ពីយុវតីវ័យក្មេងម្នាក់ ក្លាយជាអ្នករកស៊ី រកចំណូលចូលខ្ទង់ម៉ឺនដុល្លាររៀងរាល់ខែ
ពីដើមមនុស្សស្រីតែងតែទទួលរងសម្ពាធពីសង្គម និងជាពិសេសគ្រួសារ។ ស្រ្តីត្រូវគេចាត់ទុកថាជាភេទទន់ខ្សោយគ្មានកម្លាំង ឬសមត្ថភាពណាដែលអាចធ្វើការបានដូចបុរសឡើយ សូម្បីតែសិទ្ធក្នុងការទទួលបានការរៀនសូត្រ ព្រោះគេគិតថាអនាគតគឺគ្រាន់តែចេះការងារផ្ទះមើលទុកដាក់កូនចៅគឺគ្រប់គ្រាន់ហើយ ណាមួយចាស់ពីដើមតែងយកពាក្យមួយឃ្លានេះមកវាយតម្លៃលើមនុស្សស្រីគ្រប់ៗរូបថា «ស្រ្តីវិលចង្រ្កានមិនជុំ»។
ប៉ុន្តែ បច្ចុប្បន្ននេះពាក្យទាំងនោះត្រូវបានសាបរលាប ដោយជាក់ស្តែងមានស្រ្តីខ្មែរយើងជាច្រើនរូប បានចេញមុខមាត់ក្នុងសង្គមជាបន្តបន្ទាប់ អ្នកខ្លះទទួលបានជោគជ័យដោយសមត្ថភាពខ្លួនឯងពិតៗ ដែលកើតចេញពីការតស៊ូប្រឹងប្រែង។
ជាក់ស្តែងយុវតីវ័យក្មេង កែ ហេងសីហា ឬ បូស្បា បូស្បា ដែលជាម្ចាស់ក្រុមហ៊ុន Secret lady CO.LTD មានដើមទុនដំបូងត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះដែល ១០០ ដុល្លារនោះត្រូវបែងចែកទុកសំរាប់ចាយ ការញ៉ាំ និងសន្សំទុកយកមករកស៊ីខ្លះផងដែរ។ យុវតីស្រស់សោភាខាងលើបានបង្ហើបឲ្យដឹងទៀតថា លោកស្រីចាប់ផ្តើមចេញរកស៊ីតាំងពីអាយុ ១៧ឆ្នាំមកម្លេះ ពេលនោះកំពុងរៀននៅឡើយទេ ដោយមានបញ្ហាសេដ្ឋកិច្ចគ្រួសារផង លោកស្រីក៏ស្រេចចិត្តចែកលុយដែលម្ដាយឲ្យយកមកទុករៀននិងចាយវាយយកមករកស៊ី ហើយផ្តោតតែលើការរកស៊ីតែម្តង។
ដោយឆ្លងកាត់ការចេញរកស៊ីដោយផ្ទាល់អស់រយៈពេល ៧ឆ្នាំមក ហើយឆាប់ៗនេះក្រុមហ៊ុនថែរក្សាសម្រស់មួយនេះនឹងទទួលបានពានរង្វាន់១ទៀតផងដែរ។ សព្វថ្ងៃសហគ្រិនស្ត្រីវ័យក្មេងមកពីខេត្តកំពង់ឆ្នាំងរូបនេះកំពុងកាន់កាប់ក្រុមហ៊ុនឈរជើងនៅលើទីផ្សារយ៉ាងរឹងមាំ ជាពិសេសមិនត្រឹមតែមាននៅក្នុងប្រទេសទេ គឺមាននៅចែកចាយនៅក្រៅប្រទេសថែមទៀតផង។
លោកស្រីបានប្រាប់ Bizkhmer ថា មូលហេតុដែលលោកស្រីបង្កើតក្រុមហ៊ុននេះឡើងមកព្រោះ លោកស្រីបានមើលឃើញពីសក្កានុពលទីផ្សារ ចង់ឲ្យប្រជាជនខ្មែរទទួលបាននូវផលិតផលដែលផ្សំពីធម្មជាតិ និងរូបមន្ដត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពទៅប្រើប្រាស់។ ហើយអ្វីដែលសំខាន់ទៀតនោះគឺ លោកចង់ឃើញស្រ្តីខ្មែរចេះរកស៊ី ចេះបង្កើតចំណូលដោយសមត្ថភាពខ្លួនឯង និងចេះអភិវឌ្ឍខ្លួនឯងឲ្យមានតម្លៃនៅក្នុងសង្គម។
គួរបញ្ជាក់ឲ្យដឹងផងដែរថា Secret lady co.ltd កំពុងផ្តោតសំខាន់ទៅលើផលិតផលថែរក្សាសម្រស់ប្រភេទសាប៊ូថែមស្បែកមុខ បំបាត់ស្នាម និងមុន រួមនឹងថ្នាំបណ្ដឹងទ្វាមាស និង រោគស្ត្រីដែលវត្ថុធាតុដើមផ្សំធម្មជាតិ១០០% រូបមន្តពីប្រទេសបារាំងនិងថៃ ហើយត្រូវបានយកមកផលិតនៅប្រទេសថៃ អ្វីដែលកាន់តែពិសេសនោះគឺ ដោយទទួលបានការគាំទ្រពីអតិថិនជននៅចុងប៉ុន្មានខែខាងមុននេះ Secret lady co.ltd នឹងនាំផលិតផលថ្មីមកបន្ថែមទៀត។
សម្រាប់ឱកាសអ្នកដែលចង់ធ្វើជាតំណាងចែកចាយបន្ត គឺចំណាយត្រឹមតែ ៦០ដុល្លារនឹងមានសិទ្ធលក់ចែកចាយនៅលើទីផ្សារបន្ត៕
ទំនាក់ទំនងលេខទូរស័ព្ទ៖ 095767919 និង 0963893737