ម្ចាស់អាជីវកម្មនៅសៀមរាប១០០នាក់បានសម្រុកមកពង្រឹងសមត្ថភាពគ្រប់គ្រងស្ថាប័នពីលោក អោម សេងបូរ៉ា​



 

ខេត្តសៀមរាប​៖​ ការ​គ្រប់គ្រង​ចាត់ចែង គឺជាជំនាញ​មួយ​ដែល​ចាំបាច់​​​ ហើយទាមទារឱ្យ​ម្ចាស់អាជីវកម្ម​ឬក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់​ត្រូវតែ​មានសមត្ថភាព​ខ្លាំង​ពូកែ​ ដើម្បីធ្វើឱ្យ​ស្ថាប័ន​របស់​ខ្លួន​អាចរីកចម្រើន​ តែផ្ទុយទៅវិញ​បើគ្មាន​ក្បួន​ច្បាស់លាស់ទេនោះ ប្រាកដណាស់អាជីវកម្មនោះក៏នឹងអាច​បិទទៅវិញ​យ៉ាងឆាប់រហ័សដែរ។

សកម្មភាពបង្ខឹករបស់លោក អោ សេងបូរ៉ា នៅខេត្តសៀមរាប

ពាក់ព័ន្ធនឹង​ការគ្រប់គ្រងនេះ​ស្ថាបនិក CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ ​​និងជាអ្នកជំនាញបង្វឹក​ម្ចាស់​អាជីវកម្មនៅ​ទូទាំងប្រទេ​ស ​ដែលមានបទពិសោធន៍ឆ្លងកាត់ព្យុះភ្លៀង​យ៉ាងជោគជាំ​លើវិស័យធុរកិច្ច បាន​ចែករំលែក​នូវ​ រូបមន្តជោគជ័យ​ក្នុងគ្រប់គ្រងចាត់ចែងស្ថាប័ន ដល់​ម្ចាស់អាជីវកម្មខេត្តសៀមរាប​ចំនួន​​១០០នាក់ នៅក្នុង​កម្មវិធីបង្វឹក​ស្តីពី ជំនាញ​គ្រប់គ្រងចាត់ចែង​សម្រាប់​ម្ចាស់អាជីវកម្ម​ ថ្ងៃទី​១១-១២ តុលានេះដែលរៀបចំឡើងនៅសណ្ឋគារ ​Angkor Century Resort & Spa ក្រុងសៀមរាប​។

រូបមន្តជោគជ័យនោះ​លោក អោម សេង​​បូរ៉ា បានរំលេចគន្លឹះសំខាន់ៗជាច្រើន​ដែលធ្វើ​​ឱ្យម្ចាស់អាជីវកម្មបាន​​ចូលរួមពង្រឹងសមត្ថភាព​ទាំងអស់​ជក់ចិត្តយ៉ាង​ខ្លាំង​នូវការបង្វឹក​ដ៏ប៉ិនប្រសព្វរបស់លោក​។ ក្នុងនោះសូមលើកយកនូវចំណុចសំខាន់ៗចំនួន​២ដែល​អ្នករកស៊ីថ្មីថ្មោង និងម្ចាស់អាជីវកម្មទាំងអស់​ត្រូវ​ពិនិត្យ ​និង​ចេះគ្រប់គ្រងចាត់ចែងឱ្យបាន​ល្អ​​។

សកម្មភាពបង្ខឹករបស់លោក អោ សេងបូរ៉ា នៅខេត្តសៀមរាប

១.រចនាសម្ព័ន្ធក្រុមហ៊ុន៖ ដាច់ខាតត្រូវមាន​រចនាសម្ព័ន្ធគ្រប់គ្រង​ក្រុមហ៊ុនអាជីវកម្ម​​ច្បាស់​លាស់​ដោយរាប់​តាំងពីថ្នាក់កំពូល(ម្ចាស់ទុន និងអ្នកវិនិយោគ) រហូត​ដល់​ថ្នាក់ក្រោមបំផុត។

២.ចំណាយ៖ តើបងប្អូនបានពិនិត្យ​ និងគ្រប់គ្រងបានល្អហើយឬនៅ? ព្រោះថាបើកាលណា ចំណាយតូចជាងចំណូល ​នោះ​នឹង​ឱ្យ​ចំណេញ​ ប៉ុន្តែ​បើចំណាយធំជាងចំណូលហើយ​ នោះបញ្ជាក់ថា​អាជីវកម្មមានការខាតបង់ហើយ។

នេះ​គ្រាន់តែជាចំណុចសំខាន់​តូចមួយ​ប៉ុណ្ណោះ​ក្នុង​​រូបមន្តជោគជ័យ នៃការគ្រប់គ្រងចាត់ចែង​អាជីវកម្ម​ ប៉ុន្តែ​សម្រាប់​ការបកស្រាយ​​​លម្អិតនឹងមាន​នៅក្នុងកម្មវិធីបង្វឹក​​​ជំនាញ​គ្រប់គ្រងចាត់ចែង​សម្រាប់​ម្ចាស់អាជីវកម្មរបស់ CEO Master Club

សូមបញ្ជាក់ថា​ ​ CEO Master Club គឺជា​ស្ថាប័ន​ប្រមូលផ្តុំ​ម្ចាស់អាជីវកម្ម​ដ៏ធំនៅកម្ពុជា ដែល​បច្ចុប្បន្នបាន​នឹងកំពុង​បង្វឹក​សមាជិក​ និងមិនមែនសមាជិកនៅទូទាំងប្រទេស ​​​ឱ្យក្លាយ​​ជាអ្នកដឹក​នាំធុរកិច្ចកំពូល​ និង​ឱ្យ​រីកចម្រើន ដែលអាចរំដោះខ្លួនចេញពីអ្នកទោសអាជីវកម្ម​ កែប្រែអាជីវកម្មពី​លក្ខណៈគ្រួសារទៅ​​​​ស្តង់​ដារ​ ដើម្បីចូលរួមជួយ​ធ្វើឱ្យកម្ពុជា​ក្លាយជា​ប្រទេសអ្នកមាន​បានឆាប់រហ័ស ។

សកម្មភាពបង្ខឹករបស់លោក អោ សេងបូរ៉ា នៅខេត្តសៀមរាប

ហើយ​តាមរយៈការ​មើលឃើញពីលទ្ធផល និង​គុណតម្លៃ​ ក្រោយពី​បាន​​ចូលរួមមកពង្រឹងសមត្ថភាពជាមួយ​ CEO Master Club បាន​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្មដែល​បានរៀន​​ម្តង​ហើយជាប់ចិត្ត និងរីករាយចង់មកបង្កើនសមត្ថភាព​បន្ថែម​​ទៀត ជាមួយ​កម្មវិធីបង្វឹកទាំង១២​វគ្គរបស់CEO Master Club ​ និង​បាន​​សម្រេច​ចិត្តចូលជា​សមាជិក​ដោយឥតងាករេ​​ជាមួយ​នឹង​ការ​​ទទួលបានប្រយោជន៍​ទាំង៧ ដែលជួយ​ឱ្យចំណេញទាំង​ពេលវេលា និងថវិកា ដែលគិតត្រឹមចុងសប្តាហ៍ទី១ ខែតុលានេះ​  CEO Master Club មានសមាជិក​កើនដល់ ១០៥៥ នាក់ ឬជាង​១ពាន់​ក្រុមហ៊ុន

 

X
5s