Daikin ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខគេ មានជាង ១៥០ប្រទេសលើពិភពលោក
ក្រុមហ៊ុន Daikin ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៤ ហើយបន្ទាប់ពីបង្កើតបាន ៩៥ ឆ្នាំ ផលិតផល Daikin ឥឡូវត្រូវបានលក់នៅក្នុងប្រទេសជាង ១៥០ ។ មាននិយោជិក ៧៦.០០០ នាក់កំពុងធ្វើការនៅតាមមូលដ្ឋានផលិតកម្មចំនួន ១០០ ទូទាំងពិភពលោកនិងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២៩១ ។ Daikin ផ្តោតសំខាន់លើអាជីវកម្មម៉ាស៊ីនត្រជាក់ ហើយឈរនៅ៩០ភាគរយនៃអាជីវកម្មសរុបខណៈដែលនៅសល់មាន ៨ភាគរយនៃអាជីវកម្មគីមីទាក់ទងនឹងឧស្ម័ន និង ២ភាគរយនៃអាជីវកម្មផ្សេងទៀត។ Daikin គឺជាក្រុមហ៊ុនផលិតតែមួយគត់ដែលចូលរួមក្នុងគ្រប់ផ្នែកនៃការផលិត ការលក់ និងសេវាកម្មនៃផលិតផលម៉ាស៊ីនត្រជាក់ប្រព័ន្ធនិងឧស្ម័នជាច្រើន។ ការលក់នៅក្រៅប្រទេសរបស់ Daikin ឥឡូវនេះមានចំនែក ៧៦ ភាគរយនៃប្រាក់ចំណូលសរុបរបស់ Daikin ខណៈដែលក្រុមហ៊ុនកំពុងបន្តពង្រីកអាជីវកម្មសកលរបស់ក្រុមហ៊ុន។
យោងតាមផែនការមេសម្រាប់ពង្រីកអាជីវកម្មរបស់ Daikin ក្នុងពិភពលោក ទីផ្សារឥណ្ឌូចិនដូចជា កម្ពុជា ឡាវ និងភូមា គឺជាចំណុចផ្តោតបន្ទាប់របស់ក្រុមហ៊ុន។ ដោយសារស្ថេរភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានិងកំណើនផលិតផលក្នុងស្រុកសរុប ៧ ភាគរយក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ Daikin បានកំណត់ថាប្រទេសកម្ពុជាមានសក្តានុពលកំណើននៅក្នុងទីផ្សារដែលមានភាពសកម្ម ជាពិសេសនៅក្នុងឧស្សាហកម្មទេសចរណ៍និងអចលនទ្រព្យ។ ការជ្រៀតចូលម៉ាស៊ីនត្រជាក់នៅក្នុងទីផ្សារនេះបញ្ជាក់បន្ថែមទៀតអំពីសក្តានុពលទីផ្សារដែលមិនទាន់បានអនុវត្ត។ Daikin មានគោលបំណងដើម្បីផ្តល់នូវដំណោះស្រាយម៉ាស៊ីនត្រជាក់ល្អបំផុតក្នុងកិច្ចគាំទ្រវិស័យឧស្សាហកម្មក្នុងស្រុកជាពិសេសនៅក្នុងគម្រោងធំៗនិងផ្នែកលក់រាយតាមរយៈបណ្តាញលក់របស់ពួកគេ។ តាមរយៈការបង្កើតការិយាល័យសាខានៅប្រទេសកម្ពុជា Daikin អាចផ្តល់នូវការគាំទ្រសេវាកម្មដែលមានគុណភាពខ្ពស់ជាបន្តបន្ទាប់ដូចជាគម្រោងការគាំទ្របច្ចេកទេស ការបណ្តុះបណ្តាលនិងបន្ទាប់ពីការគាំទ្រសេវាកម្មការលក់ដល់គ្រប់ភាគីពាក់ព័ន្ធដូចជាអ្នកតំឡើង អ្នកលក់និងអ្នកម៉ៅការ ទីប្រឹក្សាគម្រោងអ្នករចនា គម្រោងនិងម្ចាស់អគារ។
Daikin មានគោលបំណងបណ្តុះបណ្តាល ធនធានមនុស្សដែលមានទេពកោសល្យក្នុងស្រុកតាមរយៈសិក្ខាសាលាដែលផ្តល់នូវចំណេះដឹងអំពីផលិតផល បច្ចេកទេសនិងការប្រើប្រាស់ក៏ដូចជាស្តង់ដារសេវាកម្មប្រកបដោយគុណភាព។ ជាមួយនេះ Daikin អាចកសាងរូបភាពអាជីពហើយក្នុងពេលតែមួយជាមួយការពង្រីកការយល់ដឹងអំពីគុណភាពរបស់ Daikin ទៅកាន់ទីផ្សារ។ នៅទីបំផុតអតិថិជននឹងមានការរំពឹងខ្ពស់លើប្រសិទ្ធភាពនិងគុណភាពនៃម៉ាស៊ីនត្រជាក់ធ្វើអោយប្រសើរឡើងនូវទីផ្សារទាំងមូល។
Daikin មានផលិតផល Inverter ដ៏មានប្រសិទ្ធិភាពខ្ពស់និងអាចជឿទុកចិត្តបានសម្រាប់ការប្រើប្រាស់ក្នុងលំនៅដ្ឋាន ជាមួយនឹងប្រភេទម៉ាស៊ីន និងប្រពន្ធ័ម៉ាស៊ីនដ៏សំបូរបែប និងសន្សំសំចៃបានខ្ពស់បើប្រៀបនឹងម៉ាស៊ីនត្រជាក់ជំនាន់មុន។ សម្រាប់ការប្រើប្រាស់ក្នុងពាណិជ្ជកម្ម Daikin បានបង្កើតបច្ចេកវិទ្យាសង់ត្រាល VRV ចាប់តាំងពីឆ្នាំ ១៩៨២ នៅប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក Daikin បានវិនិយោគឥតឈប់ឈរនៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីកែលម្អផលិតផលដែលមានស្រាប់និងអភិវឌ្ឍបច្ចេកវិទ្យាថ្មី។ បច្ចេកវិទ្យា VRV-A និង X ចុងក្រោយក៏ត្រូវបានកែលម្អបន្ថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។
Daikin ក៏ជាអ្នកផ្តល់នូវដំណោះស្រាយដែលផ្តោតសំខាន់លើប្រព័ន្ធគ្រប់គ្រងខ្យល់ខាងក្នុងគេហដ្ឋានដ៏មានគុណភាព។ ម៉ាស៊ីនត្រជាក់រួមចំណែកប្រហែល ៥០ ភាគរយនៃការប្រើប្រាស់ថាមពលរបស់អាគារដែលធ្វើឱ្យវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនប្រសិទ្ធភាពការគ្រប់គ្រងថាមពលរបស់អាគារ។ ជាមួយនឹងដំណោះស្រាយគ្រប់គ្រងឧបករណ៍បញ្ជាជាច្រើនអាចត្រូវបានប្រើដោយស្វ័យប្រវត្តិដើម្បីចៀសវាងការខ្ជះខ្ជាយដែលមិនចាំបាច់នៃម៉ាស៊ីនត្រជាក់ពីអាកប្បកិរិយារបស់អ្នកប្រើប្រាស់ដូចជាកំណត់សីតុណ្ហភាពទាបពេក ឬភ្លេចបិទម៉ាស៊ីនត្រជាក់។ ជាមួយផលិតផលមានប្រសិទ្ធភាពទាំងអស់នេះនិងការគ្រប់គ្រងឆ្លាតវៃ Daikin មានទំនុកចិត្តក្នុងការកាត់បន្ថយថ្លៃដើមថាមពលនៅលើទីផ្សារ។
សារធាតុធ្វើឲ្យត្រជាក់ផ្សេងៗគ្នាជាច្រើនត្រូវបានប្រើនៅក្នុងម៉ាស៊ីនត្រជាក់រហូតមកដល់ពេលបច្ចុប្បន្នស្ថិតក្រោមបទប្បញ្ញត្តិនានាកាន់តែតឹងរឹងខ្លាំងឡើងសម្រាប់បរិស្ថានពិភពលោក ដោយសារតែកម្មវិធីសារម៉ុងត្រេអាល់នៅឆ្នាំ១៩៨៧ និងកម្មវិធីសារក្យូតូក្នុងឆ្នាំ១៩៩៧ ដែលជាលទ្ធផលបានផ្លាស់ប្តូរទៅជាឧស្ម័នដែលមានផលប៉ះពាល់ទាបជាងនេះ។ Daikin បានជ្រើសរើសឧស្ម័ន R32 ជាឧស្ម័នថ្មីចុងក្រោយសម្រាប់ឧស្សាហកម្មម៉ាស៊ីនត្រជាក់របស់ខ្លួន ដែលមិនត្រឹមតែមិនបំផ្លាញស្រទាប់អូស្សូន ហើយ ថែមទាំងមានសន្ទស្សន៍ GWP តិច ដែលស្មើរនឹង ១/៣ បើប្រៀបធៀបទៅនឹងម៉ាស៊ីនត្រជាក់ R410A ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។ បើនិយាយពីប្រសិទ្ធភាពវិញ R32 ដំណើរការបាន ១,៥ ដងល្អជាង R410A ហើយការបញ្ចូល ឧស្ម័ន R32 ក៏មានភាពងាយស្រួលជាង R410A ដោយសារវាមានធាតុផ្សំតែមួយ។ អត្ថប្រយោជន៍ទាំងអស់នេះបង្ហាញថា R32 គឺជាឧស្ម័នជំនាន់ក្រោយល្អបំផុតសម្រាប់ឧស្សាហកម្មម៉ាស៊ីនត្រជាក់។
ស្របតាមគោលបំណងរបស់ការិយាល័យសាខា Daikin បន្ទាប់ពីការគាំទ្រសេវាកម្មការលក់នឹងត្រូវបានផ្តល់អាទិភាពដោយផ្តល់ការបណ្តុះបណ្តាលនិងតំឡើងសេវាកម្មដើម្បីលើកកម្ពស់ជំនាញរបស់អ្នកតំឡើងនិងអ្នកបច្ចេកទេស។ គោលបំណងដំបូងរបស់ Daikin គឺពង្រីកបន្ថែមទៀតនូវសេវាកម្មបន្ទាប់ពីការលក់ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើន។ ក្រៅពីនេះសាខានឹងរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាដើម្បីចែករំលែកចំណេះដឹងនិងការរចនាកម្មវិធី Daikin VRV ដើម្បីផ្តល់ការយល់ដឹងអំពីបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ចុងក្រោយមកកាន់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត Daikin មានគម្រោងពង្រឹងកេរ្តិ៍ឈ្មោះ និងពង្រីកបណ្តាញលក់ទៅដល់ខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសការបើកសម្ពោធសាខា និងការដាក់បង្ហាញផលិតផលម៉ាក R32 ស៊េរីថ្មីរបស់ Daikin ត្រូវបានដាក់ឱ្យដំណើរការដែលរួមមាន ម៉ូដែលសម្រាប់លំនៅដ្ឋាន A/C SMARTO premium និង deluxe series ដ៏ប្រណីត ផលិតផល SKYAIR Ceiling Cassette និង Ceiling Ducted ដែលជាតម្រូវការសម្រាប់ការិយាល័យតូច ហាងលក់ដូរ ហាងកាហ្វេ បន្ទប់តាំងបង្ហាញ និងការប្រើប្រាស់ក្នុងពាណិជញ្ជកម្មផ្សេងៗទៀត។
បច្ចុប្បន្ននេះការផ្តោតសំខាន់របស់ការិយាល័យសាខា Daikin ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺផ្តល់ជូននូវសេវាកម្មបន្ទាប់ពីការលក់ដ៏ល្អឥតច្ចោះ។ Daikin មានបណ្តាញចែកចាយដ៏ល្អដើម្បីផ្តល់នូវការផ្តត់ផ្គង់ក្នុងស្រុក។ បានបង្កើតឡើងយ៉ាងល្អក្នុងគោលបំណងដើម្បីគាំទ្រដល់ការសាកសួរក្នុងស្រុក។ Daikin មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាជាមួយនិងការផ្តល់ជូននូវគុណភាព និងសេវាកម្មផ្នែកម៉ាស៊ីនត្រជាក់ដ៏ល្អឥតខ្ចោះ។