ចង់ធ្វើការក្នុងក្រុមហ៊ុនថៃតែមិនចេះភាសាថៃមែនទេ តោះមករៀននៅសាលាភាសាថៃក្រុងថេប​



ទីផ្សារការងារនាពេលបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងខ្លាំង អ្នកដែលមានកម្រិតចំណេះដឹងខ្ពស់តែងមានលទ្ធភាពទទួលបានឱកាសការងារខ្ពស់ដូចគ្នា។ ស្របពេលជាមួយគ្នានេះចំណេះដឹងផ្នែកភាសាក៏ជាសញ្ញាវិជ្ជមានមួយជម្រុញអ្នកមានងាយស្វែងរកការងារធ្វើជាងអ្នកដទៃដែរ។

បើងាកទៅមើលទីផ្សារការងារពីក្រុមហ៊ុនថៃដែលចូលមកប្រទេសកម្ពុជានាពេលនេះ ក៏ហាក់មានការកើនឡើងខ្ពស់ ក្នុងនោះគេសង្កេតឃើញថាទំនោរជនជាតិថៃមកកាន់ការងារផ្ទាល់ក្នុងមុខតំណែងជាថ្នាក់ដឹកនាំកម្រិតណាមួយក៏មានច្រើន។ 

មួយវិញទៀត ក្រុមហ៊ុន ឬពាណិជ្ជករថៃដែលចូលមកប្រទេសកម្ពុជាក្នុងពេលតាំងពីព័រណ៌ផលិតផលថៃជាដើមព្យាយាមស្វែងរកតំណាងចែកចាយ ឬចង់មកបើកសាខានៅកម្ពុជាតែពួកគេត្រូវជួបការលំបាកក្នុងការស្វែងរកបុគ្គលិកដែលអាចទំនាក់ទំនងផ្ទាល់។ មានក្រុមហ៊ុនមួយចំនួនត្រូវការច្រើនជ្រើសរើសបុគ្គលិកដែលចេះទាំងភាសាអង់គ្លេស និងភាសាថៃជាហេតុនាំឲ្យបេក្ខជនបាត់បង់ឱកាសទទួលបានការងារដែលត្រូវនឹងជំនាញព្រោះបញ្ហាភាសានេះ។

ជាក់ស្តែងទៅយើងអាចមើលឃើញថា គ្រាន់តែកង្វះខាតផ្នែកភាសាមួយសោះធ្វើឲ្យធនធានមនុស្សត្រូវបាត់បង់ឱកាសមួយផ្នែកក្នុងការទទួលបានការងារ បាត់បង់ឱកាសអភិវឌ្ឍន៍ខ្លួន ពិសេសគឺបាត់បង់ចំណូលតែម្តង។ រឿងដោយឡែកមួយទៀតដែលជាការកត់សម្គាល់ដែរសម្រាប់ពេលបច្ចុប្បន្នគឺប្រជាជនខ្មែរភាគច្រើនជាអ្នកប្រកបរបរអាជីវកម្មនិយមឡើងទៅប្រទេសថៃដើម្បីយកទំនិញដូចជា សំលៀកបំពាក់ របស់របរប្រើប្រាស់ ឬនំចំណីជាដើមពីប្រទេសថៃផ្ទាល់មកលក់។ ការដែលមិនចេះភាសាជាបញ្ហារារាំងធំមួយព្រោះគាត់អាចនឹងខាតបង់លើការជួលអ្នកបកប្រែ ឬការកែងបន្លំតម្លៃពីសំណាក់អ្នកលក់ ក៏ដូចជាអ្នកបកប្រែ។

តែកុំទាន់អាលពិបាកចិត្ត ឱកាសមិនទាន់រត់ទៅណាទេអ្នកនៅមានពេលវេលាដើម្បីចាប់យកការងារ និងការអភិវឌ្ឍខ្លួនបានដោយសិក្សាភាសាថៃនៅ សាលាភាសាថៃក្រុងថេប โรงเรียนภาษาไทยกรุงเทพ ជាសាលាមួយផ្តល់ការបណ្ដុះបណ្ដាលដល់សិស្សគ្រប់វ័យ ទាំងអ្នកមិនចេះសោះ និងអ្នកធ្លាប់ចេះភាសាថៃខ្លះៗ។ សិក្សានៅ សាលាភាសាថៃក្រុងថេប โรงเรียนภาษาไทยกรุงเทพ ជួយឲ្យអ្នកទទួលបានចំណេះដឹងងាយយល់ ឆាប់ចេះទាំងការសន្ទនា ការស្តាប់ ការអានដោយប្រើរយៈពេលខ្លី សម្រាប់អ្នកដែលមិនធ្លាប់ចេះសោះនឹងអាចប្រើប្រាស់ការស្តាប់ ការសន្ទនាក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ 

លើសពីនេះនៅ សាលាភាសាថៃក្រុងថេប โรงเรียนภาษาไทยกรุงเทพ ក៏មានវគ្គសិក្សាពិសេសបន្ថែមទៀតគឺ៖

១) ថ្នាក់ភាសាថៃសម្រាប់ដំណើរកម្សាន្ត និងពិនិត្យជម្ងឺ

២) ថ្នាក់បកប្រែព័ត៌មាន កាសែត និងទស្សនាវដ្តី

៣) ថ្នាក់បង្វឹកបកប្រែផ្ទាល់មាត់ និងបកប្រែរឿងភាគ

៤) ថ្នាក់បង្វឹកគ្រូបង្រៀនភាសាថៃ

បើនិយាយពីគ្រូវិញ អ្នកសិក្សានឹងទទួលបានការបណ្ដុះបណ្ដាលពីគ្រូជនជាតិខ្មែរដែលមានបទពិសោធន៍ និងចំណេះដឹងភាសាថៃជ្រៅជ្រះ ក៏ដូចជាគ្រូជនជាតិដើមថៃដែលនឹងជួយបង្ហាត់ដល់ការពត់សម្លេងបានយ៉ាងល្អ។ 

ចំណាយពេលតិចទទួលបានចំណេះដឹងច្រើន ចំណេញទាំងថវិកាអ្នករៀនអាចយកទៅប្រើការបានមិនខាតពេលវេលា ពិតជាឱកាសល្អដែលអ្នកចង់ចេះ ចង់ប្រើភាសាថៃមិនគួរមើលរំលងសាលាភាសាថៃក្រុងថេប โรงเรียนภาษาไทยกรุงเทพ៕

ដោយ៖ យ៉ាយ៉ា

 

X
5s