ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជួយជំរុញរបៀបវារៈសេដ្ឋកិច្ចឌីជីថល
ភ្នំពេញ ថ្ងៃទី 6 ខែ ធ្នូ ឆ្នាំ ២០១៩៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគាំទ្ររបៀបវារៈសេដ្ឋកិច្ចឌីជីថលនៃព្រឹត្តិការណ៍ការយល់ដឹងអំពី និងនិន្នាការធុរកិច្ចនិងការកសាងបណ្តាញ ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណានៅថ្ងៃនេះ។
ក្រុមហ៊ុន សែលកាត ធនាគារឯកទេស វីង និង អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ចំណុះឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ដែលនឹងត្រូវចូលរួមដោយថ្នាក់ដឹកនាំធុរកិច្ចកម្ពុជាជាង ១០០ នាក់។
របៀបវារៈរបស់កម្មវិធីផ្តោតសំខាន់លើការចែករំលែកអំពីនិន្នាការដែលកំពុងផ្លាស់ប្តូរអាជីវកម្មសម័យ ទំនើប ការផ្លាស់ប្តូរទីផ្សារការងារ សេវាកម្មផ្នែកឌីជីថល និងសារៈសំខាន់នៃទិន្នន័យ។
ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាចំណុះឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងបី សែលកាត វីង និង អ៊ីហ្ស៊ីខម នឹងធ្វើបទបង្ហាញអំពីរបៀបដែលអាជីវកម្មរបស់ពួកគេ បានកំពុងផ្លាស់ប្ដូរ ផ្នែកឌីជីថល នៅប្រទេសកម្ពុជាក៏ដូចជាផលិតផលនិងសេវាកម្មថ្មីៗដែលគាំទ្រនិងជួយជំរុញប្រសិទ្ធភាពសម្រាប់ទីផ្សារសាជីវកម្ម។
លោក អៀន វ៉ាតសុន ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងក៏ជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានជួយគាំទ្រ រដ្ឋាភិបាល អាជីវកម្ម និងប្រជាជនកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
វាគ្មិនសំខាន់ៗ ដែលនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះរួមមាន៖
● ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
● លោកស្រី Elaine Ng នាយកក្រុមហ៊ុន Management Resources Consultants Asia
● លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយឌីជីថល
● លោក Joseph Telfer អ្នកគ្រប់គ្រងទូទៅនៅ Mekong Big Data
● លោក អៀន វ៉ាតសុន ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងក៏ជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត
● លោក Manu Rajan អគ្គនាយកធនាគារឯកទេស វីង
● លោកស្រី Yuni Lee Heathcote នាយិកាប្រតិបត្តិ អ៊ីហ្ស៊ីខម