ពីកូនអ្នកស្រែធ្វើការជាកម្មករប្រើកម្លាំងស៊ីឈ្នួលពេញទីក្លាយជាស្ថាបនិកក្រុមហ៊ុនU.S.R.V ដ៏ជោគជ័យ​



រាជធានីភ្នំពេញ៖ ការចាប់ផ្តើមអាជីវកម្មមួយឱ្យដំណើរការល្អមិនមែនជារឿងងាយស្រួលប៉ុន្មានទេ គឺទាមទារឱ្យមានដើមទុនជាចម្បង ដែលនិយាយដល់ដើមទុននេះត្រូវបានមនុស្សភាគច្រើនគិតថា លុយតែម្តង ប៉ុន្តែងាកមើលអតីតកូនអ្នកស្រែមកពីស្រុកកៀនស្វាយ ខេត្តកណ្តាលមួយរូប គឺស្ថាបនិកក្រុមហ៊ុន U.S.R.V គ្មានដើមទុននេះឡើយពេលចាប់ផ្តើមបើកក្រុមហ៊ុនផ្ទាល់ខ្លួនដំបូង គឺមានតែកុំព្យូទ័រចាស់មួយគ្រឿងប៉ុណ្ណោះ។

កុំព្យូទ័រនេះជាអនុស្សារីយ៍ទទួលបានពីកន្លែងការងារចាស់ដែលស្ថាបនិកក្រុមហ៊ុន U.S.R.V រូបនេះបានបម្រើការងារអស់រយៈពេល១៨ឆ្នាំ ដោយផ្តើមពីតួនាទីកម្មករប្រើកម្លាំងស៊ីឈ្នួលពេញទីធម្មតា បន្ទាប់ចេញពីស្រុកមកកាន់ភ្នំពេញតែម្នាក់ឯង រហូតបានកាន់តំណែងជាដៃស្តាំរបស់ម្ចាស់ក្រុមហ៊ុននោះដែលជាជនជាតិចិនតៃវ៉ាន់។

ស្ថាបនិកក្រុមហ៊ុន U.S.R.V រូបនេះ គឺជា លោក អ៊ុំ សារ៉ាវុធ ដែលថ្មីៗនេះទើបទទួលបាននូវពានរង្វាន់រហូតដល់ ៣គ្រឿង គឺទី១.មេដាយមាសសហគ្រិនឆ្នើម ទី២. ពានស៊ីអ៊ីអូឆ្នើម (Outstanding CEO Award)និង ទី៣ ពានគណនេយ្យ (Accountant Award 2019) គួរជាទីមោទនៈនិងកិត្តិយសជាងខ្លាំង ដែលពានទាំងនេះបានប្រគល់ផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ  ក្នុងមហាព្រឹត្តិការណ៍រាត្រីសរមោលសរជួបជុំម្ចាស់អាជីវកម្ម CEO Award 2019 រៀបចំដោយ CEO Master Club មានម្ចាស់អាជីវកម្មចូលរួមប្រមាណ១៤០០នាក់។

លោក អ៊ុំ សារ៉ាវុធ មានប្រសាសន៍ឱ្យដឹងថា តាមរយៈការទទួលស្គាល់នូវការខិតខំប្រឹងនិងភាពរីកចម្រើនរបស់ក្រុមហ៊ុន U.S.R.V International Business Consultancy Co., Ltd ដែលបានបើកដំណើការកាលពីខែកញ្ញាឆ្នាំ២០១៥ ហើយរហូតដល់បច្ចុប្បន្នបានពង្រីកខ្លួនក្លាយជាគ្រុបមានក្រុមហ៊ុនបុត្រសម្ព័ន្ធសរុបដល់៤ក្រុមហ៊ុននោះ គឺដោយសារលោកប្រកាន់ភ្ជាប់នូវចំណុច៣សំខាន់ៗ។

ទី១.ធ្វើការងារឱ្យគេមែនពិត តែចិត្តប្រកាន់ភ្ជាប់ថាក្រុមហ៊ុនឬកន្លែងធ្វើការនោះគឺជាជារបស់ខ្លួនឯង ហើយធ្វើការដោយមិនខ្លាចនឿយហត់់និងដោយចិត្តទុកដាក់បំផុត

ទី២.បន្តរៀនសូត្រ ទោះអត់លុយយ៉ាងណាក៏ស្វះស្វែងរកឱកាសដើម្បីរៀនពង្រឹងសមត្ថភាពជានិច្ច ដែលចំណុចនេះបើនិយាយពីភាសាចិនវិញ លោករៀនត្រឹមតែ១ម៉ោងក្នុងថ្ងៃប៉ុណ្ណោះ ប៉ុន្តែធ្វើឱ្យលោកអាចប្រើប្រាស់យ៉ាងល្អក្នុងការប្រាស្រ័យទាក់ទងនិងសរសេរយ៉ាងស្ទាត់ជំនាញ ដូចជនជាតិចិនដែរ។

ទី៣.ការកសាងទំនុកចិត្តជាមួយអតិថិជន ហើយផ្តល់ជូនលើសពីការងាររំពឹងទុក ដែលចំណុចនេះហើយបានជួយជ្រោមជ្រែងលោកដែលបានផ្តើមពីបាតដៃទទេ ជាមួយនឹងកុំព្យូទ័រចាស់មួយគ្រឿង រហូតទទួលបានទំនុកចិត្តពីក្រុមហ៊ុនវិនិយោគបរទេសដូចជា ចិន ហុងកុង តៃវ៉ាន់ សឹង្ហបុរីជាដើម ជិត៣០០ក្រុមហ៊ុនពេញចិត្តនឹងសេវាកម្មរបស់ក្រុមហ៊ុន U.S.R.V នៅត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ។

ការឆក់យកបេះដូងវិនិយោគិនបរទេសបានបែបនេះ ក៏ព្រោះតែការផ្តល់សេវាកម្មរបស់លោកលើផែ្នកដូចជា ការចុះបញ្ជីក្រុមហ៊ុន ប្រកាសពន្ធ ធ្វើបញ្ជីគណនេយ្យ និងសនវកម្ម គឺល្អត្រឹមត្រូវស្របបទដ្ឋានគតិយុត្តិ  និងជួយឱ្យម្ចាស់ក្រុមហ៊ុនវិនិយោគមិនជួបហានិភ័យ ហើយអាចចំណេញលើកការចំណាយមិនចាំបាច់ផងដែរ។

លើសពីនេះ ក្រុមហ៊ុន U.S.R.V International Business Consultancy Co., Ltd ក៏មានផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកពន្ធនិងគណនេយ្យដោយឥតគិតថ្លៃ ព្រមទាំងមានវគ្គបណ្តុះបណ្តាលជូនដល់អតិថិជន រយៈពេល៥ថ្ងៃ/ខែ ដោយមន្ត្រីជំនាញរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ខ្ពស់ ហើយអាចប្រើប្រាស់ភាសាចិនបានយ៉ាងល្អនិងស្ទាត់ជំនាញ៕

 

 

 

X
5s