រកឃើញម្ចាស់ជ័យលាភីប្រចាំប្រទេសនិងក្នុងតំបន់ កម្មវិធី PropertyGuru Asia Property Awards លើកទី១៤
កម្មវិធីពានរង្វាន់វិស័យអចលនទ្រព្យដែលបានប្រារព្ធធ្វើអស់រយៈពេលជាច្រើនឆ្នាំ និងដែលមានភាពល្បីល្បាញបំផុតប្រចាំទ្វីបអាស៊ីមួយនេះ បានប្រកាសកម្មវិធីអបអរសាទរចុងក្រោយបំផុតជាមួយនឹងសេចក្ដីប្រកាសឈ្មោះម្ចាស់ជ័យលាភីពានរង្វាន់កម្មវិធី PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ2019 ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Kohler នៅថ្ងៃសុក្រ ទី22 ខែវិច្ឆិកា នៅសណ្ឋាគារ Athenee ដែលជាសណ្ឋាគារប្រណីតលំដាប់កំពូលបំផុតមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
នាឱកាសដ៏វិសេសវិសាលនេះ បេក្ខភាពជ្រើសតាំងប្រមាណជា 150 នាក់ ដែលតំណាងឱ្យម្ចាស់ជ័យលាភីធំៗមកពីកម្មវិធីប្រគល់ពានរង្វាន់ និងកម្មពិធីពិសាភោជនាអាហារពេលល្ងាចរបស់កម្មវិធី PropertyGuru Asia Property Awards នៅក្នុងឆ្នាំ2019 ត្រូវបានជាប់ឈ្មោះថាមានស្នាដៃឆ្នើមបំផុត “បេក្ខភាពឆ្នើមបំផុតនៅអាស៊ី” ដែលមាននៅក្នុងបញ្ជីទូលាយ និងបរិយាបន្ននៃចំណាត់ថ្នាក់ប្រចាំតំបន់នៅវគ្គ ផ្ដាច់ព្រ័ត្រ។
ក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្សសិង្ហបុរី ឈ្មោះ UOL Group Limited បានជាប់ឈ្មោះជាក្រុមហ៊ុនឆ្នើមបំផុតទាំងប្រាំបួននៅក្នុងតំបន់ ដោយទទួលបានពានរង្វាន់ដ៏ល្បីល្បាញបំផុតក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ឆ្នើមប្រចាំតំបន់អាស៊ី។ នេះគឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសសិង្ហបុរីនាឱកាសវគ្គ ផ្ដាច់ព្រ័ត្រ នេះ ដែលក្រុមហ៊ុនអភិវឌ្ឍន៍មកពីសំណាក់រដ្ឋបុរីមួយនេះ ទទួលបានពានរង្វាន់ប្រាំពីរនៅក្នុងថ្នាក់តំបន់។
លោក Liam Wee Sin ប្រធានប្រតិបត្តិគ្រុបរបស់ក្រុមហ៊ុន UOL Group Limited បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយ និងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងដ៏សំខាន់មួយនេះ។ យើងខ្ញុំពិតជាសប្បាយរីករាយខ្លាំងមែនទែនដែលមិនមែនត្រឹមតែសម្រាប់យើងខ្ញុំតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែយើងពិតជាសប្បាយរីករាយជាអនេកសម្រាប់អ្នកចូលរួមម្នាក់ៗ និងគ្រប់រូបទាំងអស់ ពីព្រោះថាពួកយើងម្នាក់ៗអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះមិនមែនដើម្បីតែពានរង្វាន់តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែពួកយើងមានវត្តមាននាកម្មវិធីដ៏សំខាន់មួយនេះគឺដើម្បីស្វែងយល់អំពីការវិវត្តគួរឱ្យកត់សម្គាល់នៅក្នុងវិស័យនេះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំយល់ឃើញថាកម្មវិធី PropertyGuru បានក្លាយជាឧបករណ៍ដ៏សំខាន់មិនអាចខ្វះបាននៅក្នុងការលើកកម្ពស់ស្តង់ដារនៃការឌីហ្សាញនៅក្នុងប្រទេសនីមួយៗក្នុងតំបន់អាស៊ី”។
ក្រុមហ៊ុន Triniti Land បានឈ្នះពានរង្វាន់ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ប៊ូទិកដ៏ឆ្នើមបំផុត (Best Boutique Developer) (នៅអាស៊ី) ដែលជាម្ចាស់ជ័យលាភីមួយក្នុងចំណោមម្ចាស់ជ័យលាភីទាំងបួនរបស់ប្រទេសឥណ្ឌូនេស៊ីនាវគ្គផ្ដាច់ព្រ័ត្រនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ឥណ្ឌូនេស៊ី គឺក្រុមហ៊ុន ASTRA Property & Hongkong Land បានឈ្នះពានរង្វាន់ថ្នាក់តំបន់ដ៏ល្បីល្បាញបំផុតសម្រាប់ផ្នែកអភិវឌ្ឍន៍ខុនដូប្រណីតលំដាប់ខ្ពស់បំផុត (នៅអាស៊ី) សម្រាប់គម្រោង Anandamaya Residences។
ប្រទេសហ្វីលីពីនបានឈ្នះពានរង្វាន់ថ្នាក់តំបន់ចំនួនបួន រួមមាន ពានរង្វាន់កិត្តិយសថ្មីនៃពានរង្វាន់សម្រាប់ផ្នែកអភិវឌ្ឍន៍ស្រុកធុរកិច្ចកណ្ដាលល្អបំផុត (CBD) (នៅអាស៊ី) និងផ្នែកឌីហ្សាញផែនការមេទីក្រុងល្អបំផុត (នៅអាស៊ី)។
ប្រទេសវៀតណាមក៏បានឈ្នះពានរង្វាន់ថ្នាក់តំបន់បី ផងដែរ រួមមានពានរង្វាន់ដ៏ល្បីល្បាញបំផុតផ្នែកអភិវឌ្ឍន៍ទីក្រុងល្អបំផុត (នៅអាស៊ី) សម្រាប់គម្រោង Kien A Corporation។ ពានរង្វាន់សម្រាប់ជ័យលាភីចំណាត់ថ្នាក់តំបន់ទាំងនេះ ត្រូវបានប្រគល់ជូនបន្ថែមពីលើពានរង្វាន់ដែលបានទទួលដោយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន CapitaLand Vietnam គឺលោក Chen Lian Pang ដែលបានឈ្នះពានរង្វាន់ ពីកម្មវិធី PropertyGuru Icon Award ឆ្នាំ2019។ ក្នុងនាមជាអ្នកទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខពីរតែម្នាក់គត់សម្រាប់កម្មវិធីពានរង្វាន់ដែលមានអាយុកាល 14 ឆ្នាំនេះ លោក Chen Lian Pang បានជាប់ឈ្មោះថាជាបុគ្គលឆ្នើមបំផុតដែលមានបុគ្គលិកលក្ខណៈអចលនទ្រព្យ (Real Estate Personality) ប្រចាំឆ្នាំនៃពានរង្វាន់អចលនទ្រព្យវៀតណាម PropertyGuru ឆ្នាំ2016។
លោក Chen Lian Pang បានមានប្រសាសន៍ថា “ភាពជោគជ័យដ៏ធំធេងនេះគឺមិនមែនជាសមិទ្ធផលដែលបានកើតចេញពីភាពដឹកនាំផ្ទាល់ខ្លួនរបស់ខ្ញុំនោះឡើយ ប៉ុន្តែវាគឺជាសមិទ្ធផលដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលគ្រប់រូបដែលបានចូលរួមគាំទ្រដល់រូបខ្ញុំសម្រាប់អាជីពការងារនៅក្នុងវិស័យអចលនទ្រព្យនេះ ជាពិសេស ថ្នាក់គ្រប់គ្រង សហការី និងបុគ្គលិកគ្រប់រូបទាំងអស់របស់ក្រុមហ៊ុន CapitaLand តែម្ដង ដែលបានចូលរួមសម្រេចចក្ខុវិស័យរបស់យើង”។
ប្រទេសថៃបានឈ្នះពានរង្វាន់ថ្នាក់តំបន់ចំនួនពីរ ខណៈដែលប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ីបានឈ្នះពានរង្វាន់តែម្នាក់មួយប៉ុណ្ណោះ។
មុនពេលឈានដល់កម្មវិធីវគ្គ ផ្ដាច់ព្រ័ត្រ នេះ ប្រទេសប្រមាណជា 50 ត្រូវបានប្រគល់ពានរង្វាន់ជាបន្តបន្ទាប់។ ម្ចាស់ពានរង្វាន់ទាំងអស់នេះ រួមមាន ក្រុមហ៊ុន Moncon Construction បានឈ្នះពានរង្វាន់ផ្នែកការឌីហ្សាញស្ថាបត្យកម្មសំណង់លំនៅដ្ឋានដ៏ឆ្នើមសម្រាប់គម្រោងអគារ Mandala Tower នៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards (ប្រទេសម៉ុងហ្គោល) សម្រាប់រដូវកាលទីពីរ (Second Edition)។ ម្ចាស់ជ័យលាភីនៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards (ចិនដីគោក ទីក្រុងហុងកុង ម៉ាកាវ) បានបន្តជាប់ចំណាត់ថ្នាក់ឡើងឈានដល់ម្ចាស់ជ័យលាភីទាំងបួនប្រចាំតំបន់ទាំងអស់គ្នានាវគ្គ ផ្ដាច់ព្រ័ត្រ ខណៈដែលបេក្ខភាពដែលបានឈ្នះពានរង្វាន់នាឱកាសកម្មវិធី PropertyGuru Asia Property Awards (ប្រទេសអូស្រ្តាលី) និងកម្មវិធី PropertyGuru Asia Property Awards (ស្រីលង្កា) ម្នាក់ៗបានឈ្នះតំណែងជាម្ចាស់ពានរង្វាន់មួយប្រចាំតំបន់។
នាឱកាសគម្រប់ខួបលើកទី 14 របស់ខ្លួន កម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards បានពង្រីកវិញ្ញាសារនៅក្នុងវគ្គ ផ្ដាច់ព្រ័ត្រ រហូតដល់ 30 ប្រភេទ ដែលបានបញ្ជាក់នូវសមិទ្ធផលជោគជ័យកាន់តែជាក់លាក់បន្ថែមទៀតនៅក្នុងវិស័យជាច្រើនរួមមាន ការឌីហ្សាញស្ថាបត្យកម្មទេសភាព ការឌីហ្សាញផ្នែកខាងក្នុងខុនដូ ការរៀបចំផែនការមេទីក្រុង ការអភិវឌ្ឍ CBD (ស្រុកធុរកិច្ចកណ្ដាល) និងអគារបៃតងជាដើម។
លោក Hari V. Krishnan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថា៖ “យើងធ្វើប្រតិបត្តិការ PropertyGuru ជាក្រុមហ៊ុនផ្អែកលើគុណតម្លៃ និងដោយផ្អែកទៅលើគុណតម្លៃស្នូលមួយដែលបានជំរុញទឹកចិត្តដល់យើង នោះគឺការបង្កើតសមិទ្ធផលជាបន្តបន្ទាប់បន្ថែមទៀត។ ទោះបីជាអ្វីក៏ដោយ ក៏មិនអាចធ្វើឱ្យយើងមានមោទនភាពជាងការស្មោះត្រង់ចំពោះគម្រោង និងចំពោះភាគីពាក់ព័ន្ធនៃអចលនទ្រព្យដែលជំរុញយើងឆ្ពោះទៅរកឧត្ដមភាពដែរ។ ទ្រព្យសម្បត្តិដែលមានការជំរុញទឹកចិត្តដ៏ខ្លាំងទាំងអស់នេះមិនមែនគ្រាន់តែជាគេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ គឺជាបុរីនៅក្នុងទីក្រុង ទេសភាពធម្មជាតិបៃតង សណ្ឋាគារដែលមានលក្ខណៈពិសេសដ៏អស្ចារ្យ ឌីហ្សាញសម្ព័ន្ធដែលការពារអាកាសធាតុ ទីធ្លាការងារប្រកបដោយនវានុវត្តន៍ និងចំណុចពិសេសជាច្រើនផ្សេងទៀត។ ទន្ទឹមនឹងទ្រព្យសម្បត្តិដែលមានការកំណត់និយាមច្បាស់លាស់ និងដៃគូនានារបស់យើង យើងសង្ឃឹមយ៉ាងមុតមាំថា នឹងមានការរីកចម្រើនកាន់តែច្រើនបន្ថែមទៀតនៅក្នុងទសវត្សរ៍ឆ្នាំ2020 នេះនៅពេលយើងឈានចូលនៅក្នុងដំណាក់កាលរីកចម្រើនថ្មីមួយទៀតរបស់យើង។”
មុនពេលឈានដល់កម្មវិធីប្រគល់ពានរង្វាន់វគ្គ ផ្ដាច់ព្រ័ត្រ កម្មវិធីនេះបានប្រគល់ពានរង្វាន់ជាង 330 និងបានប្រមូលផ្ដុំភ្ញៀវកិត្តិយសជាង 3,220 នាក់ឱ្យមកអញ្ជើញចូលរួមនៅក្នុងកម្មពិធីពិសាភោជនាអាហារពេលល្ងាចចំនួនប្រាំបីកម្មវិធី និងកម្មវិធីប្រគល់ពានរង្វាន់ជាច្រើនផ្សេងទៀតដែលបានប្រារព្ធរៀបចំធ្វើឡើងនៅក្នុងឆ្នាំនេះនៅតាមបណ្ដាទីក្រុងនានានៅអាស៊ី។ ជាមួយគ្នានោះដែរ ភ្ញៀវកិតិ្តយស និងមិត្តអ្នកសារព័ត៌មានប្រមាណជា 500 នាក់ក៏ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គ ផ្ដាច់ព្រ័ត្រ លើកទី 14 នេះផងដែរ ដែលជាកម្មវិធីរៀបចំទន្ទឹមគ្នាជាមួយមហាសន្និបាតវិស័យអចលនទ្រព្យអាស៊ី PropertyGuru ដែលមានរយៈពេលពីរថ្ងៃ។ កម្មវិធីទាំងពីរនេះគឺជាផ្នែកមួយនៃកម្មវិធីសប្ដាហ៍ PropertyGuru Week ដែលបានចាប់ផ្ដើមជាមួយនឹងកម្មវិធី Road to Gold ដែលជាកម្មវិធីដំណើរកម្សាន្តទៅធ្វើទស្សនកិច្ច អចលនទ្រព្យដែលឈ្នះពានរង្វាន់អចលទ្រព្យអាស៊ី (Asia Property Award) នាទីក្រុងបាងកក។
ការឈានជើងចូលរបស់ជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គ ផ្ដាច់ព្រ័ត្រ លើកទី14 ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យដែលរួមមានសមាសភាគចៅក្រមដឹកនាំនៅក្នុងទីផ្សារចូលរួមដូចជា៖ សម្រាប់ប្រទេសហ្វីលីពីន Christophe Vicic ប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន Jones Lang LaSalle Philippines, Inc. សម្រាប់ប្រទេសឥណ្ឌូនេស៊ី Doddy A. Tjahjadi នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន PTI Architects សម្រាប់ប្រទេសសិង្ហបុរី លោក Lim Wenhui ដៃគូ និងផ្នែកស្ថាបត្យកម្ម SPARK សម្រាប់ប្រទេសចិន លោក Lu Lin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cura Investment & Management Co., Ltd. សម្រាប់ប្រទេសអូស្រ្តាលី លោក Lui Violanti ប្រធានប្រចាំតំបន់អូស្រ្តាលីភាគខាងលិចរបស់ក្រុមហ៊ុន Inhabit Group សម្រាប់ប្រទេសស្រីលង្កា បណ្ឌិត Nirmal De Silva ប្រធាន និងជាប្រធានប្រតិបត្តិមកពីក្រុមហ៊ុន Paramount Realty សម្រាប់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវលោក Paul Tse ប្រធានក្រុមប្រឹក្សាភិបាលមកពីក្រុមហ៊ុន Macao Association of Building Contractors and Developers សម្រាប់ប្រទេសម៉ាឡេស៊ី គឺ Prem Kumar ប្រធានប្រតិបត្តិមកពីក្រុមហ៊ុន Jones Lang Wootton សម្រាប់ប្រទេសកម្ពុជាគឺលោក Sorn Seap ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Key Real Estate Co., Ltd សម្រាប់ប្រទេសថៃគឺលោក Suphin Mechuchep នាយកគ្រប់គ្រងក្រុមហ៊ុន JLL Thailand សម្រាប់ប្រទេសវៀតណាមលោក Thien Duong នាយកគ្រប់គ្រងមកពីក្រុមហ៊ុន Transform Architecture និងសម្រាប់ប្រទេសមីយ៉ាន់ម៉ា គឺ Tony Picon នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន New Asia Property Consultants Limited។
ក្នុងនាមជាក្រុមហ៊ុនសវនកម្ម និងគណនេយ្យដ៏ធំបំផុតមួយលំដាប់ថ្នាក់ពិភពលោក ក្រុមហ៊ុន BDO បានធានានូវតម្លាភាព ភាពយុត្តិធម៌ និងភាពអាចជឿទុកចិត្តបាននៃគ្រប់ជំហានទាំងអស់នៅក្នុងដំណើរការធ្វើការវិនិច្ឆ័យ។ លោក Paul Ashburn ដៃគូសហគ្រប់គ្រងនៅ BDO ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃបានធ្វើការដឹកនាំកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គ ផ្ដាច់ព្រ័ត្រ ឆ្នាំ2019 នេះ។
កម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គ ផ្ដាច់ព្រ័ត្រ ឆ្នាំ2019 នេះបានទទួលការឧបត្ថម្ភគាំទ្រពីម្ចាស់ឧបត្ថម្ភកម្រិត platinum Kohler ដៃគូដែលជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការ គឺក្រុមហ៊ុនអាកាសចរណ៍ថៃ ម្ចាស់ឧបត្ថម្ភកម្រិត gold Treacle ក្រុមហ៊ុនបញ្ញើផ្លូវការគឺក្រុមហ៊ុន Ezy Express ក្រុមហ៊ុនផ្គង់ផ្គង់ផ្លូវការគឺក្រុមហ៊ុន GFour Wines & Spirits ក្រុមហ៊ុនដៃគូច្រកផ្លូវការ គឺក្រុមហ៊ុន PropertyGuru ក្រុមហ៊ុនទស្សនាវដ្ដីផ្លូវការគឺក្រុមហ៊ុន PropertyGuru Property Report មន្រ្តីត្រួតពិនិត្យផ្លូវការ BDO និងក្រុមហ៊ុនដៃគូសារព័ត៌មានរួមមាន ក្រុមហ៊ុន APAC Real Estate, Archibazaar, Balik Bayan Magazine, Business Today, Deluxe Magazine, Hoppler.com.ph, LP Magazine, Luxury Society Asia, Robb Report Thailand, Southeast Asia Globe, The Bangkok Insight, Top 10 Malaysia និង Vietnam Heritage។
បញ្ជីពេញលេញនៃម្ចាស់ជ័យលាភីប្រចាំតំបន់ និងប្រទេសនៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards លើកទី 14 វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ2019៖
ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍
ក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នើមបំផុត (តំបន់អាស៊ី)
• ក្រុមហ៊ុន Cebu Landmasters, Inc. — ប្រទេសហ្វីលីពីន
• ក្រុមហ៊ុន HKR International Limited — ទីក្រុងហុងកុង
• ក្រុមហ៊ុន Huafa Industrial Share Co., Ltd. Zhuhai — ប្រទេសចិនដីគោក (តំបន់ឆកយក្ស)
• ក្រុមហ៊ុន Kien A Corporation — ប្រទេសវៀតណាម
• ក្រុមហ៊ុន MRCB Land — ប្រទេសម៉ាឡេស៊ី
• ក្រុមហ៊ុន New Starlight Construction Co., Ltd. — ប្រទេសមីយ៉ាន់ម៉ា
• ក្រុមហ៊ុន Prime Group — ប្រទេសស្រីលង្កា
• ក្រុមហ៊ុន PT Intiland Development Tbk — ប្រទេសឥណ្ឌូនេស៊ី
• ក្រុមហ៊ុន R&F GROUP — ប្រទេសចិនដីគោក
• ក្រុមហ៊ុន UOL Group Limited — ប្រទេសសិង្ហបុរី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ក្រុមហ៊ុនអភិវឌ្ឍន៍ប៊ូទិកឆ្នើមបំផុត (តំបន់អាស៊ី)
• ក្រុមហ៊ុន Aurum Land (Pte) Ltd — ប្រទេសសិង្ហបុរី
• ក្រុមហ៊ុន Living Square — ប្រទេសមីយ៉ាន់ម៉ា
• ក្រុមហ៊ុន SonKim Land Corporation — ប្រទេសវៀតណាម
• ក្រុមហ៊ុន Torre Lorenzo Development Corporation — ប្រទេសហ្វីលីពីន
• ក្រុមហ៊ុន Triniti Land — ប្រទេសឥណ្ឌូនេស៊ី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ពានរង្វាន់អភិវឌ្ឍន៍
ផ្នែកអភិវឌ្ឍន៍ទីក្រុងឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Bandar Sri Sendayan អភិវឌ្ឍន៍ដោយក្រុមហ៊ុន Matrix Concepts Group — ប្រទេសម៉ាឡេស៊ី
• គម្រោង Citraraya Tangerang អភិវឌ្ឍន៍ដោយក្រុមហ៊ុន Ciputra Group — ប្រទេសឥណ្ឌូនេស៊ី
• គម្រោង Emerald Bay Condominium ដោយក្រុមហ៊ុន Yangon Golden Paragon Investment Co Ltd — ប្រទេសមីយ៉ាន់ម៉ា
• គម្រោង Lavila Nam Sai Gon Township អភិវឌ្ឍន៍ដោយក្រុមហ៊ុន Kien A Corporation — ប្រទេសវៀតណាម (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ផ្នែកអភិវឌ្ឍន៍ CBD ឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Uptown Bonifacio អភិវឌ្ឍន៍ដោយក្រុមហ៊ុន Megaworld Corporation — ប្រទេសហ្វីលីពីន (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ផ្នែកអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង 9 Seputeh, Kuala Lumpur អភិវឌ្ឍន៍ដោយក្រុមហ៊ុន MRCB Land — ប្រទេស
ម៉ាឡេស៊ី
• គម្រោង Arcovia City អភិវឌ្ឍន៍ដោយក្រុមហ៊ុន Megaworld Corporation—ប្រទេសហ្វីលីពីន
• គម្រោង Huafa City Hub អភិវឌ្ឍន៍ដោយក្រុមហ៊ុន Huafa Industrial Share Co., Ltd. Zhuhai — ប្រទេសចិនដីគោក
• គម្រោង Meisterstadt អភិវឌ្ឍន៍ដោយក្រុមហ៊ុន PT. Pollux Properti Indonesia, Tbk — ប្រទេសឥណ្ឌូនេស៊ី
• គម្រោង Mingalar Mandalay អភិវឌ្ឍន៍ដោយក្រុមហ៊ុន New Starlight Construction Co., Ltd. — ប្រទេសមីយ៉ាន់ម៉ា
• គម្រោង Pondok Indah City Center អភិវឌ្ឍន៍ដោយក្រុមហ៊ុន PT Metropolitan Kentjana Tbk — ប្រទេសឥណ្ឌូនេស៊ី
• គម្រោង Square Mile – Tai Kok Tsui Urban Renewal អភិវឌ្ឍន៍ដោយក្រុមហ៊ុន Henderson Land Development Company Limited — ទីក្រុងហុងកុង
• គម្រោង The One អភិវឌ្ឍន៍ដោយក្រុមហ៊ុន The One Transworks Square (Pvt) Ltd — ប្រទេសស្រីលង្កា (ម្ចាស់ជ័យលាភីប្រចាំតំបន់)
•គម្រោង York & George អភិវឌ្ឍន៍ដោយក្រុមហ៊ុន Fife Capital Group Pty Limited —ប្រទេសអូស្រ្តាលី
ផ្នែកអភិវឌ្ឍន៍ខុនដូប្រណីតឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Anandamaya Residences អភិវឌ្ឍន៍ដោយក្រុមហ៊ុន ASTRA Property & Hongkong Land — ប្រទេសឥណ្ឌូនេស៊ី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• គម្រោង ANIL Sathorn 12 អភិវឌ្ឍន៍ដោយក្រុមហ៊ុន Grand Unity Development Co., Ltd.—ប្រទេសថៃ
• គម្រោង Aurora Melbourne Central អភិវឌ្ឍន៍ដោយក្រុមហ៊ុន UEM Sunrise — ប្រទេសអូស្រ្តាលី
• គម្រោង Dukes Place អភិវឌ្ឍន៍ដោយក្រុមហ៊ុន Couture Homes Properties Limited, Grosvenor Asia Pacific and Asia Standard International Group Limited — ទីក្រុងហុងកុង
• គម្រោង MeyerHouse អភិវឌ្ឍន៍ដោយក្រុមហ៊ុន UOL Group Limited, Kheng Leong Company — ប្រទេសសិង្ហបុរី
• គម្រោង Prime Grand, Ward Place, Colombo – 07 អភិវឌ្ឍន៍ដោយក្រុមហ៊ុន Prime Group — ប្រទេសស្រីលង្កា
ផ្នែកអភិវឌ្ឍន៍ខុនដូឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Brilliant Prospect អភិវឌ្ឍន៍ដោយក្រុមហ៊ុន Beijing Jinan Xingye Real Estate Development Co., Ltd. — ប្រទេសចិនដីគោក
• គម្រោង Dusit Thani Residence Davao, Davao City អភិវឌ្ឍន៍ដោយក្រុមហ៊ុន Torre Lorenzo Development Corporation — ប្រទេសហ្វីលីពីន
• គម្រោង Huafa Hills អភិវឌ្ឍន៍ដោយក្រុមហ៊ុន Huafa Industrial Share Co., Ltd., Zhuhai — ប្រទេសចិនដីគោក
• គម្រោង Mingalar Mandalay អភិវឌ្ឍន៍ដោយក្រុមហ៊ុន New Starlight Construction Co., Ltd. — ប្រទេសមីយ៉ាន់ម៉ា
• គម្រោង SM Jin Yue Fu អភិវឌ្ឍន៍ដោយក្រុមហ៊ុន SM Shopping Center (Chengdu) Co, LTD. — ប្រទេសចិនដីគោក
• គម្រោង TRIA Seputeh in 9 Seputeh, Kuala Lumpur អភិវឌ្ឍន៍ដោយក្រុមហ៊ុន MRCB Land — ប្រទេសម៉ាឡេស៊ី
• គម្រោង Urban Village អភិវឌ្ឍន៍ដោយក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd — ប្រទេសកម្ពុជា (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• គម្រោង Wuhan Military Athletes' Village អភិវឌ្ឍន៍ដោយក្រុមហ៊ុន Wuhan Poly JinXia Real Estate Development Co. Ltd — ប្រទេសចិនដីគោក
ផ្នែកអភិវឌ្ឍន៍សណ្ឋាគារឆ្នើមបំផុត (តំបន់អាស៊ី)
• សណ្ឋាគារ Four Seasons Place Kuala Lumpur អភិវឌ្ឍន៍ដោយក្រុមហ៊ុន Venus Assets Sdn. Bhd. — ប្រទេសម៉ាឡេស៊ី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• សណ្ឋាគារ Grand Mercure Yangon Golden Empire (Hotel) អភិវឌ្ឍន៍ដោយក្រុមហ៊ុន Golden Empire (NM) Company Limited — ប្រទេសមីយ៉ាន់ម៉ា
• សណ្ឋាគារ InterContinental Hotel Jakarta Pondok Indah អភិវឌ្ឍន៍ដោយក្រុមហ៊ុន PT Pondok Indah Hotel — ប្រទេសឥណ្ឌូនេស៊ី
• សណ្ឋាគារ Wyndham Grand KN Paradise Cam Ranh អភិវឌ្ឍន៍ដោយក្រុមហ៊ុន KN Cam Ranh Company Limited — វៀតណាម
ផ្នែកអភិវឌ្ឍន៍អាគារការិយាល័យឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារ 218 Electric Road អភិវឌ្ឍន៍ដោយក្រុមហ៊ុន Henderson Land Development Company Limited —ទីក្រុងហុងកុង
• អាគារ ArthaLand Century Pacific Tower អភិវឌ្ឍន៍ដោយក្រុមហ៊ុន ArthaLand Corporation — ប្រទេសហ្វីលីពីន
• អាគារ Capital Place អភិវឌ្ឍន៍ដោយក្រុមហ៊ុន CapitaLand Vietnam — ប្រទេសវៀតណាម (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• អាគារ Menara Astra អភិវឌ្ឍន៍ដោយក្រុមហ៊ុន ASTRA Property — ប្រទេសឥណ្ឌូនេស៊ី
• អាគារ Times City អភិវឌ្ឍន៍ដោយក្រុមហ៊ុន Crown Advanced Construction Co., Ltd — ប្រទេសមីយ៉ាន់ម៉ា
ផ្នែកអភិវឌ្ឍន៍ហាងលក់ទំនិញឆ្នើមបំផុត (តំបន់អាស៊ី)
• ផ្សារទំនើប Festive Walk Mall អភិវឌ្ឍន៍ដោយក្រុមហ៊ុន Megaworld Corporation — ប្រទេសហ្វីលីពីន
• ផ្សារទំនើប Pondok Indah Mall 3 អភិវឌ្ឍន៍ដោយក្រុមហ៊ុន PT Metropolitan Kentjana Tbk — ប្រទេសឥណ្ឌូនេស៊ី
• ផ្សារទំនើប Times City អភិវឌ្ឍន៍ដោយក្រុមហ៊ុន Crown Advanced Construction Co., Ltd — ប្រទេសមីយ៉ាន់ម៉ា
• ផ្សារទំនើប Zhuhai Jinwan Huafa Mall អភិវឌ្ឍន៍ដោយក្រុមហ៊ុន Huafa Industrial Share Co., Ltd. Zhuhai — ប្រទេសចិនដីគោក (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ផ្នែកអភិវឌ្ឍន៍អាគារឧស្សាហកម្មឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារឧស្សាហកម្ម Harper Point អភិវឌ្ឍន៍ដោយក្រុមហ៊ុន NS Property (Harper) Pte Ltd — ប្រទេសសិង្ហបុរី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
•អាគារឧស្សាហកម្ម VSIP Bac Ninh Integrated Township and Industrial Park អភិវឌ្ឍន៍ដោយក្រុមហ៊ុន VSIP JSC — ប្រទេសវៀតណាម
ផ្នែកអភិវឌ្ឍន៍គេហដ្ឋានឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Borey Angkor Phnom Penh អភិវឌ្ឍន៍ដោយក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd — ប្រទេសកម្ពុជា
• គម្រោង Gamuda Gardens អភិវឌ្ឍន៍ដោយក្រុមហ៊ុន Gamuda Land Vietnam LLC — ប្រទេសវៀតណាម (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• គម្រោង Merrifield Villas អភិវឌ្ឍន៍ដោយក្រុមហ៊ុន Weston Property Developments Pty Ltd — ប្រទេសអូស្រ្តាលី
• គម្រោង Newcoast Village អភិវឌ្ឍន៍ដោយក្រុមហ៊ុន Global-Estate Resorts, Inc. (GERI) — ប្រទេសហ្វីលីពីន
• គម្រោង Prime Urban Art អភិវឌ្ឍន៍ដោយក្រុមហ៊ុន Prime Group — Sri Lanka
• គម្រោង Toba Lake Villa at ASYA អភិវឌ្ឍន៍ដោយក្រុមហ៊ុន PT. Astra Modern Land — ប្រទេសឥណ្ឌូនេស៊ី
• គម្រោង Watercove អភិវឌ្ឍន៍ដោយក្រុមហ៊ុន Bukit Sembawang Estates Limited — ប្រទេសសិង្ហបុរី
ផ្នែកអភិវឌ្ឍន៍អាគារលំនៅដ្ឋានបៃតងឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Kota Baru Parahyangan អភិវឌ្ឍន៍ដោយក្រុមហ៊ុន PT. Belaputera Intiland — ប្រទេសឥណ្ឌូនេស៊ី
• គម្រោង Watercove អភិវឌ្ឍន៍ដោយក្រុមហ៊ុន Bukit Sembawang Estates Limited — ប្រទេសសិង្ហបុរី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• គម្រោង Whizdom The Forestias អភិវឌ្ឍន៍ដោយក្រុមហ៊ុន MQDC Town Royal Place Limited — ប្រទេសថៃ
ផ្នែកអភិវឌ្ឍន៍អាគារពាណិជ្ជកម្មបៃតងឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារ 218 Electric Road អភិវឌ្ឍន៍ដោយក្រុមហ៊ុន Henderson Land Development Company Limited —ទីក្រុងហុងកុង
• អាគារ ArthaLand Century Pacific Tower អភិវឌ្ឍន៍ដោយក្រុមហ៊ុន ArthaLand Corporation — ប្រទេសហ្វីលីពីន (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• អាគារ Square Mile – Tai Kok Tsui Urban Renewal អភិវឌ្ឍន៍ដោយក្រុមហ៊ុន Henderson Land Development Company Limited —ទីក្រុងហុងកុង
• អាគារ York & George អភិវឌ្ឍន៍ដោយក្រុមហ៊ុន Fife Capital Group Pty Limited — ប្រទេសអូស្រ្តាលី
ផ្នែកអភិវឌ្ឍន៍ឌីហ្សាញលំដាប់សកលលោកឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Cambridge Village អភិវឌ្ឍន៍ដោយក្រុមហ៊ុន Empire East Land Holdings, Inc. — ប្រទេសហ្វីលីពីន
• គម្រោង Mulberry Grove Sukhumvit អភិវឌ្ឍន៍ដោយក្រុមហ៊ុន Mulberry Grove Sukhumvit Corporation Limited, Subsidiary of Magnolia Quality Development Corporation Limited — ប្រទេសថៃ
• គម្រោង One Artlane Twin Towers អភិវឌ្ឍន៍ដោយក្រុមហ៊ុន Henderson Land Development Company Limited — ហុងកុង
• គម្រោង Parc Clematis អភិវឌ្ឍន៍ដោយក្រុមហ៊ុន Sing-Haiyi Gold Pte Ltd — ប្រទេសសិង្ហបុរី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• គម្រោង Times City អភិវឌ្ឍន៍ដោយក្រុមហ៊ុន Crown Advanced Construction Co., Ltd — ប្រទេសមីយ៉ាន់ម៉ា
ពានរង្វាន់ផ្នែកឌីហ្សាញ
ផ្នែកឌីហ្សាញផែនការមេទីក្រុងឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Lavila Nam Sai Gon Township ឌីហ្សាញដោយក្រុមហ៊ុន Kien A Corporation — ប្រទេសវៀតណាម
• គម្រោង McKinley West ឌីហ្សាញដោយក្រុមហ៊ុន Megaworld Corporation — ប្រទេសហ្វីលីពីន (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ផ្នែកឌីហ្សាញស្ថាបត្យកម្មអាគារខុនដូកម្ពស់ខ្ពស់ឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារ ARC Towers ឌីហ្សាញដោយក្រុមហ៊ុន ABC Prime Inc. — ប្រទេសហ្វីលីពីន
• អាគារ Conservatory ឌីហ្សាញដោយក្រុមហ៊ុន UEM Sunrise — ប្រទេសអូស្រ្តាលី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• អាគារ JadeScape ឌីហ្សាញដោយក្រុមហ៊ុន Qingjian Realty (Marymount) Pte Ltd — ប្រទេសសិង្ហបុរី
• អាគារ Mandala Tower ឌីហ្សាញដោយក្រុមហ៊ុន Moncon Construction LLC — ប្រទេសម៉ុងហ្គោល
• អាគារ Novum ឌីហ្សាញដោយក្រុមហ៊ុន Eupe Corporation Berhad and Chin Hin Group Berhad — ប្រទេសម៉ាឡេស៊ី
• អាគារ Parkview ឌីហ្សាញដោយក្រុមហ៊ុន Shanghai Rui Hong Xin Cheng CO. LTD. — ប្រទេសចិនដីគោក
• អាគារ Pollux Sky Suites ឌីហ្សាញដោយក្រុមហ៊ុន AESLER (PT. Aesler Grup Internasional) — ប្រទេសឥណ្ឌូនេស៊ី
• អាគារ Sloane Residences ឌីហ្សាញដោយក្រុមហ៊ុន TSKY Balmoral Pte. Ltd. — ប្រទេសសិង្ហបុរី
• អាគារ SM Jin Yue Fu ឌីហ្សាញដោយក្រុមហ៊ុន SM Shopping Center (Chengdu) Co, LTD. — ប្រទេសចិនដីគោក
• អាគារ The Clement Canopy ឌីហ្សាញដោយក្រុមហ៊ុន UOL Group Limited, Singapore Land Limited — ប្រទេសសិង្ហបុរី
• អាគារ Vasaka Nines ឌីហ្សាញដោយក្រុមហ៊ុន PT Waskita Karya Realty — ប្រទេសឥណ្ឌូនេស៊ី
ផ្នែកឌីហ្សាញស្ថាបត្យកម្មអាគារខុនដូកម្ពស់ទាបឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារ Arumaya ឌីហ្សាញដោយក្រុមហ៊ុន ASTRA Property & Hongkong Land — ប្រទេសឥណ្ឌូនេស៊ី
• អាគារ FYNN Asoke ឌីហ្សាញដោយក្រុមហ៊ុន FYNN Development Co., Ltd. — ប្រទេសថៃ (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• អាគារ Paul & Prive at Marc’s Boulevard ឌីហ្សាញដោយក្រុមហ៊ុន Triniti Land — ប្រទេសឥណ្ឌូនេស៊ី
• អាគារ Mulberry Grove The Forestias ឌីហ្សាញដោយក្រុមហ៊ុន Magnolia Quality Development Corporation Limited (MQDC) — ប្រទេសថៃ
ផ្នែកឌីហ្សាញស្ថាបត្យកម្មគេហដ្ឋានឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Borey Angkor Phnom Penh ឌីហ្សាញដោយក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd — ប្រទេសកម្ពុជា
• គម្រោង Luxus Hills ឌីហ្សាញដោយក្រុមហ៊ុន Bukit Sembawang Estates Limited — ប្រទេសសិង្ហបុរី
• គម្រោង Mulberry Grove The Forestias ឌីហ្សាញដោយក្រុមហ៊ុន Magnolia Quality Development Corporation Limited (MQDC) — Thailand
• គម្រោង Soochow Birthmark ស្រុក Suzhou ប្រទេសចិន ឌីហ្សាញដោយក្រុមហ៊ុន MOMA & HZS Design — ប្រទេសចិនដីគោក (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• គម្រោង Toba Lake Villa at ASYA ឌីហ្សាញដោយក្រុមហ៊ុន PT. Astra Modern Land — ប្រទេសឥណ្ឌូនេស៊ី
• គម្រោង Watercove ឌីហ្សាញដោយក្រុមហ៊ុន Bukit Sembawang Estates Limited — ប្រទេសសិង្ហបុរី
ផ្នែកឌីហ្សាញស្ថាបត្យកម្មហាងលក់ទំនិញឆ្នើមបំផុត (តំបន់អាស៊ី)
• ផ្សារទំនើប Celadon Cultural Village ឌីហ្សាញដោយក្រុមហ៊ុន Gamuda Land (HCMC) Joint Stock Company — ប្រទេសវៀតណាម
• ផ្សារទំនើប Qingpu Wanda Mall ឌីហ្សាញដោយក្រុមហ៊ុន Shanghai Qingpu Wanda Mall Investment Co., Ltd. — ប្រទេសចិនដីគោក (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ផ្នែកឌីហ្សាញស្ថាបត្យកម្មអាគារការិយាល័យឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារការិយាល័យ Aegean Place ទីក្រុងសៀងហៃ ប្រទេសចិន ឌីហ្សាញដោយក្រុមហ៊ុន Macalline & Xinhua & HZS Design — ប្រទេសចិនដីគោក
• អាគារការិយាល័យ Maxxcare ឌីហ្សាញដោយក្រុមហ៊ុន Maxxcare Ltd.—ប្រទេសមីយ៉ាន់ម៉ា
• អាគារការិយាល័យ World Capital Tower ឌីហ្សាញដោយក្រុមហ៊ុន PT. Mega Kuningan Pinnacle ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PT. Pollux Properti Indonesia Tbk — ប្រទេសឥណ្ឌូនេស៊ី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ផ្នែកទីធ្លាធ្វើការរួមឆ្នើមបំផុត (តំបន់អាស៊ី)
• ការិយាល័យ The Executive Centre៖ ជាន់ទី 17 អាគារ Frasers Tower ដោយ The Executive Centre — ប្រទេសសិង្ហបុរី (ម្ចាស់ជ័យលាភីប្រចាំតំបន់
ផ្នែកឌីហ្សាញខាងក្នុងអាគារខុនដូកម្ពស់ខ្ពស់ឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារ Air Residences ឌីហ្សាញដោយក្រុមហ៊ុន SM Development Corporation — ប្រទេសហ្វីលីពីន
• អាគារ Anandamaya Residences ឌីហ្សាញដោយក្រុមហ៊ុន ASTRA Property & Hongkong Land — ប្រទេសឥណ្ឌូនេស៊ី
• អាគារ Avenue South Residence ឌីហ្សាញដោយក្រុមហ៊ុន UOL Group Limited, Kheng Leong Company, UIC Limited — សិង្ហបុរី
• អាគារ Diamond Brilliant ឌីហ្សាញដោយក្រុមហ៊ុន Gamuda Land (HCMC) Joint Stock Company — វៀតណាម
• អាគារ Dukes Place ឌីហ្សាញដោយក្រុមហ៊ុន Couture Homes Properties Limited, Grosvenor Asia Pacific និងក្រុមហ៊ុន Asia Standard International Group Limited —ទីក្រុងហុងកុង (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• អាគារ Epoch Making ឌីហ្សាញដោយក្រុមហ៊ុន Rsun Group — ប្រទេសចិនដីគោក
• អាគារ Guanghan Aoyuan · Tsuen Wan Villa ឌីហ្សាញដោយក្រុមហ៊ុន Shenzhen Lingben Environmental Art Co., Ltd. — ប្រទេសចិនដីគោក
• អាគារ Mulberry Grove Sukhumvit ឌីហ្សាញដោយក្រុមហ៊ុន Mulberry Grove Sukhumvit Corporation Limited បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Magnolia Quality Development Corporation Limited — ប្រទេសថៃ
• អាគារ Uptown Arts Residence ឌីហ្សាញដោយក្រុមហ៊ុន Megaworld Corporation — ប្រទេសហ្វីលីពីន
• អាគារ The Galleria Residence ឌីហ្សាញដោយក្រុមហ៊ុន SonKim Land Corporation — ប្រទេសវៀតណាម
• អាគារ Whizdom The Forestias ឌីហ្សាញដោយក្រុមហ៊ុន MQDC Town Royal Place Limited — ប្រទេសថៃ
ផ្នែកឌីហ្សាញខាងក្នុងអាគារខុនដូកម្ពស់ទាបឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារ MeyerHouse ឌីហ្សាញដោយក្រុមហ៊ុន UOL Group Limited, Kheng Leong Company — ប្រទេសសិង្ហបុរី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• អាគារ The Essence ឌីហ្សាញដោយក្រុមហ៊ុន Chong Kuo Development Pte Ltd — ប្រទេសសិង្ហបុរី
ផ្នែកឌីហ្សាញខាងក្នុងគេហដ្ឋានឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Luxus Hills ឌីហ្សាញដោយក្រុមហ៊ុន Bukit Sembawang Estates Limited — ប្រទេសសិង្ហបុរី
• គម្រោង Parc Clematis ឌីហ្សាញដោយក្រុមហ៊ុន Sing-Haiyi Gold Pte Ltd — ប្រទេសសិង្ហបុរី
• គម្រោង Toba Lake Villa at ASYA ឌីហ្សាញដោយក្រុមហ៊ុន PT. Astra Modern Land — ប្រទេសឥណ្ឌូនេស៊ី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ផ្នែកឌីហ្សាញខាងក្នុងសណ្ឋាគារឆ្នើមបំផុត (តំបន់អាស៊ី)
• សណ្ឋាគារ D2, Davao City ឌីហ្សាញដោយក្រុមហ៊ុន Torre Lorenzo Development Corporation — ប្រទេសហ្វីលីពីន
• សណ្ឋាគារ Yangon Excelsior Hotel ឌីហ្សាញដោយក្រុមហ៊ុន Yangon Excelsior — ប្រទេសមីយ៉ាន់ម៉ា (ម្ចាស់ជ័យលាភីប្រចាំតំបន់)
ផ្នែកឌីហ្សាញស្ថាបត្យកម្មទេសភាពខុនដូឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារ Anandamaya Residences ឌីហ្សាញដោយក្រុមហ៊ុន ASTRA Property & Hongkong Land — ប្រទេសឥណ្ឌូនេស៊ី
• អាគារ Eco Green Sai Gon ឌីហ្សាញដោយក្រុមហ៊ុន Xuan Mai Sai Gon Construction Investment Joint Stock Company — ប្រទេសវៀតណាម
• អាគារ FYNN Asoke ឌីហ្សាញដោយក្រុមហ៊ុន FYNN Development Co., Ltd. — ប្រទេសថៃ
• អាគារ JadeScape ឌីហ្សាញដោយក្រុមហ៊ុន Qingjian Realty (Marymount) Pte Ltd — ប្រទេសសិង្ហបុរី
• អាគារ Lavila Nam Sai Gon Township ឌីហ្សាញដោយក្រុមហ៊ុន Kien A Corporation — ប្រទេសវៀតណាម
• អាគារ Mulberry Grove The Forestias ឌីហ្សាញដោយក្រុមហ៊ុន Magnolia Quality Development Corporation Limited (MQDC) — ប្រទេសថៃ
• អាគារ MeyerHouse ឌីហ្សាញដោយក្រុមហ៊ុន UOL Group Limited, Kheng Leong Company — សិង្ហបុរី (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• អាគារ Shore Residences ឌីហ្សាញដោយក្រុមហ៊ុន SM Development Corporation — ប្រទេសហ្វីលីពីន
• អាគារ Sincere Garden ឌីហ្សាញដោយក្រុមហ៊ុន Wuxi Greentown Longting Real Estate Co. Ltd. — ប្រទេសចិនដីគោក
• អាគារ Sloane Residences ឌីហ្សាញដោយក្រុមហ៊ុន TSKY Balmoral Pte. Ltd. — ប្រទេសសិង្ហបុរី
• អាគារ The Clement Canopy ឌីហ្សាញដោយក្រុមហ៊ុន UOL Group Limited, Singapore Land Limited — ប្រទេសសិង្ហបុរី
• អាគារ The Gazania ឌីហ្សាញដោយក្រុមហ៊ុន SingHaiyi Huajiang Sun Pte Ltd — ប្រទេសសិង្ហបុរី
• អាគារ The Nove Apartment Nuvasa Bay ឌីហ្សាញដោយក្រុមហ៊ុន Sinar Mas Land — ប្រទេសឥណ្ឌូនេស៊ី
ផ្នែកឌីហ្សាញស្ថាបត្យកម្មទេសភាពគេហដ្ឋានឆ្នើមបំផុត (តំបន់អាស៊ី)
• គម្រោង Borey Angkor Phnom Penh ឌីហ្សាញដោយក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd — ប្រទេសកម្ពុជា
• គម្រោង Mulberry Grove The Forestias ឌីហ្សាញដោយក្រុមហ៊ុន Magnolia Quality Development Corporation Limited (MQDC) — ប្រទេសថៃ (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• គម្រោង Toba Lake Villa at ASYA ឌីហ្សាញដោយក្រុមហ៊ុន PT. Astra Modern Land — ប្រទេសឥណ្ឌូនេស៊ី
• គម្រោង Verosa Park ឌីហ្សាញដោយក្រុមហ៊ុន Khang Dien House Trading and Investment Joint Stock Company — ប្រទេសវៀតណាម
ផ្នែកឌីហ្សាញស្ថាបត្យកម្មទេសភាពអាគារពាណិជ្ជកម្មឆ្នើមបំផុត (តំបន់អាស៊ី)
• អាគារ Citadines Berawa Beach Bali ឌីហ្សាញដោយក្រុមហ៊ុន Genesis Indojaya — ប្រទេសឥណ្ឌូនេស៊ី
• អាគារ Southwoods Mall ឌីហ្សាញដោយក្រុមហ៊ុន Global-Estate Resorts, Inc. (GERI) — ប្រទេសហ្វីលីពីន (ម្ចាស់ជ័យលាភីប្រចាំតំបន់)
• អាគារ Tsuen Wan Sports Centre ឌីហ្សាញដោយក្រុមហ៊ុន LWK + PARTNERS — ទីក្រុងហុងកុង
• អាគារ Wyndham Grand KN Paradise Cam Ranh ឌីហ្សាញដោយក្រុមហ៊ុន KN Cam Ranh Company Limited — ប្រទេសវៀតណាម
ពានរង្វាន់ពិសេស
ពានរង្វាន់ PropertyGuru Icon Award
• លោក Chen Lian Pang ប្រធានប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Vietnam (ម្ចាស់ជ័យលាភីប្រចាំតំបន់)