ក្រុមហ៊ុនមហានគររៀលអ៊ីស្ទេត និងសក្តានុពលដីនៅតំបន់ផ្លូវលេខ ៥១​



ដីធ្លីនៅតាមបណ្ដាយផ្លូវជាតិលេខ ៥១ កំពុងមានសន្ទុះអភិវឌ្ឍន៍លឿន ដោយសារការសម្លឹងឃើញពីភាពរីកចម្រើនជាច្រើន ពិសេសផ្លូវមួយនេះអាចក្លាយជាក្រវ៉ាត់ក្រុងមួយដ៏សំខាន់របស់រាជធានីភ្នំពេញផងដែរ។ គម្រោងដីឡូតិ៍មហានគរ ជាគម្រោងមួយរបស់ក្រុមហ៊ុនមហានគររៀលអ៊ីស្ទេតដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ ៥១ នេះ។ 

គម្រោងដីឡូតិ៍មហានគររៀលអ៊ីស្ទេត ស្ថិតក្នុងតំបន់ដែលពោរពេញទៅដោយសក្តានុពលដែលនេះជាការអះអាងរបស់អ្នកជំនាញ។ ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ ៥១ នេះកំពុងមានសន្ទុះយ៉ាងខ្លាំងសម្រាប់វិស័យឧស្សាហកម្ម សិប្បកម្ម គម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍដីឡូតិ៍ជាច្រើនកន្លែង។ ព្រោះនេះជាតំបន់ខ្ពង់រាបមិនលិចទឹកតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗ មានផ្លូវវរថភ្លើងឆ្លងកាត់ត្រង់ចំណុចផ្សារបាត់ដឹង និងស្ថិតនៅជាប់តំបន់វិនិយោគថ្មីនៃខណ្ឌព្រែកព្នៅដែលចំណុចទាំងនេះបានអំណោយផលសម្រាប់តំបន់ទាំងមូល។

ទាក់ទងទៅនឹងតម្លៃដីធ្លីនៅតាមដងផ្លូវក្នុងតំបន់នេះអ្នកជំនាញក៏បានបញ្ជាក់ដែរថា តម្លៃដីកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ សម្រាប់ដីឆៅ (ដីមិនទាន់មានការអភិវឌ្ឍ មានក្បាលពី ២០ ទៅ ៣០ ម៉ែត្រការ៉េ) មានតម្លៃចាប់ពី៦០ ដុល្លារ ទៅ ១០០ ដុល្លារ/ម៉ែត្រការ៉េ បើធៀបនឹងតម្លៃកាលពីឆ្នាំមុនគឺចាប់ពី ៣០ ដុល្លារ ទៅ ៥០ដុល្លារ/ម៉ែត្រការ៉េ។ ដីដែលមានទំហំធំចាប់ពីមួយហិកតាឡើងទៅមានតម្លៃ ៣០ ដុល្លារ ទៅ ៤០ ដុល្លារ/ម៉ែត្រការ៉េ ដែលពីមុនមានតម្លៃពី ១៥ ដុល្លារ ទៅ ២០ ដុល្លារ/ម៉ែត្រការ៉េ។ 

លើសពីនេះទៅទៀតដីឡូតិ៍មហានគររៀលអ៊ីស្ទេត ជាជម្រើសល្អក្នុងការវិនិយោគព្រោះនៅជុំវិញទីតាំងមាន មន្ទីរពេទ្យទំនប់ធំ សាលាទំនប់ធំ និងផ្សារសាមគ្គីទំនប់ធំចម្ងាយ ៧០០ម៉ែត្រ ឆ្ងាយពីរោងចក្រ ១,៥០០ម៉ែត្រ ឆ្ងាយពីផ្សារបាត់ដឹង ៣,៥០០ម៉ែត្រ ដែលជាទីប្រជុំជនងាយស្រួលក្នុងការរស់នៅ។ បើនិយាយពីផ្លូវក្នុងដីឡូតិ៍គឺជាផ្លូវដែលក្រាលដោយថ្មមិចទទឹង ១០ម៉ែត្រ ហើយជាប់ជាមួយផ្លូវរដ្ឋទំហំ ២៥ម៉ែត្រ មានបង្កប់ប្រព័ន្ធលូប្រកបដោយស្តង់ដារ និងមានបង្គោលភ្លើងត្រឹមត្រូវ។ 

ងាកទៅមើលតំបន់ដែលជាអេកូទេសចរណ៍វិញ ដីឡូតិ៍មហានគររៀលអ៊ីស្ទេតមានចំងាយត្រឹមតែ ៦ គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំបាសិទ្ធ ហើយក្បែរដីឡូតិ៍ក៏នៅមានរីសតទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនទៀតផង។

ទាំងអស់នេះជាហេតុផលដែលលោកអ្នកត្រូវពិចារណាលើការវិនិយោគដីនៅផ្លូវជាតិលេខ ៥១ នេះ ហើយជម្រើសល្អគឺវិនិយោគលើដីឡូតិ៍មហានគររៀលអ៊ីស្ទេត។

កាន់តែពិសេសជាងនេះទៀត លោកអ្នកដែលទំនាក់ទំនងទិញនៅពេលឥឡូវនេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ ១,០០០ ដុល្លារភ្លាមៗ។

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទាក់ទងមកកាន់ការិយាល័យកណ្ដាលក្រុមហ៊ុនមហានគររៀលអ៊ីស្ទេត ដែលមានទីតាំងស្ថិតនៅអាគារ A ផ្ទះលេខ A02 ផ្លូវលេខ ១៣០ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខាងកើតផ្សារព្រែកព្នៅ ៥០០ ម៉ែត្រ។

ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 098 700 779 / 099 700 779 / 090 700 779 / 096 9999 477/ 076 800 7777

 

X
5s