បានទាំងសប្បាយ និងចំណេះដឹងសម្រាប់កុមារ ជាមួយនឹងទីធ្លាកម្សាន្ដពិសេសៗ ក្នុងពិព័រណ៍កុមារលើកទី៧​



ក្រោមប្រធានបទ កុមារនិងបរិស្ថានក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៧ ក្រុមហ៊ុនអនុស្សានឹងរៀបចំទីធ្លាកម្សាន្ដចំនួន៩ធំៗ សម្រាប់ក្រុមគ្រួសាររីករាយកម្សាន្ដនាថ្ងៃចុងសប្ដាហ៍នេះ ក្រៅពីការដើរទិញទំនិញបញ្ចុះតម្លៃ ស្វែងរកសាលារៀនល្អៗសម្រាប់កូន និងនាំពួកគេឡើងប្រកួតលើឆាកដើម្បីបង្ហាញសមត្ថភាព និងបង្កើនភាពក្លាហាន។

ជាមួយទីធ្លាកម្សាន្ដធំៗដែលនឹងត្រូវបានរៀបចំសម្រាប់ឆ្នាំថ្មីនេះ មាតាបិតាអាចនាំកូនៗជាទីស្រលាញ់មកចំណាយពេលកម្សាន្ដសប្បាយរួមជាមួយនឹងការផ្ដល់ចំណេះដឹងពីបរិស្ថានទៅកាន់ពួកគេ និងការបង្កើនទំនាក់ទំនងល្អជាមួយកូនៗ ជាមួយនឹងទីធ្លាកម្សាន្ដដូចជា៖

·         ទីធ្លាដាំកូនរុក្ខជាតិ

ដើម្បីបង្កើតការយល់ដឹងពីបរិស្ថាន ជាពិសេសការដាំដើមឈើ និងរុក្ខជាតិផ្សេងៗ មាតាបិតាអាចនាំកូនៗជាទីស្រលាញ់របស់អ្នកមកទីធ្លាដាំកូនរុក្ខជាតិដើម្បីទទួលបានកំប៉ុងក្រដាស គ្រាប់ពូជ និងទទួលបទពិសោធន៍ថ្មីៗពីការរបៀបដាំដោយផ្ទាល់។ បន្ទាប់ពីនោះ លោកអ្នកអាចយកដើមឈើដែលបានដាំទៅកាន់គេហដ្ឋានវិញដើម្បីមើលពីការលូតលាស់របស់រុក្ខជាតិនោះ។

·         ទីធ្លាកែច្នៃប្លាស្ទិចជារបស់ប្រើប្រាស់

នៅទីធ្លានេះ លោកអ្នកអាចនាំកូនៗចូលមើលពីរបស់កែច្នៃថ្មីៗ ដែលត្រូវបានកែច្នៃពីរបស់ដែលមិនបានប្រើប្រាស់ឬសម្រាមទៅជារបស់ប្រើប្រាស់ផ្សេងៗទៀតដែលមានប្រយោជន៍។ អ្វីដែលពិសេសនោះ អូនតូចៗអាចរៀនធ្វើរបស់កែច្នៃទាំងនោះជាមួយនឹងអ្នកជំនាញរបស់យើងថែមទៀតផង។

·         ទីធ្លារចនាថង់ក្រណាត់

ដើម្បីបង្កើនការយល់ដឹងពីការប្រើប្រាស់ថង់យួរក្នុងជីវិតប្រចាំថ្ងៃ ទីធ្លារចនាថង់ក្រណាត់(Eco Bag) នឹងត្រូវបានរៀបចំឡើងដើម្បីឲ្យកុមារមានការយល់ដឹងពីការប្រើប្រាស់ថង់ក្រណាត់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ មាតាបិតាអាចនាំកូនៗមកទទួលយកថង់ក្រណាត់ ដើម្បីគូររូប ឬផាត់ពណ៌ពីលើតាមការរចនារបស់ខ្លួន ហើយលោកអ្នកអាចយកថង់យួរនោះទៅផ្ទះដើម្បីរក្សាទុកប្រើប្រាស់ពេលក្រោយ។

·         ទីធ្លាគូររូប ផាត់ពណ៌ បត់ក្រដាស ​អានសៀវភៅ

នៅទីធ្លានេះម៉ាក់ប៉ា និងកុមារអាចរីករាយជាមួយការគូររូបផាត់ពណ៌ បត់ក្រដាស និងអានសៀបភៅល្អៗដើម្បីបង្កើនចំណេះដឹង និងបង្កើនទម្លាប់ក្នុងការអានរបស់ពួកគេ។ នៅក្នុងទីធ្លានេះ ក្រៅពីការលេងកម្សន្តហើយនោះ លោកប៉ាអ្នកម៉ាក់អាចធ្វើការចុះឈ្មោះកូនៗឲ្យចូលរួមការប្រកួតផាត់រូប និងកែច្នៃសម្ភារៈប្រើប្រាស់ដែលនឹងធ្វើឡើងនៅពេលរសៀលថែមទៀតផង។

·         ទីធ្លាកម្សាន្ដពីសាលាអន្ដរជាតិ SCIA

ដើម្បីផ្ដល់នូវសកម្មភាពលក្ខណៈអប់រំ ដែលពោរពេញដោយភាពសប្បាយរីករាយ សាលារៀនអន្តរជាតិសិង្ហបុរី SCIA នឹងនាំមកនូវសកម្មភាពមួយចំនួនដូចជា ការធ្វើស្ពានក្រដាសដោយខ្លួនឯង គណិតវិទ្យា Koobits (ជាសូវែមូលដ្ឋានរបស់ប្រទេសសិង្ហបុរី Singapore-based software tool) និងមនុស្សយន្តស្ព័រ។ តាមរយៈល្បែងកម្សាន្ដមនុស្សយន្តស្ព័រ ក្មេងៗទាំងអស់អាចស្វែងយល់ពីការបង្កើតកូដ ដែលបង្រៀនពួកគេឲ្យមានការគិត ការវិនិច្ឆ័យឲ្យបានម៉ត់ចត់ត្រឹមត្រូវ និងបង្រៀនឲ្យក្មេងៗស្គាល់ពីវេយ្យករណ៍ក្នុងការសរសេកូដ។

·         ទីធ្លាសង់DoyDoy Lego និងល្បែងប្រាជ្ញា

ប្អូនៗកុមារនឹងរីករាយជាមួយនឹងល្បែងថ្មីៗដែលធ្វើឲ្យកុមារមានគំនិតច្នៃប្រឌិត មានភាពវៃឆ្លាតនិងការគិតលឿនជាងមុនជាមួយនឹងការកម្សាន្ដសំណង់ទុយោ DoyDoy និងល្បែងកម្សាន្ដ Lego រួមជាមួយនឹងល្បែងប្រាជ្ញាផ្សេងៗទៀតនៅក្នុងទីធ្លានេះ។

·         ទីធ្លាកែច្នៃឡានពីសំបកឡាំង

ជាមួយនឹងទីធ្លានេះ ពិព័រណ៍កុមារនិងគ្រួសារលើកទី៧ នឹងរៀបចំការកែច្នៃកូនឡានចេញពីសំបកឡាំង ដើម្បីបង្កើនភាពច្នៃប្រឌិត យល់ដឹងពីសំបកឡាំងដែលមិនត្រូវបានប្រើប្រាស់ផ្សេងៗ។

·         ទីធ្លាសួនកុមារចល័ត និង ទីធ្លាលេងកូនបាល់

ក្រៅពីទីធ្លាផ្ដល់ចំណេះដឹងទាំងនេះ លោកអ្នកក៏អាចរីករាយជាមួយៗទីធ្លាកម្សាន្ដធំទូលាយផ្សេងទៀតរួមមាន ក្ដាររំអិល ទោង កូនបាល់ផងដែរ។

ដើម្បីផ្ដល់នូវភាពសប្យាយនិងអារម្មណ៍កម្សាន្ដបន្ថែមសម្រាប់ក្រុមគ្រួសារ ជាពិសេសកុមារតូចៗ ពិព័រណ៍កុមារនិងគ្រួសារអនុស្សាលើកទី៧ក៏មានការរៀបចំការប្រកួតលើឆាកដូចជា ការប្រកួតសង់ល្បែងកុមារ និយាយជាសាធារណៈ គូររូប កែច្នៃប្លាស្ទិច ប្រកួតទារកវារ រាំ ដើរម៉ូត ដើម្បីបង្ហាញសមត្ថភាពនិងបង្កើនភាពក្លាហានរបស់កុមារ។

ដូចសព្វមួយដង វេទិកាប្រមូលផ្តុំកុមារនិងក្រុមគ្រួសារប្រមាណជាង៣០០០០នាក់ប្រចាំឆ្នាំរបស់ពិព័រណ៍កុមារនិងគ្រួសារអនុស្សា មានការចូលរួមតាំងបង្ហាញផលិតផលជាង៥០០០មុខ ដែលនឹងបញ្ចុះតម្លៃចាប់ពី១០%-៥០% ពីបណ្ដាក្រុមហ៊ុនល្បីៗមកពីវិស័យដូចជា សាលារៀន ទឹកដោះគោ ខោទឹកនោម អាហារបំប៉ន របស់ក្មេងលេង សម្ភារៈសិក្សា ធានារ៉ាប់រង ធនាគារ គ្រឿងអេឡិចត្រូនិច និងផលិតផលសម្រាប់កុមារនិងគ្រួសារជាច្រើនប្រភេទពីក្រុមហ៊ុនល្បីៗជាង២៥០ស្ដង់។

ចូលរួមពិព័រណ៍កុមារនិងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA និង ម្សៅទឹកដោះគោ Nurtigold ឧបត្ថម្ភដោយមជ្ឈមណ្ឌលអូស្ដ្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE) និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន Abbott, Drypers, Biolane, Annam Outlet, Nutrilatt, Canadia Bank, Wakodo, Elibell, Royal AUSNZ, Philips Avent និង សាលាអន្ដរជាតិ Eco International School រួមជាមួយដៃគូសារព័ត៌មានដោយ Bizkhmer

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ៖ ទូរស័ព្ទលេខ 012 230 140 010 911 776 និង ទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ ឬ Anussa Events

X
5s