APP តាក់ស៊ីរួម ក្រមា ចាប់ផ្តើមដំណើរការបឋម បន្ទាប់ពីទទួលបានប្រាក់វិនិយោគនិងការគាំទ្រដ៍ច្រើន​



បច្ចុប្បន្ន មាន APPតាក់ស៊ី ប្រមាណជិត៥០ឯណោះកំពុងប្រតិបត្តិការនៅ ព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនោះក៍មាន ក្រុមហ៊ុនយក្ស មានដើមទុនរាប់រយលានដុល្លារមកពីបរទេសក៏កំពុងប្រជែងដណ្តើមទីផ្សារកក់ សេវាធ្វើដំណើរតាមអនឡាញដ៍តូចចង្អៀតនេះផងដែរ។ 

ពេលនេះ យើងសង្កេតឃើញថា ការប្រកួតប្រជែង កំពុងដើរដល់ដំណាក់កាលមួយ ធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកមួយចំនួនធំចាប់ផ្តើមរង្គោះរង្គើរ ថយអតិថិជនយ៉ាងគំហុក និងមួយចំនួនទៀត ចាប់ផ្តើម បាត់សកម្មភាព ហើយខ្លះទៀតបានចាកចេញពីទីផ្សារបណ្តើរៗផងដែរ។  

ចំពោះអ្នកបើកបរបម្រើឲ្យក្រុមហ៊ុនAPP ក៏កំពុងជួបការលំបាកខ្លាំងផងដែរ ដោយសារខាងក្រុមហ៊ុនកាត់ថ្លៃសេវា (កម្រៃជើងសារ)ខ្ពស់ ហើយថ្លៃដឹកភ្ញៀវទាបទៅៗ ធ្វើឲ្យពួកគេ ពិបាករត់រួចនឹង ថ្លៃសំាងឬហ្គាស់ ថ្លៃជួសជុល និងថ្លៃបង់រំលស់កង់បីជាដើម។ រីឯអ្នកធ្វើដំណើរវិញនាពេលនេះកំពុងទទួលផលពីប្រូមូសិនផ្សេងៗពីខាងក្រុមហ៊ុនក៏ពិតមែន តែក៍មិនប្រាកដថា នឹងទទួលបាន តំលៃជិះដូចបច្ចុប្បន្នដែរ នៅពេលដែល ក្រុមហ៊ុនក្នុងស្រុកដួលរលំអស់នោះ។

ប្តូរ ហ្គេមជាមួយ APP រួម KROMA

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើន ទាំងយុទ្ធសាស្រ្ត ទាំងគំនិតយោបល់ផ្នែកលក់ ទាំងមធ្យោបាយផ្សេងៗ ព្រមទាំងប្រាក់វិនិយោគផងនោះ ថ្មីៗនេះកម្មវិធីហៅតាក់ស៊ីរួម(APPរួម) ឈ្មោះ KROMA (ក្រមា) បានបង្កើតឡើង និង បានចាប់ផ្តើមដាក់អោយដំណើរការបឋម (Soft Launch) កម្មវិធីជំនាន់ប៊ែតា (Beta Version) របស់ខ្លួនលើ App Store (iOS) និង Play Store (Android) ដើម្បី ធ្វើតេស្តប្រព័ន្ទរួចហើយផងដែរ ។

APPរួមនេះ មានគោលបំណង រួបរួមកម្លាំងការពារទីផ្សារក្នុងស្រុក ដោយបើកទ្វារចំហឲ្យក្រុមហ៊ុនAPPតាក់ស៊ីក្នុងស្រុកផ្សេងៗ អ្នកបើកបរ និង អ្នកជិះAPP ព្រមទំាង អ្នកដែលចាប់អារម្មណ៍ក្នុងវិស័យនេះ រួមទាំងអ្នកវិនិយោគ អាចចូលរួមធ្វើជាម្ចាស់ និងអាចរកចំណូល ទទួលភាគលាភបាន តាមរយៈAPPតាក់ស៊ីថ្មីនេះ ព្រោះវាជាPlatformរួម សំរាប់មនុស្សទំាងអស់គ្នា។  

អ្នកបើកបរមិនមែនជាទាសករ APP តែជាដៃគូ KROMA ដ៍សំខាន់ 

យុទ្ធសាស្រ្តរកចំណូលរបស់ KROMA គឺមិនពឹងផ្អែកតែលើកម្រៃជើងសារបានពីដៃគូបើកបរឡើយ ប៉ុន្តែបង្កើតប្រភពចំណូលផ្សេងៗទៀត ដូចបង្ហាញក្នុង Business Overview ខាងក្រោម។ កម្រៃជើងសារដែលជាបន្ទុកដៃគូបើកបរនឹងត្រូវបន្ទាបឲ្យទាបបំផុតតាមតែអាចរហូតដល់សូន្យ ឬក្រោមសូន្យទៅទៀតដើម្បីសម្រួលនិងជាការលើកទឹកចិត្ត។  KROMA ចាត់ទុកថា អ្នកបើកបរជាដៃគូអាជីវកម្ម (PARTNER) ដ៏សំខាន់បំផុតព្រោះថាជាការពិតណាស់ បើគ្មានពួកគាត់ក៏ក្រុមហ៊ុនAPPទំាងអស់ មិនអាចប្រតិបត្តិការទៅមុខបានដែរ។ ដូច្នេះហើយបានជាឈ្មោះ APPសំរាប់អ្នកបើកបរក្រមា ត្រូវបានដាក់ថា KROMA PARTNER។

បង្កើតថ្មីដោយវិស្វករព័ត៌មានវិទ្យាខ្មែរ ជាមួយបច្ចេកវិទ្យាឈានមុខ

ក្រុមវិស្វករព័ត៌មានវិទ្យាខ្មែរ បានបង្កើតKROMA (ក្រមា) ពីសូន្យទាំងស្រុង  ដោយទាញយកផលប្រយោជន៍ នៃ បច្ចេកវិទ្យា វៃឆ្លាតសប្បនិមិត្ត(AI) និង ប្លុកឆេន (Blockchain) មកប្រើប្រាស់ក្នុងប្រព័ន្ធរបស់ខ្លួន។

ប្រើបច្ចេកវិទ្យាAI អោយធ្វើអ្វីដែលមនុស្សពិបាក ដូចជាការរកសកម្មភាពមិនប្រក្រតីនៃការធ្វើដំណើរណាមួយជាដើម ជាប្រយោជន៍ដល់ការលើកកំពស់គុណភាពសេវាកម្ម បង្កើនកំរិតនៃការទុកចិត្តពីអតិថិជន។ សំរាប់អ្នកបើកបរ អាចអោយAI ផ្តល់ជាអនុសាសន៍ ថាតើបើកបរយ៉ាងដូចម្តេចដើម្បីចំនេញជាជាងការខាតបង់ និង ប្រាប់ពីទីតាំងដែលអ្នកបើកបរគួរតែរង់ចាំដើម្បីទទួលបានការហៅចូលច្រើនពីសំណាក់អ្នកជិះផងដែរ។ 

មួយទៀត KROMA ក៍បានបង្កើតប្រព័ន្ធការបូបលុយ (e-Wallet System) របស់ខ្លួនដោយផ្អែកលើបច្ចេកវិទ្យាប្លុកឆេន(Blockchain) ដែលជា បច្ចេកវិទ្យា ឈានមុខបំផុតមួយ នាពេលបច្ចុប្បន្ន ដើម្បី ធានាសុវត្តភាព ប្រតិបត្តិការណ៍និងទិន្នន័យ កាបូបលុយ របស់ដៃគូរបើកបរនិងអ្នកប្រើប្រាស់និយមួយៗ។ ទៅថ្ងៃមុខ KROMA មានគំរោងអនុញ្ញាតអោយអ្នកប្រើប្រាស់របស់ខ្លួទូរទាត់ថ្លៃជិះ តាមរយ:កម្មវិធីលុយឌីជីថល បាគងនៃ ធានាគាជាតិកម្ពុជាផងដែរ។

ចក្ខុវិស័យទៅអនាគត

បើទោះបីមានការវាយលុកដណ្តើមទីផ្សារខ្លាំងក្លាពីក្រុមហ៊ុនយក្សបរទេស យ៉ាងណាក្តី នៅប្រទេសដទៃៗវិញ យើងសង្កេតឃើញថា មាន APPកក់ការធ្វើដំណើរ តំណាងប្រទេសនីមួយៗទទួលបានការគំាទ្រយ៉ាងពេញទំហឹងពីអតិថិជនក្នុងស្រុក ដែលអាចឲ្យគេឈរជើងលើទីផ្សារបានយ៉ាងរឹងមាំ មិនងាយបំបែកបាន។

KROMA (ក្រមា) មាន មហិច្ចតា ចង់ក្លាយជាតំណាង កម្មវិធីកក់មធ្យោបាយធ្វើដំណើរ សំរាប់ប្រទេសកម្ពុជា ដើម្បីការពារផលប្រយោជន៍ អ្នកបើកបរ អ្នកដំណើរ ព្រមទាំង ដើម្បីរក្សារចំណែកទីផ្សារក្នុងស្រុកលើវិស័យនេះ។ 

ក៍ប៉ុន្តែ អ្វីៗ ប្រហែលជាមិនងាយស្រួល ដូចដែល ចង់នោះទេ។ ១ ឬ ២ឆ្នាំខាងមុខ KROMA នឹងអាចឈរជើងលើសង្វៀនប្រកួតដល់ទឹកទីប៉ុន្មាន យើងចាំមើលទំាងអស់គ្នា។

KORMA MOBILITY 

ហ្វេសប៊ុកផេក https://fb.com/kroma.mobility

APPសំរាប់សំរាប់ដៃគូបើកបរ (iOS / Android) http://onelink.to/kroma.p

APPសំរាប់សំរាប់អ្នកដំណើរ (iOS / Android) http://onelink.to/kroma

 

X
5s