អ្វីទៅជា FATA នៅក្នុងសតវត្សទី២១?
នៅក្នុងសតវត្សទី២១ នេះ ការរីកចម្រើននៃបច្ចេកវិទ្យាកំពុងរីកដុះដាល យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃគួរអោយកត់សម្គាល់ ដែលការរីកចម្រើននេះ បានបង្កលក្ខណៈងាយស្រួលដល់សង្គមជាតិសើ្ទរគ្រប់វិស័យ។ ក្នុងនោះការរីកចម្រើននៃបច្ចេកវិទ្យាក៏កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាផងដែរ ។ ព្រមជាមួយនឹងភាពវិជ្ជមានទាំងនេះ ការវិវត្តន៍នៃបច្ចេកវិទ្យាសម័យទំនើប ក៏អាចនឹងជះឥទ្ធិពល និង បង្កជាឧបសគ្គខ្លះដែរ ខណៈពេលដែលប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ។
ដោយមើលឃើញពីសារ:សំខាន់ទាំងនេះ ក្លឹបសវនកម្មខេមអេដ (CamEd Audit Club) បានរៀបចំសិក្ខាសាលាមួយដែលមានឈ្មោះថា « FATA in 21st Century » ក្រោមប្រធានបទ “ការវិវត្តន៍នៃវិស័យឧស្សាហកម្មហិរញ្ញវត្ថុ” នៅ ថ្ងៃអាទិត្យ ទី១៣ តុលា ២០១៩ ខាងមុខនេះ នៅក្នុងសាលពហុបំណង (Multipurpose Hall) នៃ Cambodia-Korean Cooperation Center (CKCC) ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពី ម៉ោង១ ដល់ ៦ រសៀល។
សិក្ខាសិលានេះនឹងជជែកពិភាក្សាលើការវិវត្តន៍នៃបច្ចេកវិទ្យាលើវិស័យគណនេយ្យ វិស័យហិរញ្ញវត្ថុ វិស័យពន្ធដារ និង វិស័យសវនកម្ម។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺនឹងមានការបកស្រាយវែកញែកពីវិធី ក្នុងការទាញយកអត្ថប្រយោជន៍ និង ដំណោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតឡើង។ កម្មវិធីនេះរៀបចំឡើងសម្រាប់សិស្ស និស្សិត និយោជិក និងសហគ្រិនធុនតូចនិងមធ្យម ក្នុងគោលបំណងលើក កំពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការផ្លាស់ប្ដូរគួរអោយកត់សម្គាល់ និងការអភិវឌ្ឍន៍ខ្លួនដើម្បីសម្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗរបស់ឧស្សាហកម្មហិរញ្ញវត្ថុ។ សម្រាប់សិស្ស និស្សិត និង អ្នកបញ្ចប់ការសិក្សា ពួកគេអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីត្រៀមខ្លួនប្រឡូកក្នុងវិស័យគណនេយ្យ វិស័យហិរញ្ញវត្ថុ វិស័យពន្ធដារ និងវិស័យសវនកម្មនៃជំនាន់ថ្មីនេះ។ ទន្ទឹមនឹងនេះ ចំពោះនិយោជិកពួកគេនឹងអាចស្វែងយល់ពីផលវិជ្ជមាននៃបច្ចេកវិទ្យាក្នុងសតវត្សទី២១នេះ និងបញ្ហាប្រឈមនៃចរន្តការងារដែលអាចកើតមានឡើងបច្ចុប្បន្នភាពនេះ រួមជាមួយនឹងដំណោះស្រាយផងដែរ។ សម្រាប់សិស្ស និស្សិត និង អ្នកបញ្ចប់ការសិក្សា ពួកគេអាចនឹងទទួលបាននូវចំណេះដឹងពីតួនាទីថ្មីៗនិងរបៀបនៃការធ្វើការក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារ និងសវនកម្មនៃជំនាន់ថ្មីនេះ។ សំរាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ពួកគាត់នឹងអាចទទួលបាននូវឱកាសដេីម្បីស្វែងយល់ពីចំនេះដឹងផ្សេងៗលើបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងពេលខាងមុខ ដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងអាជីវកម្មបែបទំនើបអោយមានប្រសិទ្ធភាពបំផុត។
សិក្ខាសាលានេះនឹងមានការចូលរួមចែករំលែកចំនេះដឹង និង បទពិសោធន៍ពីសំណាក់វាគ្មិនកិត្តិយស រួមមាន ៖
១. លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង(Wing) បកស្រាយវិភាគវែកញែកលើប្រធានបទ “ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យហិរញ្ញវត្តុ“
២. លោក ជេន ផាត ប្រធាននាយកដ្ឋាន អនុលោមភាព និង ត្រួតពិនិត្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគណនេយ្យ(NAC) បកស្រាយពិភាក្សាលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យគណនេយ្យ “
៣. លោក ខាវ ហុង អ្នកដឹកនាំជាន់ខ្ពស់នៃ Ernst & Young Cambodia (EY) បកស្រាយវិភាគវែកញែកលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យសវនកម្ម “
៤. ឯកឧត្តម អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារជាតិ (GDT) បកស្រាយពិភាក្សាលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យពន្ធដារ “។
មិនតែប៉ុណ្ណោះសិក្ខាសាលា ក៏មានរួមបញ្ចូលនូវការតាំងបង្ហាញការងារពីក្រុមហ៊ុនល្បីៗ ដែលអាចផ្តល់ឱកាសឲ្យអ្នកចូលរួមអាចសាកសួរព័ត៌មានទាក់ទងទៅនឹងឱកាសការងារ ជាច្រើន ព្រមទាំងឱកាសក្នុងការដាក់ពាក្យថែមទៀតផង៕ នៅចាំអីទៀតមកចូលរួមទាំងអស់គ្នាណា កុំភ្លេចរៀបចំ CV មកផង!
បេីអ្នកចង់ដឹងកាន់តែច្បាស់ថាពីការវិវត្តិន៍របស់បច្ចេកវិទ្យានាយុគសម័យមួយនេះ តោះចួលរួមជាមួយកម្មវិធី FATA in 21st Century ទាំងអស់គ្នា។ សំបុត្រចូលរួមតម្លៃត្រឹមតែ៤.៩៩ដុល្លារ ដែលរួមបញ្ចូលនូវអាហារសំរន់ និង គូប៉ុងបញ្ចុះតម្លៃ50%ពី Co-Creative Corner Coffee ភ្លាមៗនៅពេលទិញសំបុត្រព្រមទាំងឱកាសឈ្នះរង្វាន់ផ្សេងៗនាចុងកម្មវិធីផងដែរ។ ក៏ប៉ុន្តែរាល់ការជាវសំបុត្រនៅមុនថ្ងៃទី ០៤ ខែតុលា សំបុត្រមានតម្លៃត្រឹមតែ ៣.៩៩ ដុល្លាតែប៉ុណ្ណោះ! រួសរាន់ឡេីង!
តោះមកត្រៀមខ្លួនទាំងអស់គ្នាសំរាប់ការមកដល់នៃការវិវត្តិន៍របស់វិស័យឧស្សាហកម្ម!
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី សូមធ្វើការតាមដាន និង ទំនាក់ទំនងតាម FB Page: CamEd Audit Club រឺ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 097 36 00 514/ 096 34 35 114/ 092 99 59 03 ឬ អាចចុះឈ្មោះបានតាមរយៈ Link៖ https://forms.gle/SsfG6SjsV5gsDQuV9