សែលកាត ចែករំលែកកម្មវិធីសប្បាយៗក្នុងពិធីបុណ្យណូអែល ដល់អ្នកលេងហ្គេម​



ភ្នំពេញ៖ ថ្ងៃច័ន្ទទី ២៣ ខែធ្នូឆ្នាំ ២០១៩ សែលកាត បានបើកដំណើរការ AR ហ្គេម ដំបូងបង្អស់របស់ខ្លួន សម្រាប់សហគមន៍លេងហ្គេម នៅកម្ពុជា ដើម្បីអបអរពិធីបុណ្យណូអែល។

ហ្គេម Christmas Mission ផ្តល់ភាពសប្បាយរីករាយសម្រាប់មនុស្សគ្រប់វ័យ និងអាចទាញយកបានដោយឥតគិតថ្លៃនៅលើកម្មវិធី IOS និង Andriod ។ នៅក្នុងហ្គេមផងដែរ អ្នកលេងត្រូវជួយសង្រ្គោះលោកតាសាន់តា និងគ្រួសាររបស់គាត់ ដោយកំចាត់ទេពអប្សរអាក្រក់។

ហ្គេមនេះគឺជាហ្គេមចុងក្រោយបង្អស់នៅក្នុងលំដាប់ហ្គេម ដែលបង្កើតដោយសែលកាត ដោយចាប់ដៃគូជាមួយ Sabay Osja។ វាមានលក្ខណៈពិសេសគឺបញ្ចូលបច្ចេកវិទ្យាAR ជាសត្វរមាំង និងភារកិច្ចរបស់អ្នកលេងគឺទៅកាន់ទីតាំង តាមតំបន់លើផែនទីស្រដៀងនឹងហ្គេម Pokemon Go ។

 ហ្គេមនេះក៏មាន តារាងពិន្ទុ ដែលអាចឱ្យអ្នកលេងអាចផ្គូរផ្គងជំនាញរបស់ពួកគេប្រឆាំងនឹងមិត្តភក្តិរបស់ពួកគេផងដែរ អ្នកមានពិន្ទុខ្ពស់ជាងគេទទួលបាន iPhone 11 Pro ដែលនឹងត្រូវប្រកាសនៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២០ ។

ទោះយ៉ាងណា អ្នកលេងក៏អាចឈ្នះរង្វាន់ដ៏អស្ចារ្យផ្សេងទៀតដូចជា ការបញ្ចូលទឹកប្រាក់ឥតគិត កន្លាស់អាវសែលកាតPlay  និងអាវយឺត នៅពេលពួកគេប្រមូលកាក់នៅខាងក្នុងហ្គេម។

អ្នកលេងអាចប្រើកាក់ដើម្បីបើកយកសំលៀកបំពាក់តួអង្គ របស់ពិសេសៗ និងអាវុធ។ អ្នកលេងមានពេលរហូតដល់ថ្ងៃទី ១៥ ខែមករានេះ ដើម្បីប្រជែងយកតំណែងកំពូល។

សែលកាតសូមជូនពរអោយអ្នកទាំងអស់គ្នារីករាយក្នុងថ្ងៃបុណ្យណូអែល និងមានភាពរុងរឿងក្នុងឆ្នាំ ២០២០ខាងមុខនេះ ។

ហ្គេមនេះដោនឡូតដោយឥតគិតថ្លៃសម្រាប់អ្នករាល់គ្នា ។ ដោយគ្រាន់តែទៅចូលទៅកាន់ IOS និង Android ហើយស្វែងរក Christmas Mission៕

 

X
5s