កម្មវិធី Financial Modelling 2020 ត្រលប់មកវិញសាជាថ្មីជាលើកទី២
ដោយសង្កេតឃើញថា សហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចំរើនដែលបាននឹងកំពុង រួមចំណែកជំរុញការងារ ក៏ដូចជាចលករមួយជំរុញឪ្យសេដ្ឋកិច្ចក្នុងស្រុកមានការកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាលចង់ឃើញ ៧០%នៃសហគ្រាសទាំងនោះមានបញ្ជិកាគណនេយ្យហិរញ្ញវត្ថុត្រឹមត្រូវស្របតាមស្តង់ដារក្នុងស្រុកត្រឹមឆ្នាំ ២០២៥ នោះ ដើម្បីរួមចំណែក យើងខ្ញុំបានបង្កើតវគ្គបណ្តុះបណ្តាលមួយស្ដីពី “ការគ្រប់គ្រងការកេងបន្លំ ដោយប្រើប្រាស់ព័ត៍មានគណនេយ្យហិរញ្ញវត្ថុ “ (Financial Modelling) ក្នុងគោលបំណងដូចខាងក្រោម៖
- ពង្រឹងការយល់ដឹងនិងការប្រើប្រាស់ព័ត៍មានហិរញ្ញវត្ថុឪ្យមានប្រសិទ្ធភាពខ្ពស់
- យល់ដឹងពីការប្រើប្រព័ន្ធបច្ចេកវិទ្យាក្នុងការគ្រប់គ្រងព័ត៍មានគណនេយ្យហិរញ្ញវត្ថុ
- អាចប្រើទុនអ្នកដទៃតាមរយៈតម្លាភាពនៃបញ្ជីគណនេយ្យ
កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩
ម៉ោង៖ ៩ព្រឹក ដល់ម៉ោង ៥ល្ងាច
ទីតាំង៖ សាល Sunflower សណ្ឋាគារ ហ៊ីម៉ាវ៉ារី
តម្លៃសំបុត្រ៖ ១៦៥ ដុល្លារ
តម្លៃសំបុត្រ៖ ៩៩ដុល្លារ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី ០៩ ខែវិច្ឆិកា ២០១៩
សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធី Financial Modeling 2020 នេះមានវាគ្មិនចំនួន ៣រូប ដែលសុទ្ធតែមានចំណេះដឹង និងបទពិសោធន៍ក្នុងការងារនិងអាជីវកម្ម។
វាគ្មិនទី១៖ លោក សាន ឫទ្ធី បច្ចុប្បន្ន ជាអគ្គនាយក ក្រុមហ៊ុន ប៊ី អេស អ៊ី (BSE ACCOUNTING) ដែលជាក្រុមហ៊ុននាំមុខគេមួយក្នុងការផ្តល់សេវាកម្មប្រឹក្សា លើ គណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដារកម្ពុជា
- លោកក៏ជាក្រុមប្រឹក្សាភិបាល និងទីប្រឹក្សារបស់ក្រុមហ៊ុនក្នុងស្រុកមួយចំនួនផ្សេងទៀតដែរ
- មុនបំរើការនៅ ក្រុមហ៊ុន ប៊ី អេស អ៊ី លោកក៏បានបំរើការងារនៅក្រុមហ៊ុនលំដាប់អន្តរជាតិមួយ គឺក្រុមហ៊ុនសវនកម្ម KPMG
- មានបទពិសោធន៍ជាង ១៥ ឆ្នាំលើវិស័យនេះ លោកបាននឹងកំពុងចូលរួមដោះស្រាយបញ្ហារបស់ក្រុមហ៊ុន សហគ្រាសតូចធំ ស្ទើរគ្រប់វិស័យ ដែលក្នុងនោះរួមមាន វីស័យរោងចក្រកាត់ដេរ វិស័យសណ្ថាគារ និងភោជនីយដ្ឋាន កាហ្វេ វិស័យនាំចេញនាំចូល វិស័យទិញលក់ និងវិស័យសាងសង់សំណង់ផ្សេងៗទៀត
- ភាពប៉ិនប្រសព្វលើជំនាញវិជ្ជាជីវៈរបស់លោក ធ្វើឪ្យស្ថាននីយ៍ទូរទស្សន៍ ដូចជា MYTV និង SEATV (អាស៊ីអាគ្នេយ៍) អញ្ជើញលោកជារឿយៗចួលរួមចែករំលែកបញ្ហាប្រឈមទូទៅ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារកម្ពុជាផងដែរ
- មិនត្រឹមតែប៉ុណ្នោះសារព័ត៍មានមួយចំនួនដូចជា business Cambodia និង BNews ក៏ធ្លាប់យកស្នាដៃ និងបទពិសោធន៍របស់លោកទៅចុះផ្សាយដែរ
- លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងជាអតីតសិស្ស ACCA ផងដែរ
វាគ្មិនទី២៖ លោក ខន ឈុនដារា នាយកប្រតិបត្តិ KOI កម្ពុជា
វាគ្មិនទី៣៖ លោក តូច ជាកាដូ មន្ត្រីពន្ធដារ និងជាអនុប្រធាន SMEs
បញ្ចប់វគ្គនេះ លោកអ្នកនឹងទទូលបាន៖
- យល់ដឹងពីការគ្រប់គ្រងការកេងបន្លំតាមរយៈរបាយការណ៍ហិរញ្ញវត្ថុ
- យល់ដឹងថាតើគួរយករបាយការណ៍អ្វីខ្លះពីគណនេយ្យករក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ
- យល់ដឹងថាតើត្រូវរៀនសូត្រប្រើរបាយការណ៍ហិរញ្ញវត្ថុណាខ្លះ ដើម្បីត្រៀមដកខ្លួនចេញពីការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ
- យល់ដឹងពីសារៈសំខាន់នៃថ្លៃដើម និងប្រាក់ចំណេញដុល
- យល់ដឹងពីទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម និងគណនេយ្យករ
- ឱកាសបង្កើនដៃគូអាជីវកម្មជាមួយក្រុមហ៊ុនល្បីៗជាច្រើន
ទំនាក់ទំនង៖ 012 50 40 86 | 015 37 33 77