ស្វាគមន៍ការបើកបង្ហាញ ថៃហ្គ័រគ្រីស្តាល់កំប៉ុងរូបរាងថ្មី ជាផ្លូវការ !
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា បានបើកបង្ហាញ ស្រាបៀរថៃហ្គ័រគ្រីស្តាល់កំប៉ុងរូបរាងថ្មីដ៏អស្ចារ្យ ជាផ្លូវការ នេះជាការបើកទំព័រថ្មីដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មី និងកាន់តែអស្ចារ្យ។
អ្វីកាន់តែជាពិសេសក៏មានការបានដាក់បង្ហាញថៃហ្គ័រគ្រីស្តាល់ដបរូបរាងថ្មី ដែលរចនាឡើងជាមួយរូបរាងកាន់តែទាក់ទាញ។ ថៃហ្គ័រគ្រីស្តាល់បង្កើតឡើងសម្រាប់យុវវ័យសម័យថ្មីនិងទាន់សម័យ ផ្តល់ជូននូវរសជាតិដ៏ស្រាលស្រទន់ និងអារម្មណ៍កាន់តែស្រស់ស្រាយបែបថ្មី។
ស្រាបៀរថៃហ្គ័រគ្រីស្តាល់ ជាជំនាន់ថ្មីនៃស្រាបៀរថៃហ្គ័រដែលមានដើមកំនើតនៅប្រទេសសឹង្ហបុរីតាំងពីឆ្នាំ ១៩៣២ មានលក់នៅជាង ៥០ ប្រទេសទូទាំងពិភពលោក ហើយបានឈ្នះពានរង្វាន់លំដាប់អន្តរជាតិជាង ៤០មេដាយទាំងផ្នែករសជាតិ និងគុណភាព។ ថៃហ្គ័រគ្រីស្តាល់ត្រូវបានផលិតឡើងនៅសីតុណ្ហភាព-១ អង្សាសេ ជាមួយគ្រប់ដំណត់គ្រីស្តាល់ ដ៏ត្រជាក់ផ្តល់ជូនដល់លោកអ្នក ប្រកបដោយរសជាតិស្រាលស្រទន់ និងអារម្មណ៍កាន់តែស្រស់ស្រាយ។
សូមត្រៀមខ្លួនទទួលយកនូវអ្វីដែលថ្មី និងកាន់តែអស្ចារ្យជាមួយថៃហ្គ័រគ្រីស្តាល់ ជាពិសេសត្រៀមខ្លួនសាករសជាតិនៃស្រាបៀរថៃហ្គ័រគ្រីស្តាល់កំប៉ុងថ្មី នឹងផ្តល់ជូនលោកអ្នកទទួលបាននូវអារម្មណ៍ស្រស់ស្រាយ រីករាយស្រស់ថ្លាជាមួយថៃហ្គ័រគ្រីស្តាល់គ្រប់ពេលរបស់អ្នក និងត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មី និងសកម្មភាពនាពេលដ៏អស្ចារ្យនាពេលខាងមុខឆ្ងាប់ៗនេះ។
ចំពោះព័ត៌មានលម្អិតស្រាបៀរថៃហ្គ័រគ្រីស្តាល់កំប៉ុងរូបរាងថ្មី សូមមកកាន់ Facebook Page ផ្លូវការស្រាបៀរថៃហ្គ័រ៖https://www.facebook.com/tigerbeerKH/
ពិសាដោយការទទួលខុសត្រូវ
#TigerCrystal
# Next Level of Refreshment
#UncageYourTiger