សាកលវិទ្យាល័យ CUS បានរៀបចំដំណើរទស្សនកិច្ចសម្រាប់និស្សិតរបស់ខ្លួនទៅកាន់រាជធានីភ្នំពេញ
នៅថ្ងៃទី ១០ខែធ្នូ ឆ្នាំ២០១៩ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS ទាំង ៦សាខាខេត្ត បានរៀបចំក្បួនរថយន្តដឹកនាំនិស្សិតមកទស្សនៈកិច្ច ដោយផ្ដើមចេញដំណើរពីសាខាសកលវិទ្យាល័យខេត្តនីមួយៗ ឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្រ្តមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដូចជាវិមានឈ្នះឈ្នះ សារមន្ទីរទួលស្លែង ព្រះបរមរាជវាំង វត្តភ្នំ និងជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
ដំណើរទស្សនកិច្ចបង្កើតឡើងក្នុងគោលបំណងចង់ឲ្យនិស្សិតទាំងមានការស្វែងយល់ឲ្យច្បាស់ពីតំបន់ប្រវត្តិសាស្រ្តនានា ក្នុងទីក្រុងភ្នំពេញ ជាពិេសសបានបង្កើនចំណេះដឹងមួយចំនួនទៀត ក្រៅពីការសិក្សាក្នុងថ្នាក់រៀន។
គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី១ទេ ដែលសកលវិទ្យាល័យ CUS បានរៀបចំដំណើរទស្សនៈកិច្ចទៅដល់និស្សិតរបស់ខ្លួនក្នុងនិងក្រៅប្រទេស ក្នុងគោលបំណងបង្កើតចំណងទំនាក់ទំនង ពង្រីកចំណេះដឹង បទពិសោធន៍ និងការស្វែងយល់ពីស្ថានភាពទូទៅនៃប្រទេសកម្ពុជានិងបណ្ដាប្រទេសនានាថែមទៀតផង។
អ្វីដែលពិសេសនោះនាព្រឹកថ្ងៃទី១១ ខែ ធ្នូ ២០១៩ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញមកប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត ជូននិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS)ចំនួន ជាង ៦ ពាន់នាក់ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០១៧-២០១៨ និង ឆ្នាំ សិក្សា ២0១៨-០១៩ ។ ដូច្នេះនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះមកពីពីរសាខាគោលក្នុងរាជធានីភ្នំពេញនិងសាខាទាំង ៦ទៀតពីបណ្តាខេត្តរួមមាន កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និង ខេត្តកំពត ៕
គួរបន្ថែមទៀតថា ក្នុងចំណោមសាកលវិទ្យាល័យធំៗ CUS មានថ្លៃសិក្សាសមរម្យជាងគេនិងមានការ បណ្តុះបណ្តាល ធនធានមនុស្សឲ្យមាន៖
១- គុណភាព មានន័យថា ការបង្រៀន ការរៀន ការអនុវត្ត ការស្រាវជ្រាវ និងសេវាកម្មគ្រប់ប្រភេទប្រកបដោយគុណភាពខ្ពស់
២-សមត្ថភាពវិជ្ជាជីវៈ បណ្តុះបណ្តាលឲ្យមានចំណេះដឹង និងចំណេះធ្វើពិតប្រាកដ
៣-បុគ្គលិកលក្ខណសម្បត្តិល្អ គឺបណ្តុះបណ្តាលឲ្យមានចរិយាសម្បត្តិ រូបសម្បត្តិ ភាពសកម្មក្នុងការងារ និងសិល្បៈនៃការរស់នៅល្អ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS មាន ការរីកចម្រើនយ៉ាងខ្លាំង ដោយមានទីតាំង និងសាខាទាំងអស់ចំនួន៨ និងមានកំណើននិស្សិតដល់ជិត ពីរម៉ឺននាក់ កំពុងសិក្សាក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ។ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការនិងចុះអនុស្សរណៈយោគយល់(MOU) ជាមួយស្ថាប័ន ក្រុមហ៊ុន អង្គការជិត៥០០ ដើម្បីបង្ក លក្ខណៈ ឲ្យនិស្សិត ចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ការបង្កើតមុខរបររបស់និស្សិតក្រោយ បញ្ចប់កាសិក្សា របស់ខ្លួន៕