ខ្លាំងមែន! ត្រឹម៣ថ្ងៃ គ្រុប Telegram របស់លោក អោម សេងបូរ៉ា កើនសមាជិករហូតដល់ ១០,០០០នាក់
រាជាធានីភ្នំពេញ៖ គ្រុប Telegram មួយឈ្មោះថា ក្រុម ADVERTISING CAMBODIA ដែលបានបង្កើតឡើងដោយលោក អោម សេងបូរ៉ា ម្ចាស់ពានស្ថាបនិកឆ្នើម ២០១៩ ដែលប្រគល់ផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនោះ នៅត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះគិតមកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ មានអ្នករកស៊ី ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធនឹងការរកស៊ីជាច្រើនសម្រុកចូលជាសមាជិករហូតដល់ ១០,០០០នាក់។
លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ បានមានប្រសាសន៍ឱ្យដឹងថា ការបង្កើតក្រុម ADVERTISING CAMBODIA នេះធ្វើឡើងក្នុងជួយជំរុញនូវការផ្សព្វផ្សាយការលក់ផលិតផលសេវាកម្មរបស់អ្នករកស៊ី ម្ចាស់អាជីវកម្មនៅកម្ពុជា ឱ្យមានសកម្មភាពការទិញលក់ឱ្យបានខ្លាំង បង្កើនល្បឿនសេដ្ឋកិច្ចក្នុងស្រុកឱ្យបានលឿន និងធ្វើឱ្យប្រទេសជាតិរីកចម្រើនបានឆាប់រហ័ស។
ដើម្បីចូលជាសមាជិកក្រុម ADVERTISING CAMBODIA ឱ្យបានលឿនបំផុត! សូមចុច Linkនេះ https://t.me/joinchat/CjO4fBO8woCONNsoii94Hw
ស្ថាបនិក ADVERTISING CAMBODIA រូបនេះក៏បានបង្ហើបឱ្យដឹងដែរថា ក្នុងចំណោមសមាជិក១០,០០០នាក់ដំបូង នៅក្នុងក្រុមនេះ នឹងទទួលបានការសរសើរ លើកទឹកចិត្ត ផ្តល់រង្វាន់ និងបុព្វសិទ្ធពិសេស ពីគណៈគ្រប់គ្រង ជូនពោះសមាជិកណាដែលសកម្ម ក្នុងការរួមចំណែកផ្តល់ព័ត៌មានអំពីក្រុម ADVERTISING CAMBODIAនិង កៀរគរមិត្តភក្តិចូលជាសមាជិកច្រើនជាងគេ។
ទទឹមនឹងនេះលោក អោម សេងបូរ៉ា បានថ្លែងថា៖ “អរគុណណាស់ដែលបានបញ្ចូលមិត្តភក្តិបងប្អូនមកក្នុងក្រុម ADVERTISING CAMBODIA របស់យើងជាបន្តបន្ទាប់ថែមទៀត” ។
ស្ថាបនិក ADVERTISING CAMBODIA ដដែលនេះបានបញ្ជាក់ទៀតថា៖ “ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី០១ មករា ២០២០ តទៅ ចំពោះបងប្អូនណាដែលបានបញ្ចូលមិត្តភក្តិបងប្អូនរបស់ខ្លួនមកក្នុងក្រុម ADVERTISING CAMBODIA បានចំនួនច្រើននឹងមានឱកាសផ្សព្វផ្សាយបានច្រើន បានចំនួនតិចនឹងមានឱកាសផ្សព្វផ្សាយបានតិច មិនបានបញ្ចូលសោះនឹងមិនមានឱកាសផ្សព្វផ្សាយនៅក្នុងក្រុមនេះទេ” ។
ដោយឡែកលក្ខខណ្ឌនៃការផ្សព្វផ្សាយ ការលក់ផលិតផលឬសេវាកម្ម ដែលត្រូវបានអនុញ្ញាតទាំងអស់ឱ្យតែស្របច្បាប់ មានគុណភាព មានសីលធម៌ មិនបោកប្រាស់ មិនប៉ះពាល់សុខភាព មិនបង្ករជម្លោះ មិនប៉ះពាល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរសមាជិកក្រុម។ ក្នុងករណីមានការអនុវត្តល្មើសនឹងគោលការណ៍ដែលបានណែនាំ គណៈគ្រប់គ្រងមានសិទ្ធធ្វើការដកឈ្មោះបេក្ខភាពចេញពីសមាជិករបស់ក្រុមនេះជាស្វ័យប្រវត្តិតែម្តង។
អត្ថបទ ៖ សាន់ ថាវិន