មិនធម្មតាទេ CEO Master Club ធ្វើទស្សនកិច្ចទៅទីផ្សារពិភពលោក សហរដ្ឋអាម៉េរិកជាមួយម្ចាស់អាជីវកម្មកម្ពុជា
រាជធានីភ្នំពេញ៖ ទស្សនៈវិស័យចង់ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស បានជំរុញឱ្យ CEO Master Club ប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការលើកស្ទួយនិងនាំកម្ពុជាទៅកាន់ពិភពលោក។ ជាក់ស្តែងកាលពីពេលថ្មីនេះៗ ក្លឹបប្រមូលផ្តុំម្ចាស់អាជីវកម្មដ៏ធំរបស់កម្ពុជាមួយនេះបានបន្តដឹកនាំម្ចាស់អាជីវកម្មសរុប១៨នាក់ទៅទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកជាលើកទី២ក្នុងឆ្នាំ២០១៩ ដែលបានផ្តើមពីថ្ងៃទី១៧-២៦កញ្ញា។
សកម្មភាពទស្សនកិច្ចរបស់គ្រួសារ CEO Master Club
ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាការទៅសិក្សារៀនសូត្រពីស្ថាប័នធំៗនិងលំដាប់ពិភពលោកក្នុងរដ្ឋធំៗចំនួន៤ រួមមាន Texas, Tennessee, Oregon, Washington States ក្នុងទឹកដីប្រទេសមហាអំណាចសេដ្ឋកិច្ចទី១របស់ពិភពលោក ដែលជាប្រភពចំណេះដឹងថ្មីៗនិងជឿនលឿន ក្នុងការយល់ដឹងបន្ថែមសម្រាប់សមាជិក CEO Master Clubនោះទេ ប៉ុន្តែក៏បានផ្សាភ្ជាប់នឹងការកំសាន្តដែលធ្វើសមាជិកទាំងអស់រីករាយនិងរំភើបខ្លាំងផងលើសពីការរំពឹងទុកផងដែរ។
សកម្មភាពទស្សនកិច្ចរបស់គ្រួសារ CEO Master Club
នាអំឡុងពេលបំពេញទស្សនកិច្ចលើទឹកដីអាម៉េរិកនេះ ក្រុមគ្រួសារសមាជិក CEO Master Club ដែលដឹកនាំផ្ទាល់ដោយលោក អោម សេងបូរ៉ា បានទទួលការចែករំលែកចំណេះដឹង បទពិសោធន៍និងរៀនសូត្រពីស្ថាប័នលំដាប់ពិភពលោកជាច្រើនកន្លែង ដែលរួមមាន ៖
សកម្មភាពទី១៖ក្នុងរដ្ឋTexas គឺបានរៀនសូត្រអំពីតុល្យភាពរវាងគ្រួសារ និងអាជីវកម្ម (Family and Business Balancing) ថាតើធ្វើយ៉ាងណាដើម្បីជោគជ័យទាំងគ្រួសារ និងអាជីវកម្ម ព្រោះវាជាអ្វីដែលផ្តោតទៅលើ សុភមង្គលគ្រួសារស្របពេលប្រកបអាជីវកម្ម។ បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ Rice University បានទៅសិក្សាអំពីអចលនទ្រព្យ ក៏ដូចជាតំលៃដីធ្លីនៅក្នុងទីក្រុង Houston និងបន្ទាប់មកទៀតក៏បន្តទៅសិក្សាអំពីបៀបនាំចេញ-ចូលផលិតផល និងរបៀបសុំសិទ្ធិរស់នៅសហរដ្ឋអាមេរិក ដែលចែករំលែកដោយមេធាវីរបស់ការិយាល័យ Lodestone Advisory ក្រុង Nashville។
សកម្មភាពទស្សនកិច្ចរបស់គ្រួសារ CEO Master Club
ចំណែកសកម្មភាពទី២៖គឺទៅរដ្ឋ Oregon ដើម្បីទស្សនាកម្សាន្តភាពស្រស់ស្រាយអមដោយការបន្តសិក្សា តាមរយៈការទស្សនាដងស្ទឹង កូឡំប៊ីរីវ័រ(Colombia River) ដែលជាទន្លេងវែងហូតកាន់រដ្ឋជាច្រើនរបស់អាម៉េរិក និង Japanese Garden ដែលរមណីយដ្ឋានដ៏ស្រស់ស្អាត ជាពិសេសមានការរៀបចំរចនាសម្ព័ន្ធយ៉ាងល្អប្រសើរ។ក្រៅពីទីតាំងពីរខាងលើ សមាជិកទាំងអស់ក៏បានទៅទស្សនៈកិច្ច MountHood ដែលជាតំបន់ពោរពេញទៅដៅទេសភាពដ៏ស្រស់ស្អាតលាយជាមួយការចុះអ័ព្ទនិងធ្លាក់ព្រិលផងដែរ។
សកម្មភាពទស្សនកិច្ចរបស់គ្រួសារ CEO Master Club
រីឯសកម្មភាពទី៣៖គឺជាទៅបំពេញទស្សនកិច្ចសិក្សានៅក្នុងក្រុមហ៊ុនយក្ស Nike ដែលមានយីហោដ៏ល្បី ដើម្បីឈ្វេងយល់អំពីសង្វាក់ផលិតកម្ម ការធ្វើទីផ្សារនិងការក្តោបក្តាប់ទីផ្សារ និងរបៀបធ្វើឱ្យអាជីវកម្មរីកចម្រើនខ្លាំងរហូតអាចឈរលំដាប់ពិភពលោក។
សកម្មភាពទស្សនកិច្ចរបស់គ្រួសារ CEO Master Club
និងសកម្មភាពទី៤៖ជាទស្សនកិច្ចចុងក្រោយនេះ ដែលបានធ្វើដំណើរកំសាន្តតាមរថភ្លើងទៅទីក្រុង Seattle រដ្ឋធានី Washington ដើម្បីទៅទស្សនាអំពីអាជីវកម្មរបស់បងប្អូនជនជាតិខ្មែរនៅទីនោះ ដែលមានដូចជា ហាងលក់ឥវ៉ាន់ និងភោជនីយដ្ឋាន ផ្សារទំនើបជាដើម ហើយអ្វីដែលពិសេសនោះ គឺទទួលទានអាហារសាមគ្គីដោយសេចក្តីស្រឡាញ់ ជាមួយម្ចាស់អាជីវកម្ម ដែលជាជនជាតិខ្មែរទាំងនោះតែម្តង ក្នុងការជជែកសំណេះសំណាល ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។
សកម្មភាពទស្សនកិច្ចរបស់គ្រួសារ CEO Master Club
សូមបញ្ជាក់ថា CEO Master Club គឺជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាឱ្យក្លាយទៅជាអគ្គនាយកដែលមានលក្ខណៈអាជីព និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងស្ថាប័នអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ពង្រីកបណ្តាញការលក់កាន់តែទូលាយ លើកកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួនបានកាន់តែខ្លាំង ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឱ្យមានភាពរឹងមាំ។
គិតត្រឹមដើមខែតុលា ឆ្នាំ២០១៩ នេះ CEO Master Club កើនសមាជិកសរុបចំនួន ១០៤០នាក់ ដែលកំពុងបើកដំណើរការអាជីវកម្មជាង ១០០០ក្រុមហ៊ុន៕
សកម្មភាពទស្សនកិច្ចរបស់គ្រួសារ CEO Master Club