ហេតុអ្វីបានជាម្សៅទឹកដោះគោញូត្រាវីស ជាគ្រឹះនៃសុខភាពរបស់កុមារ និងមនុស្សចាស់?
សុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ ការទទួល និងស្រូបយកអាហារូបត្ថម្ភល្អជាអ្វីដែលរាងកាយមនុស្សយើងត្រូវការជាចាំបាច់។ ក្រុមហ៊ុន Belwiz Cambodia បាននាំចូលផលិតផលទឹកដោះគោថ្មីម៉ាក Nutrawiz សម្រាប់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ១២ឆ្នាំ និងមនុស្សចាស់ដែលមានវ័យចាប់ពី ៣៥ឆ្នាំឡើងទៅ។
ការលូតលាស់ និងការចងចាំជាកត្តាចាំចាប់សម្រាប់សារពាង្គកាយមិនថាកុមារ ឬមនុស្សចាស់ទេ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការទទួលទានទឹកដោះគោផ្តល់ប្រយោជន៍ច្រើនណាស់ដល់រាងកាយព្រោះក្នុងទឹកដោះគោមានសារធាតុចិញ្ចឹមខ្ពស់ដូចជា ជួយឲ្យឆ្អឹងរឹងមាំកាត់បន្ថយជំងឺពុកឆ្អឹង ជួយបង្កើនភាពរឹងមាំនៃសាច់ដុំ បង្កើនការចងចាំ ពង្រឹងការលូតលាស់បានល្អ។
ទឹកដោះគោ Nutrawiz សម្រាប់កុមារអាយុ ៣ ដល់ ១២ឆ្នាំ ជាប្រភេទទឹកដោះគោដែលមានគុណភាពល្អសម្រាប់ការលូតលាស់របស់បុត្រធីតាលោកអ្នក ដែលជួយឲ្យពួកគេមានការចងចាំល្អប្រសើរដោយសារធាតុ ផូស្វាថាយឌីលសេរីន (PS) ជួយបង្កើនការអភិវឌ្ឍសមត្ថភាពខួរក្បាលដោយ DHA ការពារ និងជំនួយដល់ប្រព័ន្ធរំលាយអាហារដោយ Probiotics និងកាត់បន្ថយសារធាតុបង្កជំងឺក្នុងពោះវៀនដោយ FOS។
ទឹកដោះគោ Nutrawiz មានរសជាតិឆ្ងាញ់ បង្កើនសកម្មភាពខួរក្បាល ជួយឲ្យកុមារលូតកម្ពស់បានល្អ ឆ្អឹងរឹងមាំ ពង្រឹងប្រព័ន្ធការពាររាងកាយកុមារបានល្អប្រសើរ។
ដោយឡែកទឹកដោះគោ Nutrawiz សម្រាប់មនុស្សចាស់ អាយុ ៣៥ឆ្នាំឡើង មានកាល់ស្យូម វីតាមីនD និងE Acetate មានសមត្ថភាពជួយឲ្យសុខភាពឆ្អឹងរឹងមាំ កាត់បន្ថយអត្រាពុកឆ្អឹង។ វីតាមីន B6 ជួយបង្កើនកម្លាំង និងថាមពល ជួយឲ្យថ្លើមមានសុខភាពល្អ ជួយឲ្យភ្នែកនិងប្រព័ន្ធសរសៃប្រសាទមានដំណើរការល្អ និងជួយឲ្យបេះដូងមានសុខភាពល្អ ប្រឆាំងការដាច់សរសៃឈាមដោយ វីតាមីន C។ នៅមិនទាន់អស់ទេសារធាតុរ៉ែ និងសារធាតុចិញ្ចឹមល្អផ្សេងៗជាច្រើនទៀត ដែលមាននៅក្នុងម្ស៉ៅទឹកដោះគោ Nutrawiz នេះ។
Nutrawiz សម្រាប់មនុស្សចាស់ជួយទប់ស្កាត់ការវង្វេង បង្កើនការផ្តោត អារម្មណ៍បានល្អ ផ្តល់ថាមពលពង្រឹងភាពស៊ាំ និងការឃ្លានអាហារដល់មនុស្សចាស់ ឬចាប់ពីវ័យកណ្តាលទៅ។
មិនតែប៉ុណ្ណោះ ទឹកដោះគោ Nutrawiz មានភាពងាយស្រួលក្នុងការឆុងដោយគ្រាន់តែដាក់ទឹកក្តៅឧណ្ហៗ លាយជាមួយម្ស៉ៅទឹកដោះគោ ៥ ស្លាបព្រាជាការស្រេច។
ទឹកដោះគោ Nutrawiz ជាផលិតយីហោថ្មីមួយនាំចូលដោយក្រុមហ៊ុន Belwiz Cambodia ដែលផលិត ដោយរោងចក្រ Sunwild Farm ត្រួតពិនិត្យគុណភាពដោយ AQIS (Australia Quarantine and Inspection Service) ដែលជាស្ថាប័នត្រួតពិនិត្យសុវត្ថិភាពចំណីអាហារស្តង់ដារពិភពលោក។
គួរបញ្ជា្កក់ផងដែរថា Sunwild Farm ជារោងចក្រនិងជាកសិដ្ឋានដែលចិញ្ចឹមគោផ្តល់ចំណីធម្មជាតិ ដែលអាចធានាបានថាទឹកដោះគោដែលយកមកផលិតជាម៉្សៅទឹកដោះគោពិតជាមានគុណភាព សម្បូរទៅដោយសារធាតុចិញ្ចឹមល្អដល់សុខភាព។ លើសពីនេះចម្ងាយពីកសិដ្ឋានទៅរោងចក្រគឺតែ ២០គីឡួម៉ែត្រ ដែលអាចរក្សាភាពស្រស់ និងគុណភាពទឹកដោះគោបានល្អសម្រាប់ការផលិត៕
ដោយ៖ យ៉ាយ៉ា