ភោជនីយដ្ឋានផាកកាហ្វេ និងប្រវត្តិបាយឡុកឡាក់សាច់គោ​



ផាកកាហ្វេជាប្រេន មួយនៅក្នុងស្រុកដែលបានវត្តមានយូរមកហើយ។ បច្ចុប្បន្ននេះ ផាកកាហ្វេមានសាខាជាច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសផាកកាហ្វេមានប្រភេទអាហារឆ្ងាញ់ៗជាច្រើន ដែលជាទីនិយមចូលចិត្តរបស់អ្នកគាំទ្រ អ្វីដែលពិសេសបំផុតមានគឺបាយឡុកឡាក់សាច់គោ។ 

បាយឡុកឡាក់សាច់គោ គឺជាមុខម្ហូបដែលមានលក់នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងហាង​អាហារ​នានា​មិនថា​តូចឬធំនោះទេ ដោយសារតែវាគឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជន​ខ្មែរយើង អាច​ទទួល​ទាន​បាន​​ជាអា​ហារ​ពេលថ្ងៃត្រង់ និងអាហារល្ងាច តែពេលខ្លះក៏អាចទទួលបានសម្រាប់ជាអាហារពេលព្រឹកផងដែរ ដោយសារសំបូរប្រូតេអ៊ីនខ្ពស់ ផ្តល់កំលាំង​ថាមពលដល់រាងកាយ និងខួរក្បាលសម្រាប់បំពេញការងារ ​ហើយពិសេសគឺជួយ​អោយ​មាន​សុខភាព​ល្អ​ផង​ដែរ។

បើតាម លោក សេង ឈាងលី ប្រធានផ្នែកលក់ និងទីផ្សារនៃផាកកាហ្វេបានអោយដឹងថា បាយឡុកឡាក់សាច់គោ គឺជាមុខអាហារដ៏ពេញនិយម ហើយក៏បានក្លាយជាអាហារចំបង ឬអាហារពិសេសមួយក្នុងចំណោមមុខអាហារផ្សេងៗទៀត ហើយលោកក៏បានបញ្ជាក់ប្រាប់ថាជារៀងរាល់ឆ្នាំ បាយឡុកឡាក់សាច់គោ នៅភោជនីយដ្ឋានផាកកាហ្វេបានលក់ចេញ ប្រហែលកន្លះលានចានក្នុងមួយឆ្នាំៗ ដោយក្នុងនោះក៏មានអតិថិជនដែលជាជនជាតិបរទេសផងដែរ។

ដើម្បីអោយកាន់តែយល់ច្បាស់អំពីប្រវត្តិនៃមុខអាហារដែលប្រជាជនខ្មែរក៏ដូចជាជនជាតិបរទេសនិយមទទួលទាន ថ្ងៃនេះ Biz-Khmer សូមនាំអារម្មណ៍មិត្តអ្នក មកស្គាល់អំពីប្រវត្តិខ្លះៗរបស់ បាយឡុកឡាក់សាច់គោ

បាយឡុកឡាក់សាច់គោគឺមានកំណើតនៅប្រទេសដែលបានទទួលឥទ្ធិពលពីបារាំងដែលនៅក្នុងសម័យអាណានិគមនៃតំបន់ឥណ្ឌូចិន ដែលមានប្រទេសឡាវ វៀតណាម និងរួមទាំងប្រទេសកម្ពុជាផងដែរ មានគ្រឿងផ្សំស្រដៀងៗគ្នា តាមប្រទេសដែលសំបូរ ឬមិនសំបូរនៃបន្លែផ្សំគ្រឿងនោះ គេសង្កេតឃើញថាសម្រាប់ឡុកឡាក់សាច់គោ គឺប្រើសាច់គោកាត់ចំណែកៗ ដុំៗដែលជាប្រភេទសាច់ពេញនិយមអមបន្លែស្រស់ៗមានដូចជាសាឡាត់ ប៉េងប៉ោះ និងខ្ទឹមបារាំង អាចបន្ថែមស៊ុតចៀន ដំឡូងបារាំងបំពង នេះសម្រាប់ឡុកឡាក់នៅប្រទេសកម្ពុជាយើង។ អ្វីដែលខ្វះមិនបាន ហើយធ្វើអោយបាយឡុកឡាក់កាន់មានរសជាតិឈ្ងុយឆ្ងាញ់ ជាប់មាត់ជាមួយរសជាតិសាច់គោឆានោះគឺម្រេចក្រូចឆ្មារដែលប្រជាជនកម្ពុជាតែងតែនិយមចូលចិត្តទទួលទានជាមួយសាច់គោតែម្តង នៅប្រទេសកម្ពុជាយើងមានម្រេចដែលមានគុណភាពល្អបំផុតមានប្រភពពីខេត្តកំពត ដែលគេហៅថា ម្រេចកំពត។

 

X
5s