Kepstar រៀបចំសន្និសីទស្តីអំពីសារៈសំខាន់នៃបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលនិងភាពរឹងមាំនៃអង្គភាព
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ៣ តុលា ឆ្នាំ ២០១៩ ក្រុមហ៊ុន Kepstar ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍និងប្រត្តិបត្តិករមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសកម្ពុជាបានរៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Cambodia Conference 2019 នៅសណ្ឋាគារ រ៉ូសវូឌ ភ្នំពញ (Rosewood Phnom Penh) ដែលចូលរូមសហការដោយ វិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ។ ព្រឹត្តិការណ៍សន្និសីទនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញទាំងក្នុងស្រុកនិងក្រៅស្រុកខាងផ្នែកការស្តារឡើងវិញនូវភាពខូចខាតនិងនិរន្តរភាពនៃជំនួញ និងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋព្រមទាំងភាគីពាក់ព័ន្ធដទៃទៀតសរុបច្រើនជាង ១២០នាក់ មកពីឧស្សាហកម្មសំខាន់ៗដែលជាលក្ខណៈប្រព័ន្ធនិងសេដ្ឋកិច្ចដើម្បីធ្វើការពិភាក្សាគ្នាទៅលើបម្លាស់ប្តូរនៃឌីជីថលនិងភាពរឹងមាំនៃស្ថាប័ននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។
ព្រឹត្តិការណ៍ Cambodia Conference 2019 កើតឡើងចំពេលវេលាដ៏សំខាន់នៃការអភិវឌ្ឍប្រទេសកម្ពុជាដោយផ្អែកទៅលើចំណុចយោងសំខាន់ៗចំនួនពីរ។ ចំនុចយោងទីមួយគឺជាភាពជោគជ័យដ៏ត្រចះត្រចង់នៃកម្មវិធី Digital Cambodia ដែលបានប្រារព្ធឡើងកាលពីខែមិនាកន្លងទៅដែលបានបង្ហាញអោយឃើញពីចក្ខុវិស័យនៃអនាគតបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានិងបើកផ្លូវទទួលយកការវិនិយោគព្រមទាំងគំនិត ផ្តួចផ្តើមបច្ចេកវិទ្យាឌីជីថលសំខាន់ៗដើម្បីពង្រឹងវិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជានិងឈានទៅបង្កើតវិស័យថ្មីទៀត។ ចំណុចយោងទីពីរគឺនៃទិដ្ឋភាពអាជីវកម្មដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅកម្ពុជាដែលគ្រប់អង្គភាពទាំងអស់ពឹងផ្អែកកាន់តែខ្លាំងឡើងលើបច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រដល់អាជីវកម្មថ្មីៗនិងអាជីវកម្មកំពុងដំណើរការស្រាប់ ព្រមទាំងគាំទ្រដល់ភាពស្មុគស្មាញដែលកើតឡើងកាន់តែខ្លាំងឡើងនៅក្នុងការគ្រប់គ្រងប្រតិបត្តិការ។អង្គភាពទាំងអស់ក៏ត្រូវតែធានាថាបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ពួកគេអនុលោមទៅតាមច្បាប់ដែលបានចែងជាពិសេសពាក់ព័ន្ធនឹងការការពារព័ត៌មានសម្ងាត់របស់អតិថិជន។
វាគ្មិនជំនាញបានចែករំលែកព័ត៌មានសំខាន់ៗស្តីពីការអភិវឌ្ឍន៍សកលនិងក្នុងតំបន់ទាក់ទងទៅនឹងបច្ចេកវិទ្យាឌីជីថលត្រូវបានប្រើប្រាស់នៅក្នុងអង្គភាពនានាដើម្បីកាត់បន្ថយភាពរអាក់រអួលនៃប្រតិបត្តិការ ការរក្សាការពារទិន្នន័យនិងព័ត៌មាន និងធានាបាននូវពេលវេលានិងការលែងត្រូវការពេលវេលាខ្ពស់បំផុត។ កិច្ចពិភាក្សាក៏បានធ្វើឡើងយ៉ាងស៊ីជម្រៅអំពីរបៀបដែលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធឌីជីថលអាចចូលរួមអនុវត្តគោលនយោបាយនិងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកាន់តែទូលំទូលាយ ព្រមទាំងស្ថានភាពនៃការប្រើប្រាស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ននៅកម្ពុជានិងការធ្វើសមាហរណកម្មដាក់ឱ្យអនុវត្តនូវគំរូល្អដែលទាក់ទងនឹងការពង្រឹងនិរន្តរភាពអាជីវកម្មនិងផែនការស្តារឡើងវិញ។
លោក Mr. Sigfried Ching នាយកគ្រប់គ្រងក្រុមហ៊ុន PricewaterhouseCoopers Singapore បានមានប្រសាសន៍ថា“ ព្រឹត្តិការណ៍នេះបានផ្តោតសំខាន់ទៅលើការគ្រប់គ្រងនិរន្តរភាពអាជីវកម្មនិងបច្ចេកវិទ្យាដែលជួយធានាថាអង្គភាពនិងឧស្សាហកម្មនៅតែមានដំណើរការនិងមានមុខងារច្បាស់លាស់” ។ លោក Ching បានបន្ថែមទៀតថា “ អង្គភាពនានានៅប្រទេសកម្ពុជាមានលក្ខណៈកាន់តែរីកធំទៅៗ និងភាពស្មុគស្មាញកាន់តែកើនឡើងដែលទាមទារឱ្យមានផែនការបន្តយ៉ាងហ្មត់ចត់ដើម្បីកាត់បន្ថយនិងបង្រួមអប្បបរមាពេលវេលានិងកាត់បន្ថយការគំរាមកំហែងដល់អតិថិភាពប្រតិបត្តិការ។ បច្ចុប្បន្ននេះ រាល់ឧស្សាហកម្មនិងសេដ្ឋកិច្ចទាំងអស់ដែលពឹងផ្អែកលើវិស័យធនាគារនិងហិរញ្ញវត្ថុ បើសិនជាមានការគំរាមកំហែងទៅលើដំណើរការនៃមុខងារ វាប្រៀបដូចជាការគំរាមកំហែងដល់សេដ្ឋកិច្ចទាំងមូល។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ជិត ចម ប្រសិដ្ឋ ទេសរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានមានប្រសាសន៍ថា “ភាពខ្លាំងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺជាសមត្ថភាពពិសេសក្នុងការវិវត្តនិងសម្របខ្លួន” ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា “ ខណៈពេលដែលប្រទេសកម្ពុជាបន្តដំណើរលើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសាកលយើងឃើញថា យើងគឺជាអ្នកដែលមានតួនាទីសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃដ៏ធំដែលមិនអាចកាត់ផ្តាច់បាន។ក្រុមហ៊ុនដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាទទួលស្គាល់តម្លៃនៅក្នុងផែនការនិរន្តរភាពអាជីវកម្មនិងការធ្វើផែនការស្តារឡើងវិញនូវភាពខូចខាតដើម្បីធានាថាបញ្ហាដែលជះឥទ្ធិពលដល់អាជីវកម្មនិងឧស្សាហកម្មត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ នេះពិតជាគួរឱ្យរំភើបណាស់សម្រាប់ MSMEs ទាំងអស់ ខណៈពេលដែលពួកគេបង្កើតជាមូលដ្ឋានស្នូលនៃខ្សែសង្វាក់តម្លៃរបស់យើង។ ឆ្លើយតបទៅនឹងតំរូវការដែលកំពុងកើនឡើងនិងថយចុះខ្សែចង្វាក់ផ្គត់ផ្គង់ MSMEs នៅតែបន្តរីកចម្រើនអាជីវកម្មពង្រីកប្រតិបត្តិការបញ្ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនិងប្រើប្រាស់បច្ចេកវិជ្ជាជឿនលឿនបន្ថែមទៀតដើម្បីគាំទ្រដល់ប្រតិបត្តិការផ្ទាល់ខ្លួនរបស់ពួកគេនិងនៅតែជាអង្គភាពដែលមានភាពថិតថេរក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ទោះបីជាយ៉ាងណា យើងក៏មានបញ្ហាប្រឈមខ្លះនៅក្នុងវិស័យនេះ តែខ្ញុំជឿជាក់ថាវិធានការនានានឹងត្រូវបានបង្កើតឡើងដើម្បីធានាថា ក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់យើងនៅតែបន្តជំរុញកំណើននៃការអភិវឌ្ឍ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន Two Way Public Relations/ [email protected] www.twowaypr.com