ក្រុមហ៊ុនរថយន្តHyundai រំពឹងទទួលបានកំណើនលក់ខ្ពស់ចំពោះរថយន្តស៊េរីថ្មីPalisade 2020ក្នុងឆ្នាំនេះ​



ភ្នំពេញ៖ក្រុមហ៊ុនHyundai ប្រគល់រថយន្តស៊េរីទំនើបឆ្នាំ២០២០Palisade ដល់អតិថិជនដំបូងរបស់ខ្លួនជាផ្លូវការដើម្បីស្វាគមន៍ដើមឆ្នាំថ្មី២០២០ក្រោយរថយន្តដ៏ទំនើបស៊េរីថ្មីម៉ូដែលនេះទើបតែប្រកាសវត្តមានជាផ្លូវក្នុងទីផ្សារកម្ពុជាមិនបានប៉ុន្មានថ្ងៃផង។ 

នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយបានធ្វើការប្រគល់រថយន្តស៊េរីទំនើបម៉ូដែលថ្មីចុងក្រោយឆ្នាំ២០២០Hyundai Palisade 2020 ទៅដល់អតិថិជនដំបូងរបស់ខ្លួនដែលបានបញ្ជាទិញរថយន្តម៉ូដែលថ្មីនេះជាផ្លូវការបន្ទាប់ពីក្រុមហ៊ុនទើបតែបានប្រកាសពីវត្តមានរថយន្តថ្មីនេះក្នុងទីផ្សារកម្ពុជាហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជនរបស់ខ្លួនពិសេសអ្នកនិយមប្រើប្រាស់រថយន្តប្រភេទSUV ។

បើតាមការបញ្ជាក់ពីអ្នកនាងខនអេងលីប្រធានផ្នែកលក់រថយន្តHyundai បានអោយដឹងថាបន្ទាប់ពីសម្ពោធជាផ្លូវការនូវវត្តមានរបស់Hyundai Palisade នៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះក្រុមហ៊ុនអាចសម្រេចបាននូវការបញ្ជាទិញលើសពីការរំពឹងទុកពីសំណាក់អតិថិជនដោយក្រុមហ៊ុនអាចបំបែកបាននូវកំណត់ត្រាលក់ដ៏ល្អមួយក្នុងជំហ៊ានចាប់ផ្តើមបើកឆាកដំបូងសម្រាប់ឆ្នាំថ្មីនេះ។ហើយនៅថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសមួយដែលក្រុមហ៊ុនយើងបានធ្វើការប្រគល់រថយន្តដល់អតិថិជនដំបូងនិងអតិថិជនជាបន្តបន្ទាប់រហូតអស់ពីឃ្លាំងដែលបានបញ្ជាទិញ។

អ្នកនាងបញ្ជាក់ថាដើម្បីថ្លែងអំណរគុណទៅដល់អតិថិនដំបូងរបស់ខ្លួនក្រុមហ៊ុនហ៊ីយ៉ាន់ដាយក៏បានរៀបចំជាកាដូអនុស្សាវរីយ៍មួយចំនួនថែមជាមួយកាតចាក់សាំង១ពាន់ដុល្លារ និងកាដូសំខាន់ពីខាងថ្នាក់គ្រប់គ្រងក្រុមហ៊ុនផងដែរ។

អ្នកនាងបន្តថាភាពលេចធ្លោនៃរថយន្តម៉ូដែលនេះគឺជាប្រភេទ រថយន្តលក្ខណៈគ្រួសារដែលត្រូវបានរចនាប៉ាណា ខាងមុខជារាងសំណាញ់ ប្រទាក់ក្រឡាគ្នាស្តែងឲ្យឃើញពីភាពអង់អាចរឹងមាំនិងប្រណិតភាព នៃរថយន្តSUVជំនាន់ថ្មីព្រមជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែបLED ដែលមានភាពទាក់ទាញនិងភ្លឺច្បាស់ល្អ។ជាពិសេសយ៉ាន់កង់ដែលមានទំហំដល់ទៅ20អ៊ីង  រឹងមាំនិងអាចធ្វើដំណើរ គ្រប់ ស្ថានភាពផ្លូវ។

ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរនិងអ្នកដំណើរទទួល បាននូវ អារម្មណ៏ ស្រស់ស្រាយនិងផាសុខភាពរួមជាមួយកៅអីដល់ទៅ7សម្រាប់ការ ធ្វើដំណើរជា លក្ខណៈគ្រួសារ។កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេសជាមួយនឹងការរ ចនាជាឈើក្រូមេ នៅជុំវិញឡាន ដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។

ជាអតិថិជនដំបូងដែលមកទទួលរថយន្តបើកឆាកស្វាគមន៍ឆ្នាំថ្មីលោក ពេជ្រ សេងលីបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថាដោយសារមើលឃើញពីកម្រិតគុណភាពនិងតម្លៃនៃរថយន្តHyundai Palisade ឆ្នាំ២០២០មានបំពាក់នូវប្រព័ន្ធការពារនិងសុវត្ថភាពទំនើបៗច្រើនរួមជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មីៗទើបធ្វើអោយលោកសម្រេចចិត្តជ្រើសយកHyundai Palisade សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។

គួរបញ្ជាក់ថារថយន្តThe All-new Palisade ឆ្នាំ2020 ជាប្រភេទរថយន្តSUV ដែលបានបង្ហាញពីប្រណិតភាពនិងភាពខ្លាំងទាំងការរចនានិងដំណើរការម៉ាស៊ីន។ការរចនាផ្នែកខាងក្នុងនិងខាងក្រៅរបស់រថយន្តHyundai Palisade បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណិតភាពនិងភាពលេចធ្លោនៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។Palisade បានឈ្នះពានរង្វាន់“ការរចនាផលិតផល- រថយន្តនិងម៉ូតូ” នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនា ជាលក្ខណៈអន្តរជាតិ ដ៏ល្បីល្បាញរបស់Red Dot កាលពីថ្ងៃទី25 ខែមិនាឆ្នាំ2019  ហើយបានប្រកាសពីវត្តមានរបស់ខ្លួនជាផ្លូវការក្នុងទីផ្សារកម្ពុជាកាលពីពេលថ្មីៗនេះ៕

ដោយ៖ ស្រីពេជ្រ

X
5s