងយារធ្លាក់។ ខូឡាជែនជាសមាសធាតុផ្សំសំខាន់នៃស្បែក វាមានតួនាទីក្នុងការជួយឲ្យស្បែកមានសុខភាពល្អ រឹងមាំ រក្សាភាពរលាស់នៃស្បែក និងជួយឲ្យស្បែកមានសំណើម។ 

២) ជួយកាត់បន្ថយការឈឺចាប់តាមសន្លាក់ឆ្អឹង

ផ្អែកតាមកត្តាវ័យដូចគ្នា ឈានដល់អាយុកាន់តែច្រើនការកកិតនៃសន្លាក់ក៏មានកាន់តែច្រើន រួមផ្សំជាមួយការចុះថមថយនៃខូឡាជែនក្នុងសារពាង្គកាយ វាធ្វើឲ្យសន្ទះឆ្អឹងខ្ចីតាមសន្លាក់ឆ្អឹងរបស់មនុស្សក៏កាន់តែសឹករិករឹលជាហេតុបណ្តាលឲ្យមានការឈឺចុកចាប់ពេលធ្វើចលនាខ្លាំង។ ការសិក្សាមួយចំនួនបានបង្ហាញថា ការទទួលទានខូឡាជែន អាចជួយធ្វើឱ្យប្រសើរឡើងនូវការរក្សាភាពរឹងមាំនៃសន្ទះឆ្អឹង ជួយកាត់បន្ថយអត្រានៃការកើតជំងឺរលាកសន្លាក់ និងកាត់បន្ថយការឈឺចាប់តាមសន្លះបានយ៉ាងល្អ។ 

៣) ការពារការពុកឆ្អឹង

ដោយសារវាជួយបណ្ដុះកោសិកាថ្មីក្នុងសារពាង្គកាយ រួមទាំងបណ្ដុះកោសិកានៃសន្ទះឆ្អឹងខ្ចី កាត់បន្ថយការកកិតនៃក្បាលសន្លាក់ ដូច្នេះហើយខូឡាជែនក៏បានជួយការពារពីបញ្ហាពុកឆ្អឹងបានយ៉ាងល្អ។ 

៤) ជំរុញម៉ាសនៃសាច់ដុំ

ខូឡាជែនបានចូលរួមក្នុងសមាសធាតុជាលិកាសាច់ដុំពី ១ទៅ១០ភាគរយ ដែលខូឡាជែនដើរតួជាប្រូតេអ៊ីនចាំបាច់មួយជួយឲ្យសាច់ដុំរឹងមាំ និងដំណើរការបានត្រឹមត្រូវ។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថាការទទួលទានខូឡាជែនអាចជម្រុញការសំយោគប្រូតេអ៊ីនរបស់សាច់ដុំដូចជាពពួក Creatine (ជាប្រតេអ៊ីនដែលធ្វើឲ្យសាច់ដុំរឹងមាំ មានដំណើរការល្អ) ហើយក៏អាចជំរុញដល់ការលូតលាស់សាច់ដុំក្រោយពេលហាត់ប្រាណផងដែរ។

៥) ជួយដល់សុខភាពបេះដូង

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានខូឡាជែនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង។ ខូឡាជែនផ្តល់នូវរចនាសម្ព័ន្ធត្រឹមត្រូវដល់សរសៃឈាម ដែលជាសរសៃឈាមដែលដឹកឈាមពីបេះដូងទៅផ្នែកផ្សេងទៀតនៃរាងកាយ បើគ្មានខូឡាជែនគ្រប់គ្រាន់ទេសរសៃឈាមអាចចុះខ្សោយ និងផុយស្រួយ។

White Secret Collagen គឺជាជម្រើសខូឡាជែនល្អបំផុតសម្រាប់រក្សាសម្រស់ និងជួយឲ្យលោកអ្នកទទួលបានសុខភាពល្អ។ ក្រៅពីអត្ថប្រយោជន៍នៃខូឡាជែនដែលបានរៀបរាប់ទាំង ៥ ចំណុចខាងលើ White Secret Collagen មានតួនាទីពិសេសក្នុងការជួយឲ្យស្បែកសភ្លឺថ្លាចេញពីខាងក្នុងតាមបែបធម្មជាតិ ជួយឲ្យសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។ ក្រៅពីនេះ White Secret Collagen ក៏ជួយឲ្យលាងសំអាតជាតិពុលក្នុងពោះវៀនធំ និងក្រលាន សម្រួលដល់ការបន្ទោរបង់ ជួយឲ្យការរំលាយអាហារប្រព្រឹត្តទៅបានល្អបានផងដែរ។ 

អ្នកដែលមានបញ្ហាធាត់ លើសគីឡូក៏នឹងអស់កង្វល់ ដោយគ្រាន់តែទទួលទាន  White Secret Collagen ព្រោះវាជួយរក្សាគីឡូមិនឲ្យឡើងលើសកម្រិតស្តង់ដារ។ ចំណុចពិសេសមួយទៀតដែលលោកអ្នកនឹងទទួលបានពី White Secret Collagen គឺជួយទប់ស្កាត់បញ្ហាអ័រម៉ូនប្រែប្រួលដែលបង្កឲ្យឡើងមុននៅលើផ្ទៃមុខនិងដងខ្លួន។ 

White Secret Collagen មានសមត្ថភាពពិសេសយ៉ាងនេះក៏ដោយសារ White Secret Collagen បានផ្សំចេញពីសារធាតុល្អៗបំផុតដែលរាងកាយមនុស្សត្រូវការមានដូចជា Hydrolyzed Fish Collage Blackcurrant ផ្លែទទឹម Bilberry Blueberry Strawberry Red Raspberry និង Coenzyme Q10 ហើយសារធាតុទាំងនេះសុទ្ធសឹងផ្តល់អត្ថប្រយោជន៍ និងសារធាតុចិញ្ចឹមដល់ស្បែក។

ប្រសិនបើអ្នកទាំងអស់គ្នាចង់បានសម្រស់ស្រសលស្អាតក្មេងជាងវ័យ និងសុខភាពល្អ កុំភ្លេចទទួលទាន White Secret Collagen ណា។

White Secret Collagen អាថ៌កំបាំងនៃភាពស្រស់ស្អាតក្មេងជាងវ័យ

 

X
5s