ចំណុចដែលមាតាបិតាគួរពិចារណាឲ្យបានច្បាស់លាស់មុននឹងជ្រើសរើសទឹកដោះគោសម្រាប់កុមារ
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ រដ្ឋបាលចំណីអាហារនិងឱសថ Food and Drug Administration (FDA) បានអនុម័តឲ្យប្រើថ្នាំអរម៉ូនស្តេរ៉ូអ៊ីត និងអរម៉ូនមួយចំនួនសម្រាប់គោ និងចៀមរួមមាន អឺស្ត្រូសែនធម្មជាតិ ប្រូសេស្តេរ៉ូន តេស្តូស្តេរ៉ូន និងកំណែសំយោគមួយចំនួនទៀតលើអរម៉ូនទាំងនេះ។
ពពួកអរម៉ូនទាំងនេះដើរតួក្នុងការបង្កើនអត្រាឬកម្រិតលូតលាស់របស់សត្វ និងចូលរួមក្នុងការបង្កើនប្រសិទ្ធភាពបំប្លែងចំណីដែលពួកគេស៊ីទៅជាសាច់ (ធ្វើឲ្យមានសាច់ និងទឹកដោះច្រើន)។ ក៏មានកសិដ្ឋានមួយចំនួនបានប្រើពពួកអរម៉ូនភេទក្នុងចំណីរបស់សត្វ ដែលធ្វើឲ្យសត្វមានការលូតលាស់លឿន ឆាប់ធំ មានសាច់ច្រើន មានទឹកដោះច្រើន ហើយក៏មានលទ្ធភាពបង្កើតកូនខ្ពស់ (ចំនួនច្រើនដែរ)។
(គោដែលផ្តល់ចំណីអរម៉ូន)
ថ្នាំអង់ទីប្យូទិចត្រូវបានគេប្រើនៅក្នុងចំណីសត្វអស់រយៈពេលប្រហែលជា ៥០ ឆ្នាំមកហើយចាប់តាំងពីគេរកឃើញថា វាមិនត្រឹមតែជាភ្នាក់ងារប្រឆាំងនឹងអតិសុខុមប្រាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភ្នាក់ងារជំរុញកំណើនផលិតផលសត្វ (សាច់និងទឹកដោះជាដើម)។ ទោះយ៉ាងណាមកដល់ពេលនេះគេចាត់ទុកថា ការប្រើប្រាស់ថ្នាំអង់ទីប្យូទិចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពផលិតកម្ម និងការជំរុញភាពធំធាត់។ សត្វទទួលអាហារដែលមានបន្ថែមថ្នាំអង់ទីប្យូទិចក្នុងរយៈពេលមួយ សារពាង្គកាយវាក៏ចាប់ផ្តើមរក្សាទុកបាក់តេរីដែលធន់នឹងថ្នាំអង់ទីប្យូទិចនោះ បន្ទាប់មកបាក់តេរីទាំងនេះរីកសាយនៅក្នុងខ្លួនសត្វ។ តាមរយៈអន្តរកម្មបាក់តេរីនេះ វានឹងបង្កើតភាពស៊ាំនៃបាក់តេរីទាំងនោះក្នុងខ្លួនសត្វ ហើយក៏អាចបង្កជាបាក់តេរីថ្មី ឬជំងឺថ្មី ដែលវាក៏នឹងបង្កជាផលលំបាកមួយក្នុងការព្យាបាលដែរ។
(រូបភាពគោដែលចិញ្ចឹមក្នុងកសិដ្ឋាន ដោយផ្តល់អាហារកែច្នៃនិងថ្នាំអង់ទីប្យូទិច)
ទោះបីជាអរម៉ូន និងសារធាតុដែលជាថ្នាំអង់ទីប្យូទិចទាំងនេះត្រូវគេអនុញ្ញាតឲ្យប្រើប្រាស់ក្នុងចំណីសត្វក៏ពិតមែន តែវាក៏នៅតែផ្តល់ផលប៉ះពាល់ដល់សុខភាពមនុស្សបន្ទាប់ពីបរិភោគសាច់ និងទឹកដោះពីសត្វទាំងនោះដូចគ្នា។ នៅក្នុងម្សៅទឹកដោះគោក៏ដូចគ្នាដែរ បើទឹកដោះគោដែលប្រើសម្រាប់ផលិតនោះយកចេញពីសត្វគោដែលចិញ្ចឹមមិនត្រឹមត្រូវតាមស្តង់ដារ មានបន្ថែមអរម៉ូន និងអាហារដែលមានពពួកថ្នាំអង់ទីប្យូទិច ទឹកដោះឬម្សៅទឹកដោះគោនោះនឹងក៏អាចនឹងមិនល្អគ្រប់គ្រាន់សម្រាប់សុខភាពអ្នកទទួលទានដែរ។
(គោដែលផ្តល់ចំណីកែច្នៃបន្ថែមសារធាតុជំរុញការលូតលាស់ឆាប់)
ទឹកដោះគោញូត្រាវីស៍ ត្រូវបានផលិតចេញទឹកដោះសត្វគោល្អដែលចិញ្ចឹមនៅក្នុងកសិដ្ឋាន Sun Wild Farm របស់ប្រទេសអូស្រ្តាលី និងជាប្រទេសដែលមានភាពល្បីល្បាញខាងផ្គត់ផ្គង់កសិផលស្រស់។ ការចិញ្ចឹមគោក្នុងកសិដ្ឋាន Sun Wild Farm នេះគឺគេព្រលែងហ្វូងគោឲ្យដើរស៊ីស្មៅនៅតាមជ្រលងភ្នំ Goulburn Valley និងមិនមានការបន្ថែមថ្នាំអង់ទីប្យូទិច អរម៉ូនស្តេរ៉ូអ៊ីន ឬអរម៉ូននានាដែលជំរុញឲ្យគោឆាប់ធំ ផ្តល់ទឹកដោះច្រើនឡើយ ព្រោះពូជគោដែលល្អមានលទ្ធភាពផ្តល់ទិន្នផលខ្ពស់ ដោយគ្រាន់តែផ្តល់អាហារល្អតាមធម្មជាតិប៉ុណ្ណោះ។
(គោដែលចិញ្ចឹមក្នុងកសិដ្ឋាន Sun Wild Farm)
ទឹកដោះដែលបានមកពីកសិដ្ឋានត្រូវដឹកទៅកន្លែងផលិត (រោងចក្រ) ក្នុងរយៈចម្ងាយខ្លី (តិចជាង ២០គីឡូម៉ែត្រ) ដោយធានាបាននូវភាពស្រស់មិនចាំបាច់ដាក់សារធាតុរក្សាទុក ជាហេតុនាំឲ្យម្សៅទឹកដោះគោផលិតចេញមានគុណភាពខ្ពស់ និងល្អសម្រាប់សុខភាព។
(ទឹកដោះគោផលិតក្នុងកសិដ្ឋាន Sun Wild Farm)
មាតាបិតាគ្រប់រូបគួរតែគិតគូរពីបញ្ហានេះឲ្យបានហ្មត់ចត់ មុនពេលសម្រេចចិត្តជ្រើសយកម្សៅទឹកដោះគោសម្រាប់កូនតូចរបស់លោកអ្នក។ មុនពេលទិញមាតាបិតាគួរសាកសួរព័ត៌មានពីអ្នកលក់ឲ្យបានច្រើន តែក្នុងករណីអ្នកលក់មិនមានព័ត៌មានផ្តល់ជូនគ្រប់គ្រាន់ មាតាបិតាគួរស្វែងរកព័ត៌មានពីប្រភពផលិតតាមអ៊ីនអឺណិត តាមវេបសាយក្រុមហ៊ុនថា ទឹកដោះគោដែលយកមកផលិត រោងចក្រផលិត ខ្សែសង្វាក់ផលិតកម្មពិតជាស្របតាមស្តង់ដារត្រឹមត្រូវ ផ្តល់ជូននូវផលិតផលសម្រេចដែលមានគុណភាពសម្រាប់បុត្រធីតាលោកអ្នកពិតប្រាកដមែន។ បន្ថែមពីនេះលោកអ្នកក៏គួរពិនិត្យឲ្យបានជាក់លាក់លើសារធាតុផ្សំរបស់ទឹកដោះគោ ដែលមានបញ្ជាក់លើសំបកកំប៉ុងមុនពេលសម្រេចចិត្តទិញយកមកប្រើប្រាស់៕
ដោយ៖ យ៉ាយ៉ា