មុខមុន ស្នាមអុចខ្មៅ ជ្រីវជ្រួញ និងបញ្ហាផ្សេងទៀតត្រូវបានដោះស្រាយដោយ DB’s Diamond Skin Care
សម័យបច្ចេកវិទ្យាហើយ គ្មានមនុស្សស្រីឯណាសម្ងំនៅក្នុងផ្ទះចាំបន្ទំសាច់ដូចកាលពីសម័យមុនទេ ព្រោះជាពេលវេលាត្រូវចេញទៅក្រេបជញ្ជក់ចំណេះដឹង និងធ្វើការរកចំណូលអភិវឌ្ឍន៍ខ្លួន។ តែអ្វីដែលជាបញ្ហាគឺ អាកាសធាតុប្រែប្រួលខ្លាំង ធូលីដី បាក់តេរី ផ្សែងឡានម៉ូតូក៏កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទាំងនេះជាកត្តាបំផ្លាញស្បែកដ៏ស្រស់ស្អាតរបស់សុភាពនារីទាំងឡាយឲ្យទៅជាខ្មៅស្រអាប់ ឡើងមុន ពិតជាគួរឲ្យរំខានមែន។
ខំអង្គុយរៀន អង្គុយធ្វើការក្នុងការិយាល័យមានម៉ាស៊ីនត្រជាក់តែពេលចេញក្រៅម្ដងៗ សាច់សឹងតែថាឆ្អិនអស់ហើយ បើម្តងត្រជាក់ម្ដងក្តៅបែបនេះ ស្បែកច្បាស់ជាត្រូវស្ងួត គ្មានសំណើមគ្រប់គ្រាន់ ខ្វះសារជាតិចិញ្ចឹមឆាប់ជ្រីវជ្រួញ បាត់បង់ភាពស្អាតជាក់ជាមិនខាន។ សម្រស់ដ៏ស្រស់ត្រកាលរបស់នារីបញ្ចេញមុនគេគឺផ្ទៃមុខ មិនថាស្បែកសដងខ្លួនស្អាតយ៉ាងណា បើលើផ្ទៃមុខមានមុន មានស្នាមអុចខ្មៅជាំ បូកថែមនឹងស្នាមជ្រីវជ្រួញទៀត ទំនុកចិត្តទាំងប៉ុន្មាននឹងត្រូវបាត់អស់ស្ទើរតែ ៥០ភាគរយទៅហើយ។
តែកុំទាន់អាលពិបាកចិត្តកើតទុក្ខនាំឲ្យកាន់តែឆាប់ចាស់នោះទេ បញ្ហាស្បែកទាំងនេះអាចដោះស្រាយបានជាមួយស្រ្កាប់មុខ Apricot Facial Scrub ពី DB’s Diamond Skin Care ដែលមានតួនាទីពិសេសដូចជា៖
+ ខាត់ជម្រុះកោសិកាចាស់ៗ
+ ជួយឲ្យស្បែកមុខស ម៉ត់រលោង
+ ជួយបំបាត់ស្នាមអុចខ្មៅ
+ បំបាត់ជាតិពុលពីស្បែក
+ ជួយឲ្យស្បែកលាបផលិតផលឆាប់ចូល ឆាប់ឃើញប្រសិទ្ធិភាព បូករួមនឹងគុណប្រយោជន៍ជាច្រើនទៀត
បន្ទាប់ពីប្រើស្រ្កាប់រួច សុភាពនារីត្រូវបំពេញអាហារដែលមានជីវជាតិល្អៗដល់ស្បែកមុខជាមួយ Stem Cell Lifting Serum ផលិតផលរបស់ DB’s Diamond Skin Care ជាផលិតផលមានគុណភាពស្ដង់ដារដែលមានមុខងារពិសេសដូចជា៖
+ ជួយបណ្តុះកោសិកាថ្មីឲ្យមុខក្មេងជាងវ័យ
+ ជួយបំបាត់មុខខ្មូតប្រហោង និងផ្ចិតរន្ធរោម
+ ជួយបំបាត់ភាពជ្រីវជ្រួញយ៉ាងឆាប់រហ័ស
+ ជួយអោយស្បែកមុខសភ្លឺថ្លា ម៉ត់រលោងចេញពីស្រទាប់ខាងក្នុង
+ ផ្តល់សំណើម និងបណ្តឹងស្បែកមុខតឹងហាប់ណែន
ហើយអ្វីដែលកាន់តែពិសេស Serum នេះអាចប្រើបានជាមួយឡេលាបមុខពេលយប់គ្រប់ប្រភេទ។
គ្មានមនុស្សស្រីណាដែលថាមិនស្អាតនោះទេ ធម្មជាតិមិនឃោរឃៅដល់ម្លឹងទេ គ្រាន់តែចេះតុបតែងថែរក្សាសម្រស់ខ្លួន ជ្រើសរើសយកផលិតផលល្អសម្រាប់ស្បែក នោះភាពស្រស់ស្អាតរបស់នារីគ្រប់រូបនឹងបញ្ចេញមកយ៉ាងច្បាស់ប្រកបដោយភាពជឿជាក់ថែមទៀត។ ចង់បានផលិតផលល្អដែលជាអាហារសំខាន់សម្រាប់ស្បែក កុំភ្លេចផលិតផល DB’s Diamond Skin Care ណា៕
ដោយ៖ យ៉ាយ៉ា