ក្លិនក្រអូបនៃរុក្ខជាតិទាំង ៦ នេះមានឥទ្ធិពលវិជ្ជមានដល់អារម្មណ៍ និងសុខភាពយ៉ាងក្រាស់ក្រែល​



ក្លិនក្រអូបជួយឲ្យការគិតរបស់មនុស្សមានភាពល្អប្រសើរ ហើយក៏ជួយឲ្យយើងមានសុខភាពល្អដូចគ្នា។ ក្លិនក្រអូបនៃរុក្ខជាតិទាំង ៦ ប្រភេទខាងក្រោមនេះនឹងជួយធ្វើឲ្យអារម្មណ៍ និងសុខភាពអ្នកល្អតាមបែបផ្សេងគ្នា៖

១) ក្លិនក្រូច ជំនួយដល់របត់ឈាម

ជួយដល់របត់ឈាមក្នុងរាងកាយក្លិនក្រអូបនៃក្រូចជួយឲ្យចរន្តឈាមក្នុងសារពាង្គកាយមានដំណើរការល្អ ជំនួយដល់ការកន្តា្រក់នៃសាច់ដុំឲ្យមានចលនាល្អ។

២) ក្លិនទំពាំងបាយជូរ រំញោចប្រព័ន្ធប្រសាទ 

គេចាត់ទុកទំពាំងបាយជូរជាផ្លែឈើមួយប្រភេទមានក្លិនក្រអូបប្រងើរ ប្រើដើម្បីផលិតជាផលិតផលថែរក្សាសម្រស់ជួយដល់ការរំញោចប្រព័ន្ធប្រសាទ។ គួរស្រូបក្លិនក្រអូបនៃទំពាំងបាយជូរមុនពេលហាត់ប្រាណ ព្រោះគ្រាន់តែក្លិនរបស់វាក៏អាចចូលរួមក្នុងការដុតបំផ្លាញខ្លាញ់មិនល្អក្នុងរាងកាយបានដែរ តែហាមប្រើក្លិនក្រអូបរបស់ទំពាំងបាយជូរនេះមុនពេលគេព្រោះវាអាចធ្វើឲ្យអ្នកគេងមិនលក់

៣) ក្លិនផ្កាឡាវែនឌឺរ ជួយឲ្យគេងលក់ស្រួល

ក្លិនផ្កាឡាវែនឌឺរ ជួយធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់ល្អ សម្រាប់អ្នកដែលមានបញ្ហាគេងមិនលក់គួរប្រើក្លិនក្រអូបនៃផ្កានេះដើម្បីសម្រួលដល់ការទទួលទានដំណេករបស់អ្នក ហើយគួរស្រូបក្លិននេះមុនពេលគេងជារឿយៗ។

៤) ក្លិនរ៉ូសមែរី (Rosemary) ជួយដល់ការរំលាយខ្លាញ់

ត្រឹមក្លិនរ៉ូសមែរី ក៏អាចចូលរួមក្នុងការសម្រកទម្ងន់បានយ៉ាងល្អតាមបែបធម្មជាតិព្រោះវាមានសមត្ថភាពរំញោចបញ្ចេញអរម៉ូនអាដ្រេណាលីន និងជួយឲ្យរាងកាយមានភាពសកម្មក្នុងការដុតបំផ្លាញជាតិខ្លាញ់។

៥) ក្លិនជីអង្កាម ជួយកាត់បន្ថយអាការៈឃ្លានអាហារ

ជីអង្កាមក៏មានតួនាទីរំញោចដល់លំហូរចរន្តឈាម និងជួយទប់ស្កាត់ការឃ្លានអាហារល្អបំផុតសម្រាប់អ្នកដែលចង់ធ្វើការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាព។ 

៦) ក្លិនផ្កាម្លឹះ ជួយជម្រុញបង្កើនមុខងាររបស់ខួរក្បាល

ក្លិនក្រអូបនេះផ្កាម្លឹះជួយឲ្យអារម្មណ៍ល្អបង្កើតភាពស្រស់ស្រាយ។ គេនិយមប្រើក្លិនម្លឹះនេះនៅពេលធ្វើនំឬបង្អែមដើម្បីបង្កើនភាពទាក់ទាញ តែអ្វីដែលពិសេសលើសពីនេះគឺក្លិនក្រអូបនៃផ្កាម្លឹះអាចជួយរក្សាទម្ងន់ ធ្វើឲ្យមុខងារខួរក្បាលមានដំណើរការល្អបង្កើនការចងចាំ កាត់បន្ថយអត្រានៃការកើតមហារីក និងជួយទប់ស្កាត់បញ្ហារលាកនានាក្នុងរាងកាយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s