អស់​កង្វល់​រឿង​បញ្ហា​សម្រស់​ជាមួយ​ផាណែត ប៊ីយូធីឃ៊ែរ​



បញ្ហាស្បែកជាកង្វល់ចំបងដែលមនុស្សគ្រប់រូបតែងព្រួយបារម្ភមិនថាសុភាពបុរស ឬសុភាពនារី មុន អាចម៍ រុយ ស្នាមជាំខ្មៅដែលកើតលើផ្ទៃមុខនិងដងខ្លួនសុទ្ធតែផ្តល់ផលរំខានដល់យើងគ្រប់គ្នា។ 

គេបានសង្កេតឃើញថា បងប្អូនដែលនៅតាមបណ្ដាខេត្តមួយចំនួនច្រើនជួបប្រទះការលំបាកពាក់ព័ន្ធនឹងការស្វែងរកសេវាព្យាបាលមុខមុន ជាំខ្មៅដោយកំដៅថ្ងៃ ឬបញ្ហាមួយចំនួនទៀតលើស្បែក ពួកគាត់ត្រូវចំណាយពេលឡើងមកទីក្រុងភ្នំពេញដើម្បីទទួលការព្យាបាល។ នេះជាឱកាសល្អមួយសម្រាប់បងប្អូននៅខេត្តព្រះសីហនុ អ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងសម្ផស្សគឺលែងបារម្ភទៀតហើយព្រោះ ផាណែត ប៊ីយូធីឃ៊ែរ ជាអ្នកឯកទេសជួយដោះស្រាយបញ្ហាអស់លោកអ្នក។

ផាណែត ប៊ីយូធីឃ៊ែរជាហាងសាឡនដែលមានឯកទេសមានផ្ដល់សេវាថែរក្សាសម្រស់ជូនអតិថិជនស្អាតតាំងពីចុងសក់ដល់ចុងជើង រាល់បញ្ហាស្នាមជាំ មុខខ្មូត មុនសាច់ ផ្កាស្បូន មុខជ្រួញ ស្បែកមិនស្រស់ថ្លាត្រូវបានកំចាត់ចោលដោយផាណែត ប៊ីយូធីឃ៊ែរ។ មិនតែប៉ុណ្ណោះ សុភាពនារីដែលចង់បានភាពស្រស់ស្អាត អាចមកទទួលយកសេវាកម្មជាច្រើនទៀតដូចជា៖ បំបាត់រោមគ្រប់កន្លែង ធ្វើចិញ្ចើម លុបចិញ្ចើម ផ្លុំបបូរមាត់ ផ្លុំអាយលែន័រភ្នែក បញ្ចូលអុកស៊ីសែនក្នុងស្បែក និងសេវាកម្មសាឡនគ្រប់ប្រភេទ។ 

ផាណែត ប៊ីយូធីឃែរ ពោរពេញទៅដោយអ្នកជំនាញខាងស្បែក និងជំនាញខាងសាឡនដែលមានបទពិសោធន៍ច្រើនឆ្នាំមកហើយ មានចំណេះដឹងពិតប្រាកដ ធានាផ្ដល់ជូននូវទំនុកចិត្តនិងសុវត្ថិភាពក្នុងការថែរក្សាសម្រស់អតិថិជន។ លើសពីនេះ ផាណែត ប៊ីយូធីឃ៊ែរ ក៏ជាតំណាងចែកចាយ VIP ផលិតផល DB's Diamond ដែលជាផលិតផលមានគុណភាពល្អ ទទួលបានការទទួលស្គាល់ស្តង់ដារគុណភាពពីក្រសួងសុខាភិបាលត្រឹមត្រូវ ហើយផលិតផលនេះក៏ត្រូវបានគេទទួលស្គាល់ថាបានផលិតចេញពីរោងចក្រដ៏ល្អពីប្រទេសថៃពិតប្រាកដមែន។ ក្នុងនាមជាតំណាងចែកចាយ VIP ផលិតផល DB's Diamond ផាណែត ប៊ីយូធីឃ៊ែរ បានឆ្លងកាត់ការសិក្សាបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់លើការប្រើប្រាស់ផលិតផល DB's Diamond ពីខាងក្រុមហ៊ុនផ្ទាល់ដើម្បីធានាបានប្រសិទ្ធិភាពនៃការប្រើប្រាស់ផលិតផល។ 

ចំពោះអតិថិជនរស់នៅខេត្តព្រះសីហនុដែលត្រូវការជាវផលិតផល DB's Diamond សូមធ្វើការទំនាក់ទំនងជាវនៅហាង ផាណែត ប៊ីយូធីឃ៊ែរ ដែលមានទីតាំងស្ថិតនៅ ទល់មុខស្នងការក្រុង ផ្លូវពេទ្យចាន់សុផុន បត់ចុះពីផ្លូវឯករាជ្យចំងាយ ៣0ម៉ែត្រ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 35 68 68 / 096 55 55 524

 

X
5s