មិនធម្មតាទេ ក្រុមហ៊ុនសែលកាតបានឈ្នះពានរង្វាន់ជាទូរស័ព្ទដែលល្អបំផុតក្នុងប្រទេសកម្ពុជា!​



រាជធានី​ភ្នំពេញ​៖ ថ្ងៃទី០១ ខែ​តុលា​ ឆ្នាំ​២០១៩ ថ្ងៃនេះ ក្រុម​ហ៊ុន​សែលកាត(Cellcard) ​ទទួល​បាន​ការ​​កោត​សសើរ​នឹង​ពាន​រង្វាន់​​ចុង​ក្រោយគេ​បង្អស់​​ពី Finance Derivative Awards ថា​ជា​ទូរស័ព្ទដែលល្អបំផុត និងផ្តល់របៀបរស់នៅបែបឌីជីថលនៅកម្ពុជា   « Best Mobile and Digital Lifestyle Provider in Cambodia​»។​​

Finance Derivative គឺជាទស្សនាវដ្តី​ដ៏​ល្បី​ល្បាញ​មួយ​​ទៅ​ក្នុងវិស័យ​​ហិរញ្ញវត្ថុបែប​វិជ្ជាជីវៈ និង​ការ​បណ្តាក់​ទុន​បែបកិច្ច​សហការ ​និង​ឯកជន​។​​

​​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុនសែលកាត(Cellcard) លោក អៀន វ៉ាត់សុន (Ian Watson) បាន​មាន​ប្រសាសន៍​ថា ​ការ​ទទួល​ស្គាល់​នេះ​គឺ​ជា​កិត្តិ​យស​ដ៏​ខ្ពង់​ខ្ពស់​របស់​ក្រុម​ហ៊ុន ​​ក្នុង​ការ​បន្ត​ពង្រឹង​យុទ្ធសាស្រ្ត ​និង​បេសកកម្ម​របស់​ខ្លួន​ ក្នុង​នាម​ជា​បណ្តាញ​ទូរស័ព្ទ​ឈាន​មុខគេដែល​​​ផ្តល់​បែប​ផែន​ជីវិតផ្នែក​ឌីជីថល​​​​ក្នុង​ប្រទេស​កម្ពុជា​​។​

លោកបានបន្តថា៖ «សែលកាត​បាន​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន​កាន់​តែ​រឹង​មាំ​ឡើង​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ ចាប់​តាំង​ពី​​​ការដាក់សម្ភោធអោយប្រើប្រាស់បណ្តាញ 4G LTE»។

លោកបានបន្ថែមថា៖ «​ការ​ប្តេជ្ញា​របស់​ពួក​យើង​ក្នុង​ការ​​ផ្តល់​ជូនអតិថិជន​​នូវ​​បណ្តាញទូរស័ព្ទ​​ប្រកប​ដោយ​គុណភាព​ និង​តម្លៃ​សមរម្យ​ បាន​ជួយ​ពន្លឿន​​​ការ​ចូល​មក​ដល់នៃ​ទិន្នន័យ​ទូរស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជាការ​បង្កើន​សេដ្ឋកិច្ចមួយ​ផ្នែក​​ធំ​​​របស់​កម្ពុជា​​​»។​​

​​លោកបានបន្តទៀតថា៖ «​ស្រប​ពេ​លដែល​ពួក​យើង​កំពុង​តែ​បន្ត​ដំណើរ​ការ​គម្រោង5G ​ អតិថិជន​​ទាំង​អស់​​នៅ​តែ​អាច​រីក​រាយ​ក្នុង​ការ​ប្រើប្រាស់​សេវា​ដ៏​ល្អ​​ឥត​ខ្ចោះ និង​ការ​​​បំពេញ​តម្រូវ​ការ​ទិន្នន័​យ​ទូរស័ព្ទ ​និង​ល្បឿន​ ​​ដែល​កើន​ឡើង​ជា​លំដាប់​»។

លោក ​វ៉ាត់សុន (Watson) បាន​បន្ថែមទៀត​ថា​​ Finance Derivative តែង​តែ​​ធ្វើ​ការ​សិក្សា​ស្វែង​រក​​យ៉ាង​ស្វិញ​ស្វាញ​ក្នុង​ការ​ទទួល​ស្គាល់​ទៅ​លើភាព​ល្អ​ឥតខ្ចោះ​ក្នុង​​​វិស័យ​បច្ចេកវិទ្យា​ ធនាគារ និង​ហិរញ្ញវត្ថុ​។​

​លោកបានបញ្ជាក់ថា៖ «​សម្រាប់​​ក្រុម​ហ៊ុន Cellcard​ ដែល​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​ ​ការ​ទទួល​បាន​​ការ​កោត​សសើរ​ជា​មួយ​នឹង​រង្វាន់​នេះ​ គឺ​ជា​​ភាព​ជោគជ័យ​​ដ៏​អស្ចារ្យ​មួយ ​និង​បាន​បង្ហាញថា​​កម្ពុជា​ជា​ប្រទេស​ដ៏​រឹង​មាំ ​និង​ជឿន​លឿន​​មួយ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​»។​

លោកបានឲ្យដឹងថា៖ «នេះ​ជា​រង្វាន់​ទី២០ហើយ​ដែល​ក្រុម​ហ៊ុនសែលកាត (Cellcard) ​បាន​ទទួល​រង្វាន់ចាប់​តាំង​ពី​ការដំណើរបណ្តាញ​ 4G LTE ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ ហើយ​ពួក​យើង​​​រង់​ចាំ​មើល​ពី​ភាព​ជោគ​ជ័យ​របស់​យើង​​បន្ត​ទៀត​​នាពេល​អនាគតជាមួយ​នឹង​​​បណ្តាញ ​និង​សេវា​ដែល​កាន់​តែ​ប្រសើរ​ជាងមុន​​»។​

​​ការ​ប្រកាសពាន​រង្វាន់​​ជា​ផ្លូវ​ការ​​នៅ​ទូទាំង​ពិភព​លោក​​​ ​​ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​គេហទំព័រ​ Finance Derivative ជាមួយ​នឹង​អ្នក​ឈ្នះ​ពាន​រង្វាន់​ដទៃៗទៀត​​នៅ​ចុង​ឆ្នាំ​នេះ​៕

https://www.financederivative.com/awards/

 

X
5s