CBRE Cambodia ដណ្តើមបានពានច្រើនជាងគេពីកម្មវិធី ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ ២០១៩
ក្រុមហ៊ុន RealEstate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងការជ្រោមជ្រែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំព្រឹត្តិការណ៍ “ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ ២០១៩” ដែលប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
កម្មវិធីនេះមានការចូលរួមដោយក្រុមហ៊ុនដាក់ពាម្យប្រកួតពីសំណាក់ក្រុមហ៊ុន និងភ្នាក់ងារអចលនវត្ថុចំនួនជាង ១០០ ឆ្លងកាត់ការដាក់ពិន្ទុ និងដំណាក់កាលជម្រុះយ៉ាងហ្មត់ចត់ សុក្រិតបំផុត។ ម្ចាស់ពានរង្វាន់ទាំង ២៦ ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ ២០១៩ បានរកឃើញដោយក្នុងនោះ ក្រុមហ៊ុន CBRE Cambodia បានទទួលពានច្រើនជាងគេគឺចំនួន ៨ គ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Yi Fung Real Estate ទទួលបានពានចំនួន ៥ ខណៈក្រុមហ៊ុន CPL Cambodia Limited និង Amatak Property Service ដែលយកពានចំនួន ២ ត្រលប់ទៅផ្ទះវិញ។
Thomas O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ការប្រគល់ពានរង្វាន់នេះជាសក្ខីភាពបង្ហាញពីឧត្តមភាពនៃវិស័យអចលនទ្រព្យវត្ថុនៅកម្ពុជា ហើយសម្រាប់អ្នកដាក់ពាក្យចូលរួមប្រកួតមានទាំងក្រុមហ៊ុន និងភ្នាក់ងារអចលនវត្ថុក្នុងឆ្នាំនេះហាក់មានការកើនឡើងទ្វេដងនៃឆ្នាំ ២០១៨។
លោក Thomas ក៏បានបញ្ជាក់បន្ថែមដែរថា អ្វីៗទាំងអស់មិនអាចធ្វើឡើងដោយគ្មានអ្នកពាក់ព័ន្ធទេ តែដោយសារមានការចូលរួមពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុន និងភ្នាក់ងារអចលនវត្ថុនានារួមទាំងសារព័ត៌មាន ទើបការងារ និងព្រឹត្តិការណ៍ដ៏មានន័យនាថ្ងៃនេះអាចចេញជាសមិទ្ធិផលបាន។
គួរបញ្ជាក់ដែរថា កម្មវិធីប្រគល់ពាននេះមិនត្រឹមតែផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែព័ត៌មានពីកម្មវិធីនិងវិស័យអចលនវត្ថុកម្ពុជាទាំងមូលបានផ្សព្វផ្សាយចេញទៅកាន់ពិភពលោកដូចជា ប្រទេសចិន សឹង្ហបុរី ម៉ាឡេស៊ី និងថៃជាដើម ហើយវាក៏ជាការបង្ហាញទៅដល់ពិភពលោកនូវសក្តានុពលនៃវិស័យអចលនវត្ថុនៅកម្ពុជា និងបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជាទាំអមូលផងដែរ។
ឯកឧត្តម នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងអចលនវត្ថុ ប្រតិភោគ និងបញ្ចាំតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្នុងនាមជាបញ្ញត្តិករលោកយល់ឃើញថា ពានរង្វាន់អចលនវត្ថុឆ្នាំ ២០១៩ នេះពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំប្រតិបត្តិករដែលជាអ្នកប្រកបរបរវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា ឲ្យស្ថិតក្នុងក្របខណ្ឌមួយមានភាពងាយស្រួលក្នុងការប្រមូលផ្តុំ ចងក្រងមូលដ្ឋានគ្រឹះ កសាងសមត្ថភាព លើកកម្ពស់គុណភាពការផ្តល់សេវាកម្មក្នុងវិស័យនេះឲ្យកាន់តែល្អប្រសើរថែមទៀត។
តាមរយៈពានរង្វាន់នេះដែរ ក៏បានដើរតួនាទីជម្រុញឲ្យអ្នកកំពុងបំរើសេវាកម្មលើវិស័យនេះដែលមិនទាន់មានច្បាប់ទម្លាប់ ឲ្យចូលមកស្ថិតនៅក្រោមច្បាប់តាមការស្នើសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រោះរាល់បេក្ខភាពដែលបានចូលរួមប្រកួតក្នុងពេលនេះ សុទ្ធសឹងជាបេក្ខភាពដែលបានសុំអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង និងបានអនុវត្តទៅតាមគោលការណ៍ដែលក្រសួងបានកំណត់។ ដោយឡែកចំពោះក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវគឺក្រសួងបានធ្វើការជម្រុះបេក្ខភាពចេញពីការប្រកួត ក្រោមការត្រួតពិនិត្យនិងការវាយតម្លៃយ៉ាងហ្មត់ចត់ សុក្រិតពីគណៈកម្មការ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា វិស័យអចលនវត្ថុនៅកម្ពុជាសព្វថ្ងៃកំពុងមានការរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ដែលវិស័យមួយនេះជាជន្ទល់ដ៏រឹងមាំក្នុងការជួយរុញសេដ្ឋកិច្ចឲ្យមានកំណើនក្នុងរង្វង់ ៧.៥% ក្នុងមួយឆ្នាំ។
វិស័យមួយនេះទៀតសោតអាចមានការរីកលូតលាស់ទៅមុខបាន ក៏ដោយសារមានការចូលរួមចំណែកយ៉ាងសំបើមពីសំណាក់ភ្នាក់ងារអចលនវត្ថុ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់និងបំពេញតម្រូវការយ៉ាងខ្លាំងក្នុងវិស័យមួយនេះ។ ពានរង្វាន់អចលនវត្ថុ ពិតជាមានអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុន និងបុគ្គលដែលនឹងទទួលបាន ហើយវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីសមត្ថភាព គុណតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គល ភ្នាក់ងារវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។ លោកបានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍លើកទី២ ហើយដែលក្រុមហ៊ុន RealEstate.com.kh សហការណ៍ជាមួយសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដោយមានការចង្អុលបង្ហាញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលោកក៏រំពឹងថាវានឹងមានលើកទី ៣ ទី ៤ ជាបន្តបន្ទាប់ទៀត។
ខាងក្រោមនេះជាបញ្ជីឈ្មោះក្រុមហ៊ុន ភ្នាក់ងារ និងបុគ្គលដែលទទួលបានពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩៖
Agency Awards:
Real Estate Agency of the Year (Cooperate)
Yi Fung Real Estate (winner)
Real Estate Agency of the Year (Enterprise)
CBRE Cambodia (winner)
CPL Cambodia Limited (winner)
Best Upcoming Agency of the Year
Pointer Property Co., Ltd (winner)
Regional Agency of the Year
CBRE Cambodia (winner)
Valuation Company of the Year
Knight Frank Cambodia (winner)
Commercial Agency of the Year
CBRE Cambodia (winner)
Property Management of the Year
CBRE Cambodia (winner)
Employer of Choice
CBRE Cambodia (winner)
Yi Fung Real Estate (winner)
International Agency of the Year
Century 21 Fortuna Investment (winner)
Agency of Choice
Yi Fung Real Estate Cambodia (winner)
Amatak Property Service Co., Ltd (winner)
C-Herald Property Service Co., Ltd (winner)
LSCG Real Estate Co., Ltd (winner)
Agent Awards:
Real Estate Agent of the Year
Ms. Sothida Ann (winner)
Sales Agent of the Year
Lok Chumteav Bun Navy (winner)
Mr. Seab Rithy (winner)
Rental Agent of the Year
Ms. Sao Sokuntheary (winner)
Valuation Professional of the Year
Mr. Noun Rithy (winner)
Best Upcoming Agent of the Year
Ms. Sovichheka Sun (winner)
Ms. Ny Rasy (winner)
Agent of Choice
Excellency Oknha Noun Rithy (winner)
Ms. Bopha Chea (winner)
Mr. Teng Leheng (winner)
Ms.Tang Hour (winner)