សែលកាតចូលរួមឧបត្ថម្ភការប្រកួតជើងឯក MLBB 2019 នៅកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី 11 ខែតុលានៅថ្ងៃស្អែកនេះសែលកាតប្រកាសថា ខ្លួននឹងនៅតែបន្តការគាំទ្រដល់សហគមន៍ហ្គេមចល័តនៅកម្ពុជា ដោយការឧបត្ថម្ភឲ្យ អ្នកមានសមត្ថភាពទៅប្រកួត Mobile Legends: Bang Bang ដំបូងបំផុតលំដាប់ពិភពលោក ២០១៩។
អ្នកមានសមត្ថភាព នឹងត្រូវធ្វើការជ្រើសរើសពីក្រុមកំពូលទាំង៤នៅកម្ពុជា ដែលមួយក្នុងចំណោម នោះនឹងក្លាយជា ក្រុមតំណាងជាតិ ដើម្បីទៅប្រកួតនៅ ទីក្រុង កូឡាឡាំពួរ ក្នុងខែវិច្ជិកាខាងមុខនេះ។
ក្រុមទទួលបានជ័យលាភី នឹងទទួលបានរង្វាន់ចំនួន ៦០០០ដុល្លារ និង ការទិញត្បូងនៅក្នងហ្គេម។លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានថ្លែងថា៖ “ក្រុមរបស់លោករំពឹងថាអ្នកលេង ហ្គេមវ័យក្មេងប្រាកដជាអាចធ្វើបាន។ ការប្រកួតជុំចុងក្រោយMobile Legends ដែលពួកយើងធ្វើឡើងសម្រាប់ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមបានទាក់ទាញអ្នកចូលចិត្តលេងហ្គេមជាង ២០០០នាក់ក្នុងមួយថ្ងៃ។ តាមរយ:ពេលការបញ្ជូនអ្នកមានសមត្ថភាពតំណាងជាតិ ទៅចូលរួម World Championship នេះផងដែរ ពួកយើងរំពឹងថានឹងមានអ្នកចូលរួម ក៏ដូចជាអ្នកទស្សនាយ៉ាងច្រើនកុះករ។”
លោក វ៉ាតសុន បានបន្តទៀតថា៖ “សហគមន៏ហ្គេមទូរស័ព្ទចល័ត បានកើនឡើនដល់ ចំណុចមួយ ដែល ធ្វើអោយ ការប្រើប្រាស់ទិន្នន័យចល័តក៏កើនឡើងទន្ទឹមគ្នាផងដែរ។ យើងជឿជាក់ថា មានអ្នកលេងហ្គេមប្រមាណជាង១.៥លាននាក់នៅកម្ពុជា ហើយយើងក៏រំពឹងទុកថា ចំនួននេះនឹងកើនឡើងទ្វេរដងនាពេលអនាគត។“
សម្រាប់អ្នកដែលមិនបានចូលរួមទស្សនាការប្រកួត ពួកគេអាចទស្សនាសកម្មភាព Highlightខ្លីៗពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ។
លោក ប៊ុនឡេង (Bunleng) និង កញ្ញា មីណា (Mina) នឹងចូលរួមនៅស្តង់សែលកាតចាប់ពីម៉ោង៣ឡើងទៅ ដើម្បីចែក ជូន Epic Skins និង អាវយឺតរបស់Cellcard Play រួមជាមួយនឹងរបស់ល្អៗបំផុតពីMobile Legends។
សែលកាតសង្ឃឹមថាក្រុមចូលរួមទាំងអស់ទទួលបានសំណាងល្អ និង ទន្ទឹងរង់ចាំជួបអ្នកឈ្នះដើម្បីធ្វើ អោយកម្ពុជាមានមោទនភាព កម្មវិធីធំ M1 (វគ្គជម្រុះ) នៅទីក្រុង កូឡាឡាំពួរ ដែលនឹងចាប់ពីថ្ងៃទី ១១ ដល់ ១៤ ខែវិច្ជិកា ឆ្នាំ២០១៩៕
ជើងឯកពិភពលោកនឹងចូលរួមដោយក្រុមMLBBលំដាប់ ចំនួន១៦ ដែលមកពី១៣ប្រទេសប្រកួតគ្នា ដណ្តើមយករង្វាន់ទឹកប្រាក់ចំនួន ២៥ម៉ឺន ដុល្លារ។