“វីធីសាស្រ្ដអប់រំកូនសម្រាប់មាតាបិតាសម័យថ្មី” រៀបចំជាលើកទី២ នាចុងសប្ដាហ៍នេះ ក្នុងពិព័រណ៍កុមារលើកទី៧​



ការអប់រំមានសារៈសំខាន់សម្រាប់មនុស្សរស់នៅក្នុងសង្គមបច្ចុប្បន្ន ជាពិសេសសម្រាប់កុមារតូចៗដែលជាធនធានសំខាន់ទៅថ្ងៃក្រោយ។ ដោយឡែក ដោយមើលឃើញថាក្មេងមួយចំនួនក្នុងពេលបច្ចុប្បន្ននេះ មានអត្ដចរិតរឹងរូស មិនស្ដាប់បង្គាប់ ដែលវាអាចបណ្ដាលមកកត្ដាមួយចំនួនដូចជាអត្ដចរិតពីកំណើតរបស់ពួកគេ មជ្ឈដ្ឋានខាងក្រៅ ការយកតម្រាប់តាមអ្នកដទៃ រួមផ្សំជាមួយនឹងកត្ដាអប់រំរបស់ឪពុកម្ដាយដែលអាចធ្វើឲ្យប៉ះពាល់ដល់ការវិវឌ្ឍន៍ ក៏ដូចជាទំនាក់ទំនងអវិជ្ជមានក្នុងក្រុមគ្រួសារទៅថ្ងៃក្រោយ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន លោក ហឿ សេធុល ជាអ្នកចិត្ដសាស្ដ្រ ឯកទេសប្រឹក្សាបញ្ហាគ្រួសារដែលមានបទពិសោធន៍ជាង២០ឆ្នាំ បានផ្ដល់ដំបូន្មានដល់ឪពុកម្ដាយដោះស្រាយបញ្ហានេះដោយការព្យាយាមសិក្សាស្វែងយល់ពីកុមារ ផ្ដោតទៅលើការវិវឌ្ឍន៍ អត្ដចរិត ឥរិយាបថមិនល្អមួយចំនួនរបស់ពួកគេ និងបង្កើតពេលវេលាគ្រប់គ្រាន់សម្រាប់បង្កើនទំនាក់ទំនងល្អ ទំនុកចិត្ដ ជំនឿចិត្ដទៅកាន់កូនៗបន្ថែម។ លោកបានបន្ថែមទៀតថា ឥរិយាបថគឺសំខាន់ណាស់សម្រាប់ក្មេងៗ ដូចនេះប្រសិនបើកុមារមានកំហុសឬធ្វើអ្វីមិនសមរម្យ ឪពុកម្ដាយគួរតែណែនាំពួកគេជាមួយហេតុផលដ៏ត្រឹមត្រូវជាជាងការស្ដីបន្ទោសឬការវាយដើម្បីអោយពួកគេមានភាពភ័យខ្លាច។ ទន្ទឹមនឹងនោះ ឪពុកម្ដាយគួរតែកំណត់គោលដៅនិងកម្រិតក្នុងការអប់រំអោយបានល្អ មិនត្រូវផ្ដល់ច្រើនពេក ឬតិចពេកតាមតែចិត្ដចង់ផ្ដល់នោះទេ។

ដើម្បីយល់ដឹងបន្ថែមជុំវិញបញ្ហាអប់រំកូន សិក្ខាសាលាស្តីពី  វិធីសាស្ត្រអប់រំកូន នឹងត្រឡប់មកជាថ្មីនៅក្នុងថ្ងៃពិព័រណ៍កុមារនាចុងសប្ដាហ៍នេះ។ ដើម្បីចូលរួមចែករំលែកនូវវិធីសាស្ដ្រក្នុងការអប់រំកុមារអោយមានប្រសិទ្ធភាព ទាំងការយល់ដឹងពីការវិវឌ្ឍន៍ ការលូតលាស់ និងតម្រូវការរបស់ពួកគេ វាគ្មិនកិត្ដិយសដែលជាអ្នកជំនាញចិត្ដសាស្ដ្រ ឯកទេសប្រឹក្សាបញ្ហាគ្រួសារជាមួយនឹងបទពិសោធន៍ជាក់ស្ដែងជាង២០ឆ្នាំ នឹងជជែកពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖

+ ស្វែងយល់ពីការវិវឌ្ឍន៍ និងតម្រូវការរបស់កុមារ

+ បង្កើតទំនាក់ទំនងវិជ្ជមានជាមួយកូន

+ វិធីសាស្ត្របណ្ដុះទម្លាប់ល្អ វិន័យ និងឥរិយាបថសកម្ម

+ ដោះស្រាយបញ្ហាកូនរឹង ខូច មិនស្ដាប់បង្គាប់

+ វិធីសាស្ត្របណ្ដុះភាពវៃឆ្លាតកុមារ

វាគ្មិនកិត្ដិយស លោកហឿ សេធុល ដែលជាអ្នកចិត្តសាស្រ្ដ ឯកទេសប្រឹក្សាបញ្ហាគ្រួសារ និងស្ថាបនិកនៃក្រុមហ៊ុនសេវាប្រឹក្សាយោបល់ និង អប់រំផ្លូវចិត្តតាម បែបចិត្តសាស្ត្រ (KCPS) បានទទួលបានការហ្វឹកហាត់ជំនាញចិត្ដវិទ្យាឯកទេសប្រឹក្សានៅសកលវិទ្យាល័យ De La Salle ក្នុងប្រទេសហ្វីលីពីន។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកចិត្តសាស្រ្ត ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបញ្ចប់ថ្នាក់អនុបណ្ឌិតពីសកលវិទ្យាល័យ De La Salle  លោកមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការប្រឹក្សាយោបល់ វាយតំលៃ ផ្ដល់ដំបូន្មាន និងបណ្ដុះបណ្ដាលសម្រាប់អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនផ្សេងៗក្នុងប្រទេសកម្ពុជា។

មាតាបិតាអាចសួរសំណួរផ្សេងៗដែលទាក់ទងទៅនឹងភាពជាឪពុកម្តាយ ឬ បញ្ហាប្រចាំថ្ងៃជាមួយវាគ្មិនកិតិ្តយសក្នុងសិក្ខាសាលាស្តីពី  វិធីសាស្ត្រអប់រំកូន ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ តុលា ២០១៩ ចាប់ពីម៉ោង៩ព្រឹក ដល់១០:៣០ព្រឹក នៅអាគារពិព័រណ៍កោះពេជ្រក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៧។

ចូលរួមពិព័រណ៍កុមារនិងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA និង ម្សៅទឹកដោះគោ Nurtigold ឧបត្ថម្ភដោយមជ្ឈមណ្ឌលអូស្ដ្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE) និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន Abbott, Drypers, Biolane, Annam Outlet, Nutrilatt, Canadia Bank, Wakodo, Elibell, Royal AUSNZ, Philips Avent និង សាលាអន្ដរជាតិ Eco International School រួមជាមួយដៃគូសារព័ត៌មានដោយ Bizkhmer

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ៖ ទូរស័ព្ទលេខ 012 230 140 010 911 776 និង ទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ ឬ Anussa Events

X
5s