បារខែមកំពង់ចាម ត្រលប់មកវិញសារជាថ្មីក្នុងឆ្នាំ២០១៩ជាមួយនឹងចំណេះដឹងថ្មីៗ
ជាមួយនឹងភាពជោគជ័យរបស់ Barcamp Kompong Cham 2018 កន្លងទៅ ដែលមានអ្នកចូលរួមប្រមាណជាង១០០០នាក់ និងវាគ្មិនចំនួន៣០រូប ពេលនេះកម្មវិធី Barcamp Kompong Cham 2019 បានត្រលប់មកវិញហើយលើទឹកដីខេត្តកំពង់ចាមជាមួយភាពប្លែក អស្ចារ្យជាងមុន។
កម្មវិធី Barcamp Kompong Cham 2019 ត្រូវបានប្រកាសជាផ្លូវការ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ និង ១៥ ខែធ្នូ ឆ្នាំ២០១៩ នៅសកលវិទ្យាល័យជាស៊ីមកំចាយមា សាខាខេត្តកំពង់ចាម។
Barcamp Kompong Cham 2019 នេះគឺជាកម្មវិធីសិក្ខាសាលាបច្ចេកវិទ្យានិង Startup ដែលបើកជាសាធារណៈដើម្បីសាធារណៈជនចូលរួម ដែលក្នុងនោះមានអ្នកចូលរួមប្រមាណ ១០០០នាក់ វាគ្មិន៣០រូប ប្រធានបទចំនួន៣០ អ្នកតាំងពិពណ៌ចំនួន១០ស្ដង់ និងអ្នកស្ម័គ្រចិត្តនិងដៃគូសហការចំនួន ៣០រូប ដែលនឹងចូលរួមក្នុងការបង្កើតកម្មវិធីនេះឡើងក្នុងទឹកដីខេត្តកំពង់ចាម។
ក្នុងរយៈពេល២ថ្ងៃនេះអ្នកចូលរួមនឹងទទួលបាននូវចំណេះដឹងនិងសកម្មភាពផ្សេងៗដូចជាការពិភាក្សា ការបង្ហាញ ការតាំងពិពណ៌ ចំណុចកត់ចំណាំផ្សេងៗ។ ប៉ុន្តែសំខាន់ជាងនេះនោះគឺ អ្នកចូលរួមនឹងអាចទទួលបាននូវចំណេះដឹងដែលមានប្រធានបទផ្សេងៗជាច្រើនទាក់ទងនឹងការបំផុសគំនិត ការអភិវឌ្ឍអាជីវកម្ម បច្ចេកវិទ្យា ជាច្រើនទៀត។ លើសពីនេះអ្នកចួលរួមអាចមានឱកាសបង្កើតបណ្ដាញទំនាក់ទំនងជាមួយអ្នកជំនាញ ម្ចាស់អាជីវកម្ម អ្នកអប់រំ អ្នកបច្ចេកវិទ្យា និងសិស្សនិស្សិតជាច្រើនទៀត ដើម្បីក្រេបជញ្ចក់យកចំណេះដឹងថ្មីៗ ជំនាញ ផ្នត់គំនិត និងបណ្ដាញទំនាក់ទំនង។
Barcamp Kompong Cham 2019 ដំណើរការទៅបានដោយមានការចួលរួមគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា សកលវិទ្យាល័យជាស៊ីមកំចាយមា ដៃគូសហការធំ Smart Axiata ដៃគូសហការ EZECOM និងការចូលរួមចំណែកពី KOOMPI និងដៃគូសហការពី National Institute of Posts, Telecoms & ICT (NIPTICT), Young Entrepreneurs Association of Cambodia (YEAC), Open Institute, and Emerald HUB Coworking space និងដៃគូសហការផ្សព្វផ្សាយ GeeksinCambodia និង BizKhmer។
គួរបញ្ជាក់ផងដែរថា Barcamp គឺជាសហគមន៍សកលមួយដែលបង្កើតឡើងសម្រាប់មនុស្សគ្រប់គ្នាដែលអាចចួលរួមចំណែកចែករំលែកចំណេះដឹង និងសម្រាប់មនុស្សទាំងអស់ដែលចង់ចែករំលែក ស្ដាប់ និងរៀនសូត្រអំពីអ្វីថ្មីៗ។
Barcamp Cambodia ប្ដេជ្ញាក្នុងការធ្វើការរួមគ្នាពីស្ថាប័ននិងអាជីវកម្មដើម្បីបង្កើតនូវឥទ្ធិពលជាវិជ្ជមានក្នុងសង្គមកម្ពុជាតាមរយៈការចែករំលែកចំណេះដឹង បង្កើតកន្លែងចែករំលែកពីអ្នកបង្កើតនូវអ្វីថ្មីៗ និងអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យផ្សេងៗ។ គិតមកត្រឹមពេលនេះ Barcamp Cambodia បានគៀងគរអ្នកចួលរួមសរុបប្រមាណ ៥០ ០០០នាក់ដែលជាសិស្សនិស្សិត អ្នកអាជីព សហគ្រិន និងវាគ្មិនចំនួន១០០០រួប សកលវិទ្យាល័យចំនួន២០ និងក្រុមហ៊ុនិងអង្គភាពនានាចំនួន២០០០។
ប្រធានបទនៅក្នុងបារខែមកំពង់ចាម អាចមើលក្នុងតារាងប្រធានបទ៖ http://bit.ly/33FsIv5
បារខែមមានប្រធានបទជាង ៣០ និងមកដល់នៅ ថ្ងៃទី១៤ - ១៥ ខែ ធ្នូ ឆ្នាំ២០១៩ ម៉ោង ៧:០០នាទីព្រឹក ដល់ ១៧:០០នាទីល្ងាច ក្នុងបរិវេណ សាកលវិទ្យាល័យ ជា ស៊ីមកំចាយមារ សាខាខេត្តកំពង់ចាម
ចុះឈ្មោះ https://barcampkc19.eventbrite.com/
ព័ត៌មានបន្ថែម 010307575
របៀបចុះឈ្មោះដើម្បីទទួលបានអាវយឺត
១- ត្រូវចុះឈ្មោះ https://barcampkc19.eventbrite.com
២- ត្រូវមកចូលរួម បារខែមនៅ ថ្ងៃទី១៤ - ១៥ ខែ ធ្នូ ឆ្នាំ២០១៩ ម៉ោង ៧:០០នាទីព្រឹក ដល់ ១៧:០០នាទីល្ងាច ក្នុងបរិវេណ សាកលវិទ្យាល័យ ជា ស៊ីមកំចាយមារ សាខាខេត្តកំពង់ចាម (ចំនួនមានកំណត់)
ព័ត៌មានបន្ថែម 010307575