លោក លន់ បូរី៖ វិស័យអចលនវត្ថុកម្ពុជានៅតែមានស្ថិរភាពនិងបន្តរីកចម្រើនទៅមុខជាវិជ្ជមាន​



ដោយមើលឃើញពីស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជានាពេលកន្លងមក លោក លន់ បូរី  ទីប្រឹក្សារបស់លោក ច្រឹក សុខនឹម ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានសុទិដ្ធិនិយមចំពោះទីផ្សារអចលនវត្ថុកម្ពុជាថានៅតែមានស្ថិរភាព និងបន្តការរីកចម្រើនទៅមុខ ដោយសារកត្តាសំខាន់ចំនួន៤ ដូចខាងក្រោម៖

១) នយោបាយ
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសជាតិមានស្ថិរភាពនយោយបាយល្អ ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសក្នុងការវិនិយោគទុនកាន់តែច្រើន ដើម្បីជួយជំរុញទីផ្សារអចលនវត្ថុ ក៏ដូចជាគ្រប់វិស័យអោយទទួលបានការរីកចម្រើន។

២) សេដ្ឋកិច្ច
ដោយផ្អែកលើតួលេខរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រទេសកម្ពុជាយើងទទួលបានកំណើនជាមធ្យម ៧%ក្នុងឆ្នាំ២០១៩នេះបន្តទៀត ដែលជាសញ្ញាណដ៏ល្អសំរាប់ការទាក់ទាញ ការវិនិយោគមិនថាអ្នកស្រុក ឬក្រៅប្រទេសក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

៣) ធនធានមនុស្ស
ជាមួយនឹងការរីកចំម្រើនក្នុងវិស័យអចលនវត្ថុនេះផងដែរ យើងក៏មិនភ្លេចពីតំរូវការធនធានមនុស្សដែលមានទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងការជួយជំរុញប្រតិបត្តិការក្រុមហ៊ុននីមួយៗ ក៏ដូចជាវិស័យទាំងមូល ដូចលោកអ្នកបានដឹងហើយថា ដើម្បីបំពេញតំរូវការធនធានមនុស្សដែលមានសមត្ថភាព សមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំវគ្គបណ្តូះបណ្តាលជំនាញ ដល់ភ្នាក់ងារអចលនវត្ថុ ដើម្បីធើ្វឲ្យប្រាកដពីភាពច្បាស់លាស់ក្នុងការប្រកបអាជីព និងការងារឲ្យមានតុល្យភាពសម្រាប់ទាំងអស់គ្នា។ 

៤) បច្ចេកវិទ្យា
ក្នុងទីផ្សារប្រកួតប្រជែងបច្ចុប្បន្ននេះ ពិភពលោកយើងទាំងមូលបានយកចិត្តទុកខ្ពស់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ហើយទាន់សម័យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ភាពងារស្រួល ក៏ដូចជាអាចបំពេញតំរូវការអតិថិជនបានឆាប់រហ័យ ក្នុងន័យនេះផងដែរលោក លន់ បូរី លើកទឹកចិត្តឲ្យបងប្អូនដែលជាម្ចាស់ក្រុមហ៊ុន និងនាយកប្រតិបត្តិចាប់ផ្តើមយកចិត្តទុកដាក់ ហើយអភិវឌ្ឍបច្ចេកវិទ្យា ដោយផ្អែកលើ វិសាលភាភអាជីវកម្ម ទំហំទីផ្សារ ប្រភេទផលិតផល ឬសេវាកម្ម ចំនួនអតិថិជនគោលដៅ ។ល។ 

 

គួរបញ្ជាក់ផងដែរថា លោក លន់ បូរី គឺជាអ្នកឯកទេសអចលនវត្ថុកម្រិតអន្តរជាតិ (Certified International Property Specialist - CIPS) ហើយពេលកន្លងមកនេះលោកទទួលបានការទទួលស្គាល់ជាអ្នកបង្វឹកភាពជាអ្នកដឹកនាំកម្រិតពិភពលោកពី សហរដ្ឋអាមេរិក និងជាអ្នកជំនាញធើ្វទីផ្សារ កម្រិតអាស៊ានពីប្រទេសឥណ្ឌូនេស៊ី។ គោលដៅចំបងរបស់លោកគឺជួយ គាំទ្រ វិស័យអចលនវត្ថុ បេសកកម្មសមាគម និងសមាជិកទាំងអស់ ដោយផ្តាតសំខាន់លើចំណុចធំៗ៣ ដូចខាងក្រោម៖

១) យុទ្ធសាស្រ្តធើ្វទីផ្សារ 
២) យុទ្ធសាស្រ្តលក់ និងទិញអចលនវត្ថុ
៣) យន្តការគ្រប់គ្រង និងដឹកនាំក្រុមហ៊ុន

យោងតាមចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ លោក លន់ បូរី ប្តេជ្ញាថានឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការធើ្វអោយវិស័យអចលនវត្ថុកម្ពុជាកាន់តែរីកចម្រើនមួយកម្រិតទៀត។ 

បើបងប្អូនមានចំណាប់អារម្មណ៍ក្នុងការលក់ ទិញអចលនវត្ថុគ្រប់ទំហំ សូមធើ្វការទំនាក់ទំនងដោយផ្ទាល់តាមរយៈលេខ ០៩២ ១១ ២៩ ២៩ លោកទីប្រឹក្សា លន់ បូរី នឹងផ្តល់ការព្រឹក្សាយោបល់ល្អៗមុខនឹងសម្រេចចិត្ត ទិញ លក់អចលនវត្ថុជាក់ស្តែង៕

 

X
5s