ក្រុមហ៊ុន SingMeng Telemedia ចុះ MoU ជាមួយក្រុមហ៊ុន Discovery New City បង្កើតគម្រោង “សហគមន៍ឆ្លាតវៃ”​



កាលពីថ្ងៃសុក្រទី20 ខែធ្នូឆ្នាំ 2019 នេះសន្និសីទលើកទីពីរនៃលិទ្ធកម្មវិស្វកម្មនៅកម្ពុជា បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ក្រុមហ៊ុនជាច្រើនមកពីឧស្សាហកម្មសំណង់ អចលនទ្រព្យនិងឧស្សាហកម្មទូរគមនាគមន៍បានចូលរួម។ ក្រោមប្រធានបទ កិច្ចពិភាក្សាព្រឹត្តិការណ៍ពិសេស ការចេញផ្សាយលិទ្ធកម្មនិងវិស្វកម្ម ក្នុងនោះមានការបង្ហាញពីផលិតផលជាក់ស្តែង ការទទួលទានអាហារពេលល្ងាចជុំគ្នា និងបញ្ចប់ប្រកបដោយជោគជ័យនៃពិធីចុះអនុសរណយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ 

ក្នុងនាមជាអ្នកផ្តល់សេវាកម្ម ICT ដំបូងគេបង្អស់និងមានតែមួយគត់នៅកម្ពុជា ក្រុមហ៊ុន Cambodian SingMeng  Telemedia  Co. , Ltd. និង Discovery New City Co., Ltd.  បានចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្ត លើគម្រោង សហគមន៍ឆ្លាតវៃ"។ ភាគីទាំងពីរធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យផ្សារទំនើប DNC និងសហគមន៍ឆ្លាតវៃរបស់  DNC មានអាជីវកម្មប្រកប ដោយភាពទាក់ទាញ និងផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៍អស្ចារ្យប្រកបដោយភាពវៃឆ្លាតនិងមានផាសុកភាពខ្ពស់ ក្រោមស្លាកឈ្មោះជាក្រុមហ៊ុនឈានមុខគេ និងប្រកដដោយការច្នៃប្រឌិតខ្ពស់ Discovery New City Co., Ltd.  

គួររំលឹកថាក្រុមហ៊ុន SingMeng Telemedia គឺជាប្រតិបត្តិករដែលមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ដោយផ្អែកលើទីផ្សារកម្ពុជា និងភូមា និងការផ្តល់នូវដំណោះស្រាយព័ត៌មានទូទៅតែមួយសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ទាំងមូល។

ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ SingMeng Telemedia បានដាក់ខ្សែកាប្លិ៍អុបទិកគ្របដណ្តប់ពាសពេញផ្ទៃប្រទេសកម្ពុជា ហើយជាប្រតិបត្តិករដំបូងគេនៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា“ ៣ ក្នុង១” និង“ ដំណោះស្រាយ ICT តែមួយគត់ ” ។ 

ក្រុមហ៊ុន SingMeng Telemedia ភាគច្រើនទទួលគម្រោងអចលនទ្រព្យខ្នាតធំនៅកម្ពុជា ក្នុងនោះរួមមានគម្រោងជាង ៤០ធំៗដូចជា គម្រោងTHE BRIDGE, One Park, Prince Edward Central Plaza, Olympia City and AXIS RESIDENCE, និងនៅមានគម្រោង ជាង១២ ធំផ្សេងៗ ទៀតដែលកំពុងស្ថិតក្នុងការសាងសង់នៅឡើយ។  

គោលបំណងធំនៃការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះគឺដើម្បីរួបរួមគ្នាស្ថាបនាសំណង់អគារ    ICT បែបឆ្លាតវៃ ដើម្បីបំពេញតម្រូវការរបស់់មនុស្សសម័យថ្មី មានដូចជា“ សហគមន៍ឆ្លាតវៃ” “ អាជីវកម្មឆ្លាតវៃ” “ សណ្ឋាគារឆ្លាតវៃ” និង“ ចំណតឆ្លាតវៃ ”។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ www.smtelemedia.com
ឬទាក់ទងមកលេខ 096 666 1888 / 089 966 888 / 023 860 666 ៕

 

 

 

 

 

 

 

 

 

 

X
5s