ដំណឹងល្អ! សិល្បៈនិងចិត្តសាស្រ្ដនិយាយសម្រាប់អ្នកដឹកនាំ នឹងទៅដល់បាត់ដំបង ថ្ងៃទី១៥-១៦តុលា​



ខេត្តបាត់ដំបង៖ សិល្បៈនិងចិត្តសាស្រ្ដនិយាយសម្រាប់​អ្នកដឹកនាំ​ ដែលបង្វឹក​ដោយ​​ស្ថាបនិក CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ ​​និងជាអ្នកជំនាញបង្វឹក​ម្ចាស់​អាជីវកម្មនៅ​ទូទាំងប្រទេ​ស ​ដែលមានបទពិសោធន៍ឆ្លងកាត់ព្យុះភ្លៀង​យ៉ាងជោគជាំ​លើវិស័យធុរកិច្ចគឺ លោក អោម សេង បូរ៉ា នឹង​ដល់​ទឹក​ដី​ជង្រុកស្រូវ​របស់កម្ពុជា នៅសណ្ឋាគារ​ខេមរា បាត់ដំបង១ ថ្ងៃទី១៥-១៦តុលាឆ្នាំ​២០១៩ខាងមុខនេះ​។

សកម្មភាពបង្វឹកដោយ លោក អោម សេងបូរ៉ា

សិល្បៈ និង​ចិត្តសាស្ត្រក្នុងការនិយាយ​ ដែលជាកម្មវិធីបង្វឹកដ៏ទាក់ទាញមួយក្នុងចំណោម​កម្មវិធីបង្វឹក​ដល់​ម្ចាស់អាជីវកម្មទាំង១២វគ្គ របស់ ​CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ​នេះបានរៀបចំឡើងពីព្រោះថា​ វគ្គនេះ​បានជួយ​ពង្រឹងម្ចាស់អាជីវកម្មឱ្យ​មាន​សមត្ថភាពលើ​ការ ​​ដឹកនាំបុគ្គលិក​ និង​អាជីវកម្ម​ឱ្យ​មានប្រសិទ្ធភាព ​ស្របតាមផែនការ​​យុទ្ធសាស្ត្រក្នុងការ​​ធ្វើជំនួញ​​របស់ខ្លួនឱ្យកាន់តែរីកចម្រើន។​

លោក ផេង សៅឆេង នាយកប្រតិបត្តិ​ CEO Master Club បានមានប្រសាសន៍ថា​ វគ្គមួយនេះ​នឹ​ងជួយ​ដល់​បងប្អូនដែលចូលរួម បង្កើនសមត្ថភាព និងភាពក្លាហាន​ក្នុងការនិយាយ​ទៅកាន់មនុស្សច្រើន​ជា               សាធារណៈ ​និង​​​ក្លាយជា​អ្នកដឹកនាំ​ដែលនិយាយពូកែ​ ​ជាអ្នកពូកែក្នុងការចរចា​ ការទិញ-លក់​ ការដោះស្រាយបញ្ហា ​ការទំនាក់ទំនង ជាពិសេស​​ដឹងពីតិចនិកក្នុងការនិយាយ ដែលនាំ​មកនូវ​សេចក្តីសុខ​​ ហើយ​អាចទាក់ទាញ​ការគាំទ្រ​ពីអ្នកពាក់ព័ន្ធ​ដ៏មានប្រសិទ្ធភាព និង​អាចយកទៅប្រើប្រាស់ដើម្បីជួយដល់បុគ្គលិក​ឱ្យកាន់តែមានសមត្ថភាព​ផងដែរ។

សកម្មភាពបង្វឹកដោយ លោក អោម សេងបូរ៉ា

សូមបញ្ជាក់ថា ​ ​ CEO Master Club គឺជា​ស្ថាប័ន​ប្រមូលផ្តុំ​ម្ចាស់អាជីវកម្ម​ដ៏ធំនៅកម្ពុជា ដែល​គិតត្រឹមចុងសប្តាហ៍ទី១ ខែតុលានេះ​  CEO Master Club មានសមាជិក​កើនដល់ ១០៥៥ នាក់ ឬជាង​១ពាន់​ក្រុមហ៊ុន

ចំពោះ​អត្ថប្រយោជន៍ចូលជាសមាជិក​ CEO Master Club ធុរកិច្ចជន​​ទាំងអស់​នឹងទទួលបាន

ទី១. រកឃើញទេពកោសល្យជោគជ័យ និងសេចក្តីសុខពីកំណើតរបស់ខ្លួនដែលមិនធ្លាប់បានដឹងពីមុនមកតាមរយៈបច្ចេកវិទ្យា Brain Scan

ទី២. ទទួលបានការបង្វឹកសម្រាប់រយៈពេលពេញមួយជីវិត អំពីកម្មវិធី "ក្លាយជាអគ្គនាយកអាជីព" ដើម្បីមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ចាកចេញពីភាពជាអ្នកទោសអាជីវកម្មបានឆាប់រហ័ស និង កសាងអាជីវកម្មឱ្យមានភាពរឹងមាំអាយុវែងតជំនាន់បាន

ទី៣. ទទួលបានការប្រឹក្សាយោបល់សម្រាប់រយៈពេលពេញមួយជីវិត អំពីបញ្ហាផ្ទាល់ខ្លួន គ្រួសារ និង អាជីវកម្ម។

ទី៤. អាចបង្កើនការផ្សព្វផ្សាយ និងការលក់ផលិតផលសេវាកម្មរបស់ខ្លួនក្នុងចំណោមសមាជិកគ្រួសារ CEO Master Club ទូទាំងប្រទេស។

ទី៥. អាចទិញផលិតផលសេវាកម្មក្នុងតម្លៃ Discount ច្រើននៅក្នុងចំណោមសមាជិកគ្រួសារ CEO Master Club ទូទាំងប្រទេស ។

ទី៦. មានឱកាសវិនិយោគជាច្រើននៅក្នុងសម្ព័ន្ធសមាជិកគ្រួសារ CEO Master Club

​ទី៧. ចាប់យកឱកាសលូតលាស់រីកចម្រើនជោគជ័យបានលឿនជាងអ្នករកស៊ីធម្មតា ចំណេញពេលវេលា មិនខាតជីវិតរស់នៅក្នុងបញ្ហានៃការរកស៊ីដែលគ្មានក្បួនច្បាស់លាស់៕

សកម្មភាពបង្វឹកដោយ លោក អោម សេងបូរ៉ា

 

X
5s