ម៉ាឡេស៊ី ចុះអនុស្សារណៈយោគយល់គ្នាជាមួយធនាគារកាណាឌីយ៉ា ផ្សព្វផ្សាយកម្មវិធីទេសចរណ៍សុខាភិបាលឆ្នាំ២០២០​



រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩៖ វិស័យសុខាភិបាលម៉ាឡេស៊ីកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយកម្មវិធីទេសចរណ៍សុខាភិបាល ឆ្នាំ២០២០ (MyHT2020) ដល់ប្រជាជនកម្ពុជា។ ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងារស្ថិតក្រោមបទប្បញ្ញត្តិនៃក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី ដែលមានភារកិច្ចក្នុងការជួយសម្របសម្រួល និងលើកកម្ពស់វិស័យទេសចរណ៍សុខាភិបាលនៅក្នុងប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយនឹងធនាគារកាណាឌីយ៉ា នៅសណ្ឋាគាររ៉ូសវូដ រាជធានីភ្នំពេញ។ តាមរយៈ អនុស្សារណៈនៃការយោគយល់នេះ អតិថិជនរបស់ធនាគារកាណាឌីយ៉ានឹងទទួលបាននូវកញ្ចប់ទេសចរណ៍សុខាភិបាលដ៏គួរឱ្យទាក់ទាញដើម្បីដើរទស្សនាប្រទេសម៉ាឡេស៊ី ដែលជាអ្នកជំនាញថែទាំសុខភាពលំដាប់ពិភពលោកប្រចាំឆ្នាំ២០២០។ 

ប្រទេសម៉ាឡេស៊ី គឺ ជា “អ្នកជំនាញថែទាំសុខភាព” ដែលក្លាយជាទិសដៅទេសចរណ៍សុខាភិបាលលំដាប់ពិភពលោកដ៏ជោគជ័យនៅក្នុងរយៈពេលដ៏ខ្លី និងត្រូវបានទទួលស្គាល់ដោយអ្នកជំងឺ និងជំនាញការក្នុងវិស័យនេះចំនួន 1.2 លាននាក់នៅទូទាំងពិភពលោក។ ប្រទេសនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដោយអង្គការ International Living សហរដ្ឋអាមេរិក ជា “ប្រទេសដ៏ល្អបំផុតនៅក្នុងពិភពលោកសម្រាប់វិស័យសុខាភិបាល” ចាប់ពីឆ្នាំ2015 ដល់ឆ្នាំ 2019 និងជា “ទិសដៅប្រចាំឆ្នាំ” សម្រាប់ទេសចរណ៍សុខាភិបាលទទួលស្គាល់ដោយក្រុមហ៊ុន International Medical Travel Journal ចក្រភពអង់គ្លេស ចាប់ពីឆ្នាំ2015 ដល់ ឆ្នាំ2017 ដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យទាំងនេះ៖ គុណភាព ងាយស្រួលទទួលសេវាកម្ម និងតម្លៃសមរម្យ។

លោកស្រី Yazmin Azman  ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានមានប្រសាសន៍ថា“យើងមានបំណងអញ្ជើញអ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំ សុខភាពទាំងអស់ឱ្យមកទទួលយកនូវបទពិសោធន៍សេវាកម្មថែទាំសុខភាពចាប់តាំងពីដើមដល់ចប់ប្រកបដោយភាពរលូននៅតំបន់សុខុមាលភាពរបស់ប្រទេសម៉ាឡេស៊ី ព្រមទាំងអាចទស្សនាកម្សាន្តនៅទឹកដីធម្មជាតិដ៏បវរនាឱកាសកម្មវិធី MyHT2020 នេះ។ សេវាកម្មថែទាំសុខភាពមានគុណភាពខ្ពស់លំដាប់ពិភពលោក តម្លៃសមរម្យ និងមានភាពងាយស្រួលរបស់យើង គឺជាគុណតម្លៃដ៏ល្អទាក់ទាញធានាដល់អ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពដែលបានមករកសេវាកម្មនេះនៅក្នុងប្រទេសរបស់យើង។ ម៉ាឡេស៊ីបានក្លាយជាទិសដៅកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងសម្រាប់ជម្រើសវិស័យសុខាភិបាលសម្រាប់ប្រជាជនកម្ពុជា ហើយកំណើនប្រជាប្រិយភាពកំពុងមានសន្ទុះកាន់តែខ្លាំងឡើងនេះគឺដោយសារតែសេចក្ដីជឿទុកចិត្តយ៉ាងធំធេញរបស់អតិថិជនមកលើសេវាកម្មប្រកបដោយគុណភាពរបស់យើង”។

MHTC បានកំណត់យកធនាគារកាណាឌីយ៉ាធ្វើជាដៃគូដែលមានគុណតម្លៃផ្នែកទំនុកចិត្ត និងភាពល្អឥតខ្ចោះផ្នែកសេវាកម្មអតិថិជនដូចគ្នាក្នុងការលើកកម្ពស់ MyHT2020 នាពេលខាងមុខនេះ។ ធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន 60 សាខានៅទូទាំងប្រទេសកម្ពុជា មានទីស្នាក់ការស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលជាទីក្រុងសំខាន់មួយ និងមានសាខានានានៅគ្រប់បណ្ដាខេត្តទាំងអស់។ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារក្នុងការបម្រើសេវាកម្មជូនអតិថិជនដែលមានកំណើនយ៉ាងឆាប់រហ័សឱ្យបានកាន់តែល្អប្រសើរ ធនាគារកាណាឌីយ៉ាផ្ដល់ជូននូវសេវាកម្មមានគុណតម្លៃបន្ថែម និងកម្មវិធីជាច្រើនទៀត។  

លោក Raymond Sia Say Guan អគ្គនាយកនៃធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា “ធនាគារកាណាឌីយ៉ាពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការធ្វើជាដៃគូជាមួយនឹង វិស័យសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្ដល់ជូនអតិថិជនរបស់យើងនូវកញ្ចប់សេវាកម្មទេសចរណ៍ សុខាភិបាលប្រកបដោយគុណភាពខ្ពស់។ ក្នុងនាមជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា យើងចូលរួមចំណែកជំរុញការលើកកម្ពស់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខុមាលភាព ហើយយើងជឿជាក់ថាប្រទេសម៉ាឡេស៊ីមានការផ្ដល់ជូននូវសេវាកម្មថែទាំសុខភាពដ៏សម្បូរបែបតាមរយៈជំនាញផ្នែកវេជ្ជសាស្ត្រដ៏ល្បីល្បាញលំដាប់អន្តរជាតិ និងសម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើប គួបផ្សំជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រងខៀវស្រងាត់ ជាទីស្ថានដែលអតិថិជនអាចទទួលបាននូវបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជនម៉ាឡេស៊ី។ តាមរយៈការប្ដេជ្ញាចិត្តចំពោះជំហរហិរញ្ញវត្ថុរឹងមាំរបស់អតិថិជន យើងក៏មានចំណាប់អារម្មណ៍ចំពោះការផ្ដល់ជូនអតិថិជនរបស់យើងនូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់នៃវិស័យសុខាភិបាលម៉ាឡេស៊ី”។

ប្រទេសម៉ាឡេស៊ីគឺមានភាពលក្ខណៈខុសប្លែកពីប្រទេសផ្សេងទៀតដោយសារតែដំណើរការផ្ដល់ជូនសេវាកម្មថែទាំសុខភាពម៉ាឡេស៊ីតាំងពីដើមរហូតដល់ចប់ប្រកបដោយភាពរលូន ពោលគឺចាប់តាំងពីពេលដែលអតិថិជនមកដល់ប្រទេសម៉ាឡេស៊ីរហូតដល់ពេលត្រឡប់ទៅវិញតែម្ដង។ បន្ទប់រង់ចាំសេវាកម្មសុខាភិបាលម៉ាឡេស៊ី មានទីតាំងស្ថិតនៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ (KLIA) KLIA2 និងព្រលានយន្តហោះអន្តរជាតិប៉េណាំង ដែលផ្ដល់ជូននូវសេវាកម្មទទួលដល់ច្រក ចុះពីយន្តហោះ សេវាកម្មត្រួតពិនិត្យរហ័សនៅផ្នែកអន្តោប្រវេសន៍ និងគយ ព្រមទាំងមានសេវាកម្មជួយយកឥវ៉ាន់ផងដែរ។ សេវាកម្មបកប្រែគឺមានផ្ដល់ជូនតាមការស្នើសុំជាមុនដើម្បីសម្រួលដល់ ការប្រាស្រ័យទាក់ទងយ៉ាងងាយស្រួលជូនអ្នកជំងឺដែលត្រូវការសេវាកម្មបកប្រែ។

ប្រព័ន្ធសុខាភិបាលប្រទេសម៉ាឡេស៊ីគឺត្រូវបានធ្វើនិយ័តកម្មយ៉ាងតឹងរ៉ឹងដោយក្រសួងសុខាភិបាលម៉ាឡេស៊ី យោងតាមច្បាប់ស្ដីពីសុខាភិបាលសាធារណៈ និងសេវាកម្មបរិក្ខារ (ឆ្នាំ1998) ដែលស្ដែងឱ្យឃើញនូវសុវត្ថិភាពរបស់អ្នកជំងឺ ហើយសេវាកម្មព្យាបាលគឺមានតម្លៃសមរម្យ។ ជាមួយនឹងប្រព័ន្ធសុខាភិបាលម៉ាឡេស៊ីដ៏ល្អឥតខ្ចោះ អ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពអាចទទួលបាននូវសេវាកម្មថែទាំសុខុមាលភាពនៅក្នុងទឹកដីធម្មជាតិស្រស់បំព្រងបង្កប់នូវទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសម៉ាឡេស៊ី៊។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងាររដ្ឋាភិបាលដែលមានទំនួលខុសត្រូវថែរក្សាការពារស្ថានភាពទេសចរណ៍សុខាភិបាលរបស់ប្រទស។ ដោយបង្កើតឡើងនៅឆ្នាំ2009 MHTC មានភារកិច្ចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលរបស់តួអង្គ និងអ្នកផ្គត់ផ្គង់សេវាកម្ម ក្នុងវិស័យសុខាភិបាល តាមរយៈការជួយសម្របសម្រួល និងការលើកកម្ពស់វិស័យទេសចរណ៍សុខាភិបាលម៉ាឡេស៊ីឱ្យមានការរីកចម្រើនស្ថិតនៅក្រោមស្លាកសញ្ញា “វិស័យសុខាភិបាលម៉ាឡេស៊ី” ក្នុងគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅផ្ដល់សេវាកម្មថែទាំសុខភាពលំដាប់ពិភពលោកឈានមុខគេ។ 

ធនាគារកាណាឌីយ៉ា ដែលជាធនាគារក្នុងស្រុកក្នុងចំណោមធនាគារធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានផ្តល់ពានរង្វាន់ដោយ ធនាគារអាស៊ីនៅឆ្នាំ ២០១៩ជា “ ធនាគារខ្លាំងបំផុតនៅកម្ពុជា” ។ ធនាគារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩១ និងបានធ្វើឯកជនភាវូបនីយកម្មនៅឆ្នាំ ១៩៩៦។ ជាមួយនឹងបណ្តាញធនាគារដៃគូទូទាំងពិភពលោកនិងមានអតិថិជនក្នុងស្រុកនិងអន្តរជាតិយ៉ាងរឹងមាំ ធនាគារកាណាឌីយ៉ាមានចំណែកទីផ្សារយ៉ាងសំខាន់ក្នុងប្រាក់កម្ចីក៏ដូចជាប្រាក់បញ្ញើ។ ធនាគារផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយតាមរយៈការិយាល័យកណ្តាលនិងសាខាចំនួន ៦០ របស់ខ្លួននៅក្នុងរាជធានីភ្នំពេញនិងទីក្រុងធំ ៗ នៅទូទាំងប្រទេស។ 

ពានរង្វាន់ទេសចរណ៍សុខាភិបាលនិងការទទួលស្គាល់ដែលទទួលបានក្នុងពេលថ្មីៗនេះរបស់ ប្រទេសម៉ាឡេស៊ី៖

សន្ទស្សន៍នៃការចូលនិវត្តន៍សកលប្រចាំឆ្នាំរបស់អង្គការ International Living ឆ្នាំ 2015 - 2019
ប្រទេសម៉ាឡេស៊ី- ប្រទេសលំដាប់ល្អជាងគេបំផុតក្នុងពិភពលោកលើវិស័យសុខាភិបាល

ទិនានុប្បវត្តិទេសចរណ៍អន្តរជាតិ (IMTJ)  ពានរង្វាន់ទេសចរណ៍សុខាភិបាល អន្តរជាតិ

  • ទេសចរណ៍សុខាភិបាល និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ (2015 – 2017)
  • ទេសចរណ៍សុខាភិបាល និងវេជ្ជសាស្ត្រ៖ ចង្កោមប្រចាំឆ្នាំ - ក្រុមប្រឹក្សា សុខភាពទេសចរណ៍ម៉ាឡេស៊ី (2017-2019)

ពានរង្វាន់សុខាភិបាល និងទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(2017 – 2019)

សន្ទស្សន៍ទេសចរណ៍ជនជាតិអ៊ីស្លាមសកលម៉ាស្ទ័រកាត MasterCard-Crescent Rating ឆ្នាំ(2011 – 2019)

• ប្រទេសលំដាប់ខ្ពស់សម្រាប់អ្នកដំណើរជនជាតិអ៊ីស្លាម

មន្ទីរពេទ្យល្អបំផុតលើពិភពលោកសម្រាប់ទេសចរណ៍សុខាភិបាលដោយសម្ព័ន្ធធានាគុណភាពធ្វើដំណើរវេជ្ជសាស្ត្រ (MTQUA)

• Prince Court Medical Centre

 

 

X
5s